Connect with us

ព័ត៌មានជាតិ

ខេត្តបាត់ដំបង ជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានភ្ញៀវទេសចរច្រើនជាងគេថ្ងៃចូលឆ្នាំខ្មែរ

បានផុស

នៅ

ភ្ញៀវទេសចរចំនួន ៥៦៥ ៦១៨នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ១ ១១១នាក់ បានដើរលេងកម្សាន្ត នៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាជាង២០កន្លែង ក្នុងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រមណីយដ្ឋានទេសចរណ៍សំខាន់ៗ ដែលភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេ រួមមាន៖ ក្រុងបាត់ដំបង, រមណីយដ្ឋានប្រាសាទបាណន់, រមណីយដ្ឋានភ្នំសំពៅ, រមណីយដ្ឋានប្រាសាទឯកភ្នំ,រមណីយដ្ឋានអាងកំពីងពួយ, រមណីយដ្ឋានប្រាសាទបាណន់ និងមណ្ឌលកម្សាន្តឡូរីជើងភ្នំបាណន់ ជាដើម។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងតាម Facebook ក្រសួងទេសចរណ៍ថា បន្ទាប់ពីខេត្តបាត់ដំបង គឺខេត្តកំពង់ចាម ៥៤១.៩០០ នាក់, ខេត្តបន្ទាយមានជ័យ ៤៧១.១១៩ នាក់, ខេត្តសៀមរាប ៤៥៥.៩៨៤ នាក់, ខេត្តព្រៃវែង ៣៩៦.៣២៨ នាក់, ខេត្តកំពង់ស្ពឺ ៣៤៥.០១៨ នាក់, ខេត្តពោធិ៍សាត់ ៣៣៨.៩១៦ នាក់, ខេត្តកំពង់ឆ្នាំង ៣០០.៥៦១ នាក់,ខេត្តកំពត ២៨៤.៨៩៣ នាក់, ខេត្តព្រះសីហនុ ២៦៤.៣០៨ នាក់ និងរាជធានីភ្នំពេញ ២៤០.៤៦០ នាក់។

នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរ សរុបចំនួន ៥.១៧៥.៧៥៤ នាក់ ក្នុងនោះ ភ្ញៀវជាតិ ៥.១៤០.៤៩៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៥.២៥៩ នាក់។ នេះបើតាមលោករដ្ឋមន្ត្រី ថោង ខុន។

យោងតាមការសាកសួរ និងស្ទង់មតិបឋម របស់ក្រសួងទេសចរណ៍ ចំពោះគ្រួរសារមួយ ដែលមានគ្នា ៥នាក់ ហើយធ្វើដំណើរកំសាន្ត ឆ្ងាយពីផ្ទះ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំ ពួកគេបានចំណាយមិនតិចជាង ៥០០ដុល្លារទេ ( គិតរួមទាំងចំណាយស្នាក់នៅ ហូបចុក ធ្វើដំណើរ(ចាក់សាំង) រួមទាំងការទិញទំនិញផ្សេងៗ រៀបចំ រណ្តាប់ បង្សកូល និងចង្ហាន់ទៅវត្តផង) ។

លោក ថោង ខុន បាសង្កត់ធ្ងន់ថា ចំនួនភ្ញៀវទេសចរប្រមាណជាង ៥លាននាក់ក្នុងរយៈពេល៤ថ្ងៃនេះ គឺជាចំនួនមួយដ៏ច្រើនលើសពីការរំពឹងទុក និងជាចំនួនខ្ពស់មែនទែនចាប់តាំងពីរាជរដ្ឋាភិបាលបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍នាកំឡុងខែធ្នូ ឆ្នាំ២០២១កន្លងមក ខណៈដែលពិធីបុណ្យឆ្លងឆ្នាំសាកលកន្លងមក ភ្ញៀវសរុបមានប្រមាណ ២លាននាក់ ហើយពិធីបុណ្យចូលឆ្នាំចិន -វៀតណាម ភ្ញៀវសរុបមានប្រមាណ ៩៤ ម៉ឺននាក់។

លោករដ្ឋមន្រ្តី បានបន្ថែមថា ប្រជាពលរដ្ឋភាគច្រើន បានសម្រុកត្រលប់ចូលរាជធានីភ្នំពេញវិញចាប់តាំងពីពេលរសៀលអាទិត្យ ដែលបានធ្វើឲ្យចរាចរនៅតាមដងផ្លូវជាតិសំខាន់ៗ មានភាពកកកុញច្រើន៕

អត្ថបទ៖ ទូន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ៣ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចធិបតីអរគុណពលរដ្ឋដែលប្រើបណ្ដាញសង្គមរិះគន់ស្ថាបនាអ្នកនិយាយលេបខាយលើនារីប្រាសចាកវប្បធម៌ខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

សន្តិសុខសង្គម១១ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១២ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

មុនីរស្មី
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម