Connect with us

ព័ត៌មានជាតិ

ពលរដ្ឋជាង ៥ ម៉ឺននាក់ នាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ កំលុងបុណ្យចូលឆ្នាំខ្មែរ

បានផុស

នៅ

នៅក្នុងកំលុងពេលឈប់សម្រាកបុណ្យចូលឆ្នាំថ្មីនេះ មានប្រជាពលរដ្ឋប្រមាណជាង ៥ ម៉ឺននាក់បាននាំគ្នាទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងនោះអ្នកទៅចាក់ដូសជំរុញមានច្រើនជាងគេ រហូតដល់ទៅជាង ៤ ម៉ឺននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់អនុគណៈកម្មការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ មានប្រជាពលរដ្ឋចំនួន ៥១ ៥៩៦ នាក់បានទៅចាក់វ៉ាក់សាំងនៅតាមតំបន់រមណីដ្ឋាន និងទីវត្តអារាមនានាដែលក្រុមគ្រូពេទ្យបានរៀបចំ។ ក្នុងនោះអ្នកទៅចាក់ដូសទី ១ មានចំនួន ៥ ១០៥ នាក់ អ្នកទៅចាក់ដូសទី២ មានចំនួន ៦ ៣២៧ នាក់ អ្នកទៅចាក់ដូសទី៣ មានចំនួន ២៧ ៩៩០ នាក់ និងអ្នកទៅចាក់ដូសទី៤ មានចំនួន ១២ ១៧៤ នាក់។

របាយការណ៍ដដែលបានបន្តថា ក្នុងចំណោមអ្នកទៅចាក់ ៥១ ៥៩៦ នាក់ ក្នុងនោះអ្នកទៅចាក់ដូសជំរុញមានច្រើនជាងគេមានរហូតដល់ទៅចំនួន ៤០ ១៦៤ នាក់។

គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ការចាក់វ៉ាក់សាំងសរុបនៅទូទាំងប្រទេសបានចំនួន ១៤ ៨៥៥ ១០៨ នាក់ ស្មើនឹង ៩២,៨៤% បើធៀបនឹងប្រជាពលរដ្ឋសរុប ១៦ លាននាក់ ក្នុងនោះអ្នកចាក់ដូសទី២ មានចំនួន ១៤ ១១០ ៩០៥ អ្នកចាក់ដូសទី៣ មានចំនួន ៨ ០៩៦ ១៦២ នាក់ និងអ្នកចាក់ដូសទី៤ មានចំនួន ១ ២៣២ ១៤៤ នាក់។

គួររំលឹកថា លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤ អញ្ជើញទៅចាក់នៅតាមមូលដ្ឋានសុខាភិបាលសាធារណ: ដែលផ្តល់សេវាចាក់ជារៀងរាល់ថ្ងៃ និងនៅតាមទីតាំងកម្សាន្ត ឬវត្តអារាមមួយចំនួនដែលរៀបចំឡើងដោយរដ្ឋបាលរាជធានី-ខេត្តទាំង២៥ ចាប់ពីថ្ងៃទី១៣-១៧ ខែមេសា ឆ្នាំ២០២២៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៥៤ វិនាទី មុន

កង្វះទុនវិនិយោគ ជាដើមចមធ្វើឱ្យការកែច្នៃស្វាយចន្ទីសម្រេចបានតិចតួច

ព័ត៌មានជាតិ៧ នាទីutes មុន

សៀវភៅរាប់ម៉ឺនក្បាលនឹងត្រូវតាំងបង្ហាញរយៈពេល៤ថ្ងៃ ដើម្បីអបអរសាទរទិវាជាតិអំណាន លើកទី១០

ព័ត៌មានជាតិ៩ នាទីutes មុន

ប្រធានរដ្ឋសភាជំរុញស្ត្រីកុំឱ្យមានការច្រណែនគ្នា និងត្រូវគាំទ្រគ្នាទៅវិញទៅមក

ខាត់ ស្រីច័ន្ទ
ជីវិតកម្សាន្ដ១២ នាទីutes មុន

ខាត់ ស្រីច័ន្ទ លើកទឹកចិត្តស្ត្រីៗត្រូវតែក្លាហានក្នុងប្រឈមមុខនឹងតបតដេីម្បីការពារកិត្តិយសខ្លួនឯង

ជីវិតកម្សាន្ដ១៥ នាទីutes មុន

អាយុ ១០៧ ឆ្នាំមិនជាបញ្ហា លោកយាយនៅតែប្រារព្ធខួបកំណើត ជាមួយគ្រួសារដល់ទៅ ៦ ជំនាន់

Sokha Hotels

ព័ត៌មានពេញនិយម