Connect with us

ព័ត៌មានជាតិ

ខេត្តតាកែវ មានភ្ញៀវទេសចរជាង៤ម៉ឺននាក់ មកដើរកំសាន្ដក្នុងឱកាសបុណ្យចូលឆ្នាំ

បានផុស

នៅ

មានភ្ញៀវទេសចរទាំងខ្មែរ និងបរទេសជាង៤ម៉ឺននាក់បានដើរកម្សាន្តសប្បាយតាមតំបន់ទេសចរណ៍នានាទូទាំងខេត្តតាកែវក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេល៣ថ្ងៃ ក្រោយពីពិធីបុណ្យចូលឆ្នាំខ្មែរ​ត្រូវបានផ្អាកជាប់ៗគ្នា២ឆ្នាំមកនេះដោយសារការកើតមានជំងឺរាតត្បាតកូវីត១៩ ពេលនេះ ត្រូវបានប្រជាពលរដ្ឋអបអរសាទរសប្បាយរីករាយឡើងវិញ ព្រោះរាជរដ្ឋាភិបាលបាន​អនុញ្ញាតិឲ្យប្រារព្វ​ពីធីចូលឆ្នាំថ្មី​ឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកសម្រាប់ខេត្តតាកែវ ទាំងភ្ញៀវជាតិ និងអន្តរជាតិបានចូលរួមលេងសប្បាយនិងដើរកម្សាន្តតាមតំបន់ទេសចរណ៍ក្នុងខេត្តមានចំនួន៤៣ ៥០០នាក់ ក្នុងនោះក៏មានជនបរទេស៣៨នាក់ផងដែរ។

តាមការបញ្ជាក់ពីលោក ឈូក ប៊ុនថន ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តតាកែវ បញ្ជាក់ថា រមណីយដ្ឋានសំខាន់ៗក្នុងខេត្តតាកែវទាំង១២កន្លែងដែលមានភ្លៀវទៅទស្សនារយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំមាន៖ រមណីយដ្ឋានទន្លេបាទី មានចំនួន២៣២៩នាក់ (បរទេស០៦នាក់)។ រមណីយដ្ឋានភ្នំតាម៉ៅមានចំនួន៧៣៦៨នាក់ (បរទេស២០នាក់)។ រមណីយដ្ឋានភ្នំជីសូរ្យមានចំនួន២២៣៤នាក់ (បរទេស២នាក់)។ រមណីយដ្ឋានភ្នំដា មានចំនួន១៨៩៥នាក់ (បរទេស០៣នាក់)។ រមណីយដ្ឋានភ្នំបាយ៉ង់កោ មានចំនួន៤៨៧នាក់។ រមណីយដ្ឋានជ្រោះផ្អោក មានចំនួន១៤១៤នាក់។ រមណីយដ្ឋានភ្នំជីតាជេព្រ​មាន​ចំនួន១៦៣២នាក់។ រមណីយដ្ឋានភ្នំខ្លែង មានចំនួន៩៥៧នាក់ (បរទេស០២នាក់)។ មណ្ឌលកម្សាន្តក្រាំងតាចាន់ មានចំនួន៦៨៩នាក់ (បរទេស០១នាក់)។​រមណីយដ្ឋានកំពូលពេជ្រមានចំនួន​៣៣៧០​នាក់។ រមណីយដ្ឋានត្រីមាសមានចំនួន១៧០០នាក់។ មណ្ឌលកំសាន្តក្នុងក្រុងដូនកែវមានចំនួន១៩៤២៥នាក់(បរទេស៤នាក់)។

តាមទឹកមុខភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលបានដើរកម្សាន្ត បង្ហាញពីភាពសម្បាយរីករាយជាពាន់ពេក ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោយម្លប់សន្តិភាពដែលមានសម្តេចតេជោជាប្រមុខរាជ​រដ្ឋាភិបាល៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលចូល​សមុទ្រ​លឿង ខណៈ​អាមេរិក​-កូរ៉េ​ខាង​ត្បូងកំពុង​ធ្វើ​សមយុទ្ធ​

Sokha Hotels

ព័ត៌មានពេញនិយម