ព័ត៌មានជាតិ
ក្រសួងឃាត់យានយន្តល្មើសទម្ងន់ជិត ៣០០គ្រឿង ពិន័យបានប្រាក់ជិត ៥០០លានរៀល ក្នុងខែមីនា
នៅក្នុងខែមីនាឆ្នាំ២០២២ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានឃាត់រថយន្តដឹកជញ្ជូនលើសទម្ងន់ ២៨២ គ្រឿង និងពិន័យថវិកាសរុបចំនួន ៤៩៩ លានរៀល ដោយមានការថយចុះចំនួន ១៧ គ្រឿង ស្មើ ៥ % បើធៀបនឹងទិន្នន័យ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ មានចំនួន ២៩៩ គ្រឿង ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ នៅថ្ងៃនេះ។

ក្រោយធ្វើការផាកពិន័យ ក្រសួងបានណែនាំដល់ម្ចាស់រថយន្តដឹកទំនិញទាំងអស់ពីការបង្កផលប៉ះពាល់ដែលបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់ ដូចជាការបំផ្លាញផ្លូវជាតិដែលនាំឱ្យខាតបង់ថវិកាជាតិ ព្រមទាំងបង្កនូវគ្រោះថ្នាក់ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងជីវិតមនុស្សផងដែរ។
គួរកត់សម្គាល់ថា ភាគច្រើននៃយានយន្តដឹកល្មើសទម្ងន់កំណត់ គឺជារថយន្តធុនធ្ងន់ធ្វើអាជីវកម្មដឹកថ្ម ខ្សាច់ និងដឹកដីដាក់តាមការដ្ឋាន សម្ភារសំណង់ ជាដើម។
យោងតាមច្បាប់ស្តីពីផ្លូវថ្នល់ បានចែងថា បើក្នុងករណីយានយន្តបើកបរនៅលើដងផ្លូវផ្ទុកទម្ងន់លើសពី២០ភាគរយ នៃទម្ងន់កម្រិតកំណត់ ត្រូវរើទំនិញចេញ និងឃាត់យានជំនិះទុកចំនួន១ឆ្នាំ និងពិន័យអន្តរការណ៍ជាប្រាក់ចំនួន៣០ម៉ឺនរៀល ក្នុងទម្ងន់១តោន ព្រមទាំងដកបណ្ណបើកបរ និងព្យួរទុករយៈពេល២ឆ្នាំ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានលើកឡើងថា ការចាប់បានយានយន្តដែលដឹកល្មើសទម្ងន់កំណត់ គឺមិនអនុញ្ញាតឱ្យដោះលែងមុនកាលកំណត់នោះឡើយ ដោយសារក្រសួងបានផ្សព្វផ្សាយ និងអប់រំរួចហើយដែរ៕ សំអឿន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ