Connect with us

ព័ត៌មានជាតិ

អនុប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ និងនាយខណ្ឌរដ្ឋបាលព្រៃឈើ រងការរិះគន់ពីក្រុមហ៊ុនចិនមួយ

បានផុស

នៅ

យោងតាមប្រភពដែលទទួលបាន គឺក្រុមហ៊ុនអភិវឌ្ឍរបស់ចិនមួយ ដែលបានមកបណ្ដាក់ទុនរកស៊ី បង្កើតការងារឲ្យប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ កំពុងតែបង្ហាញក្តីកង្វល់អំពីការអភិវឌ្ឍរបស់ខ្លួន ត្បិតតែមន្ត្រីផ្នែកកសិកម្ម និងមេព្រៃបានរួមដៃគ្នាធ្វើទុក្ខបុកម្នេញ ចំពោះក្រុមហ៊ុនមិនចេះឈប់ឈរ។ ករណីនេះ តំណាងក្រុមហ៊ុនកំពុងតែពិចារណា ដើម្បីដាក់ពាក្យបណ្ដឹងទៅស្ថាប័នមានសមត្ថកិច្ច ជាពិសេសស្នើសុំឲ្យលោករដ្ឋមន្ត្រីក្រសួងកសិកម្ម ជួយអន្តរាគមន៍ផងដែរ។

ជាក់ស្ដែងកាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២២ មុនចូលឆ្នាំខ្មែរគេបានឃើញវត្តមានលោក យឹម ណន អនុប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ និងលោក ផល មុនី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ បានចុះទៅដល់ទីតាំងដីរបស់ក្រុមហ៊ុន ស្ថិតនៅក្នុងឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងធ្វើការសម្អាតដើម្បីអភិវឌ្ឍន៍។ វត្តមានរបស់លោកទាំងពីរ ដែលចុះទៅដល់ទីតាំងដីនេះ ត្រូវបានប្រភពប្រាប់ថា លោកចុះមកធ្វើការ និងបញ្ឈប់មិនឲ្យមានការសម្អាតដីរបស់ក្រុមហ៊ុនឡើយ មិនដឹងថា ក្រោមហេតុផលអ្វី ឬទទួលបានបេសកកម្មពីថ្នាក់ដឹកនាំណានោះទេ ទើបលោកទាំងពីរចុះមកធ្វើសកម្មភាពបែបនេះ។

លោក អ៊ុង គង្គា តំណាងក្រុមហ៊ុនចិនខាងលើ បានឲ្យដឹងនៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២២ថា លោកពិតជាមិនយល់ទាល់តែសោះថា ហេតុអ្វីបានជាលោក យឹម ណន និងលោក ផល មុនី ចេះតែមករករឿងក្រុមហ៊ុនម្ដងហើយម្ដងទៀត។ លោក អ៊ុង គង្គា បានបន្តថា លោកពិតជាមិនយល់ និងមានចម្ងល់យ៉ាងខ្លាំងចំពោះរឿងនេះ ក្រុមហ៊ុនចូលមក គឺមកធ្វើការអភិវឌ្ឍយ៉ាងស្របច្បាប់ហើយ បែរជាមកជួបរឿងបែបនេះទៅវិញ។  

លោកបន្តថា ហេតុអ្វីបានជាមករារាំងការសម្អាតដីរបស់ក្រុមហ៊ុនទៅវិញ? តាមរយៈលោកបានខិតខំកៀងគរវិនិយោគចិន មកធ្វើការអភិវឌ្ឍនៅក្នុងទឹកដីខេត្តកំពង់ស្ពឺនេះ ដល់ពេលមកជួបរឿងបែបនេះ លោកក៏ដូចជានាយកក្រុមហ៊ុនពិតជាមិនយល់ទាល់តែសោះ។

លោក អ៊ុង គង្គា បានបន្តទៀតថា ក្រុមហ៊ុនចូលមកវិនិយោគ គឺបានទិញដីពីប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយផ្ទាល់ត្រឹមត្រូវតាមច្បាប់ បើទោះជាបែបនេះក្តីក៏នៅតែមានពាក្យចោទប្រកាន់ ពីជំនាញកសិកម្មថា ក្រុមហ៊ុនចូលមកលួចដីរដ្ឋទៅវិញ លោកចង់សួរថា សម័យនេះហើយបើមិនទិញដីពីប្រជាពលរដ្ឋទេ ប្រជាពលរដ្ឋមិននៅស្ងៀមឲ្យគេដណ្ដើមយកដីគាត់ឡើយ គឺច្បាស់ជាមានការតវ៉ាពីប្រជាពលរដ្ឋមិនខាន តែមកដល់ពេលនេះមិនមានតវ៉ាអ្វីឡើយ តែបែរជាមានមន្ត្រីកសិកម្ម និងមេព្រៃខាងលើទៅវិញ។

ដោយមិនអស់ចិត្ត លោកផ្ទាល់បានទូរស័ព្ទទៅលោក ឈាង តុលា ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ដើម្បីសួរនាំ ស្រាប់ តែត្រូវលោក ឈាង តុលា ប្រើប្រាស់ពាក្យសម្ដីមិនសមរម្យយ៉ាងអសុរោះបំផុត មកលើរូបលោក និងចោទប្រកាន់ថា ក្រុមហ៊ុនចូលមកលួចដីរដ្ឋ ដោយការចោទប្រកាន់នេះ លោកមិនអាចទទួលយកបានឡើយ។ ចំពោះករណីនេះ ខាងក្រុមហ៊ុននឹងរៀបចំដាក់ពាក្យបណ្ដឹង ទៅស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់ការតាមនីតិវិធី។

លោក អ៊ុង គង្គា តំណាងក្រុមហ៊ុនចិន បានឲ្យដឹងទៀតថា ក្រុមហ៊ុនចូលមកអភិវឌ្ឍ គឺចង់ឲ្យមានការរីកចម្រើនក្នុងមូល ដ្ឋានខេត្តកំពង់ស្ពឺនេះ ហើយក្រុមហ៊ុនក៏ចង់ឲ្យប្រជាពលរដ្ឋនៅតំបន់នោះ មានការងារធ្វើដែរ។ ក្នុងនាមជាតំណាងក្រុមហ៊ុនលោក អ៊ុង គង្គា បានស្នើសុំទៅលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយពិនិត្យមើលសកម្មភាព របស់មន្ត្រីក្រោមឱវាទទាំងពីររូបនេះផង។ ចំណែកឯលោក ឈាង តុលា ក៏ដូចគ្នាក្នុងនាមជាថ្នាក់ដឹកនាំមន្ទីរមួយរូប មិនគួរណាធ្វើការជេរប្រមាថមកលើរូបលោកបែបនេះទេ។

ពាក់ព័ន្ធនឹងការលើកឡើងខាងលើ អ្នកយកព័ត៌មានកម្ពុជាថ្មី បានព្យាយាមសុំការពន្យល់បកស្រាយពីលោក យឹម ណន និងលោក ឈាង តុលា ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ តាមរយៈប្រព័ន្ធទូរស័ព្ទដែរ តែមិនអាចទំនាក់ទំនងបានឡើយ ៕

អត្ថបទ៖ មករា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ​ណែនាំ១០ចំណុច ក្នុងពិធីបុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតី និងលោកជំទាវ រ៉ាប់រងការព្យាបាលពលការិនី បាក់កែងជើង ព្រោះរញ្ជួយដីនៅថៃរហូតដល់ជាសះស្បើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១៤ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម