Connect with us

ព័ត៌មានជាតិ

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ​អញ្ជើញ​តំណាង​គណបក្ស​៦ ចូល​ជួប​ពិភាក្សា​

បានផុស

នៅ

កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក Patrick Murphy បាន​អញ្ជើញ​ តំណាង​គណបក្ស​ចំនួន៦ ឲ្យចូលជូបនៅ​និវេសនដ្ឋាន​​ស្ថិតនៅផ្លូវព្រះនរោត្តម សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ដើម្បីពិភាក្សាលើបញ្ហាមួយចំនួន។ 
 
តំណាង​គណបក្ស​ ដែលបានចូលជួប​ រួមមាន ទី១. លោក សុខ សុវណ្ណវឌ្ឍនា សាប៊ុង ប្រធាន​គណបក្ស​ខ្មែរក្រោក ទី២. លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបនតេយ្យមូលដ្ឋាន ទី៣. លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ ទី៤. លោក មុត ចន្ថា តំណាង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទី៥. លោក អ៊ី ស៊ាងឡេង អនុប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ LDP និងទី៦. លោក ញាណ រ៉ាឌីណ តំណាងគណបក្សហ៊្វុនស៊ិនប៉ិច ។ 
 
លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បាននិយាយថា កិច្ចប្រជុំ​ជាមួយ​លោក Patrick Murphy នោះ ផ្ដោត​សំខាន់ ទៅលើការកសាងប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។ 
 
ចំណែកលោក មុត ចន្ថា បានអះអាងប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី១៦ ខែធ្នូ នេះថា កិច្ចប្រជុំនេះ​ ជាកិច្ចប្រជុំ ទាក់ទងទិវាសិទ្ធិមនុស្ស១០ ធ្នូ ដែលគ្រោងធ្វើឡើងកាលពី ថ្ងៃទី១០ ខែធ្នូ ប៉ុន្តែដោយសារការរីករាលដាល នៃជំងឺកូវីដ-១៩ ទើបកិច្ចប្រជុំ ឬជំនួបនេះ ត្រូវបានលើកពេល។

លោកបញ្ជាក់ថា “តាមពិតស្ថានទូត បានគ្រោងរៀបចំកិច្ចពិភាក្សានេះ នៅថ្ងៃទី១០ ធ្នូ ដើម្បី​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​ ប៉ុន្តែដោយសារការផ្ទុះ ការឆ្លងកូវីដ-១៩ ថ្ងៃទី ២៨ វិច្ឆិកា ក៏បានលើកពេលមកថ្ងៃម្សិល​មិញ​វិញ ហើយខ្លឹមសារ គឺផ្តោត​លើលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៃខួប៧២ឆ្នាំ នៃការ​អនុម័ត​សេចក្ដី​ប្រ​កាស​ជាសកល ស្តីពី​សិទ្ធិមនុស្ស​”៕

អត្ថបទ ៖ កោះកែវ
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ១ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៣ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម