Connect with us

ព័ត៌មានជាតិ

បុរស​ម្នាក់ រង​របួស​ធ្ងន់ ក្រោយ​រថយន្តស្ទូច​បុក​នៅ​លើ​ផ្លូវ​កែង​អក្សរ​តេ ភូមិ​តាងៅ

បានផុស

នៅ

​​បុរស​ម្នា​ក់​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដេក​ដួល​ក្រោម​រថយន្ត​ធុន​ធំ​ បង្ក​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​។ ​​​ហេតុការណ៍​គ្រោះថ្នាក់​នេះ ​បាន​កើតឡើង​ត្រង់​ចំណុច​អក្សរ តេ ផ្លូវ​តាងៅ ស្ថិត​ក្នុង​ភូមិ​តាងៅ​សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​ប្រភព​ពី​លោក​វរសេនីយ៍ទោ ឯក សារ៉ន អធិការរង​នគរបាល​ ខណ្ឌ​ច្បារអំពៅ​ បាន​ឲ្យ​ដឹង​ថា ​គ្រោះថ្នាក់​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​០០​នាទី​ ថ្ងៃ​ទី​១៦​ ខែធ្នូ ​គឺ​ជនរងគ្រោះ​ភេទ​ប្រុស​ មាន​វ័យ​ប្រហែល​ជាង​២០​ឆ្នាំ​ មិន​ស្គាល់​អត្តសញ្ញាណ​ បាន​បើកបរ​ម៉ូតូ​សង់​សេរី​០១៣​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​១B ៣៣ ៩៩ ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​តាងៅ​ ក្នុង​ទិសដៅ​ពី​ជើង​មក​ត្បូង​។​ លុះ​មកដល់​ផ្លូវ​កែង​អក្សរ តេ ក៏​ស្រាប់​តែ​មាន​រថយន្ត​ស្ទូច​ពណ៌​សរ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២B ២៤២៤​ ដែល​បើកបរ​តាម​បណ្តោយ​ផ្លូវ​បេតុង​ក្នុង​ទិសដៅ​ពី​លិច​មក​កើត​ បាន​បុក​ម៉ូតូ​បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ខ្ទាត​ចូល​ក្រោម​រថយន្ត​រង​របួស​ធ្ងន់ធ្ងរ​ ហើយ​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាមៗ​។

​លោក​អធិការរង​បន្ត​ថា ​ចំពោះ​អត្តសញ្ញាណ​ជនរងគ្រោះ​មិនបាន​ស្គាល់​ទេ​។​ ដោយឡែក​អ្នកបើកបរ​រថយន្ត​ ត្រូវ​បាន​ចាប់ខ្លួន​ផង​ដែរ​។ លោក​អធិការ​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​គឺ​ដោយសារ​រថយន្ត​មិន​បង្អង់​ល្បឿន​ស្ថិតនៅ​ផ្លូវ​អក្សរ តេ ដែល​ជា​ផ្លូវ​កែង​ហើយ​តែង​ជួប​គ្រោះថ្នាក់​ញឹកញាប់​ណាស់​។​ ក្នុង​នោះ​លោក​អធិការរង​បាន​សំណូមពរ​ដល់​អ្នក​បើកបរ​ទាំងអស់​ពេល​មក​ដល់​ចំណុច​គ្រោះថ្នាក់​នេះ ​ត្រូវ​ស៊ីផ្លេ​ឲ្យ​បាន​ដឹង​មុន​ទើប​ធ្វើ​ឲ្យ​ភាគី​ម្ខាង​បាន​ដឹង​និង​ប្រុង​ប្រយ័ត្ន​។ ​ទោះ​យ៉ាង​ណា​ក៏​សមត្ថកិច្ច​សុំ​អំពាវនាវ​រក​ក្រុម​គ្រួសារ​បុរស​ ដែល​រង​របួស​មាន​វ័យ​ជាង​២០​ឆ្នាំ​សម្បុរ​ស​ពាក់​យឺត​ដៃ​វែង​ពណ៌​ក្រហម លាយ​ទឹកប្រាក់ ស្លៀក​ខោ​ខូវ​ប៊យ​ជើងវែង​។​ បើ​បាន​ទទួល​ដំណឹង​ហើយ​សូម​មក​ទំនាក់ទំនង​ពី​នគរបាល​ខណ្ឌ​ច្បារអំពៅ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​៕​

អត្ថបទ៖ ន​រា

សូមចុចអាន៖ ​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​នៅ​ប៉ោយ​ប៉ែត ឃាត់​មនុស្ស ៣នាក់ ដកហូត​គ្រឿង​ញៀន​ជិត១០​គីឡូ​​ក្រាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម