Connect with us

ព័ត៌មានជាតិ

ពលរដ្ឋកម្ពុជាជិត ១៥លាននាក់ ស្មើជាង ៩២% បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩  

បានផុស

នៅ

ប្រជាជនខ្មែរចំនួន ១៤ ៨៥៣ ៧៦៦ ក្នុងចំណោម ១៦ លាននាក់ ដែលស្មើ ៩២.៨៤% បានទទួលការចាក់វ៉ាក់សាំង ការពារជំងឹកូវីដ­១៩ ពីយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស។ នេះបើតាមការចុះផ្សាយជាផ្លូវការរបស់ក្រសួងសុខាភិបាល ដោយគិតត្រឹមយប់ ថ្ងៃ ១៧ ខែ មេសា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងយុទ្ធនាការនេះ មនុស្សពេញវ័យដែលចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ ទទួលបានការចាក់ វ៉ាក់សាំងសម្រេចបាន ១០ ២៧៤ ០៩៨ នាក់ សម្រាប់ដូសទី១ និងដូសទី២ សម្រេចបានចំនួន ៩ ៩២៩ ៧៤៤ នាក់ ស្មើនឹង ១០២.៧៤% នៃប្រជាជនសរុបប្រមាណ ១០លាននាក់។

ដោយឡែក ចំពោះក្រុមកុមារដែលមានអាយុចាប់ពី ១២ទៅក្រោម ១៨ សម្រេចបាន ១ ៨៣០  ៨៤១ នាក់ក្នុងដូសទី១ និងចំនួន ១ ៧៦៥ ៩៨១ នាក់សម្រាប់ដូសទី២ ស្មើនឹង ១០០.១៩% នៃគោលដៅសរុបចំនួនជាង ១លាន៨ សែននាក់។

ចំពោះកុមារអាយុចាប់ពី ៦ ដល់ក្រោម១២ ឆ្នាំវិញ ទទួលបានការចាក់នៃក្រុមគោលដៅ សរុបជិត ១លាន៩សែននាក់ ដោយដូសទី១ ចាក់បាន ២ ០៤៧ ០៥៣ នាក់ និង ១ ៩៧៧ ៦២៥ នាក់ក្នុងដូសទី២ ដែលស្មើនឹង ១០៧.៨៩%។

រីឯក្រុមកុមារដែលមានអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ សម្រេចបានដូសទី១ចំនួន ៣២២ ១០៨ នាក់ និងសម្រេចចាក់ដូសទី២ បានចំនួន ១៣៥ ៨២៤ នាក់ ដែលស្មើនឹង ៥២.៧៤% នៃក្រុមគោលដៅសរុបប្រមាណ ៦០ម៉ឺននាក់។ ក្នុងនោះផងដែរ កុមារអាយុ ៥ឆ្នាំ ប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣៧៩ ៦៦៦ នាក់ សម្រាប់ដូសទី១ និងចំនួន ៣០០ ២៧៩ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១២៤.៧៦%។

សូមបញ្ជាក់ថា តាមរយៈការបញ្ជាទិញដោយផ្ទាល់ ជំនួយទ្វេភាគី យន្តការកូវ៉ាក់ និងយន្តការបញ្ជាទិញក្រោមមូលនិធិអាស៊ាន កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥០ ០៧៦ ៧៩០ ដូស រួចមកហើយ គិតត្រឹមថ្ងៃ ១៨ មេសា នេះ។

បន្ថែមពីនេះ កម្ពុជានឹងទទួលបានជំនួយវ៉ាក់សាំងចិនចំនួន ១៥លានដូស បន្ថែមទៀត ខណៈដូសពីអ៊ីតាលីក៏នឹងផ្តល់ចំនួន ១លានដូស និងជំនួយពីប៉ូឡូញ ១លានដូសផងដែរ។ រីឯសហរដ្ឋអាមេរិក ក៏បានផ្តល់ជំនួយវ៉ាក់សាំងចំនួន ៧លាន ៥សែនដូសបន្ថែមទៀតផងដែរ ដល់រដ្ឋាភិបាលកម្ពុជា ដែលនឹងមកដល់ក្នុងពេលខាងមុខនេះ៕

អត្ថបទ៖ នាង​ រតនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម