ព័ត៌មានជាតិ
ក្រសួងសាធារណការ ពន្យល់អំពីអត្ថន័យ និងរបៀបប្រើប្រាស់គន្លងផ្លូវធ្វើចរាចរណ៍ នៅតាមដងផ្លូវ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានពន្យល់អំពីអត្ថន័យ និងរបៀបប្រើប្រាស់គន្លងផ្លូវធ្វើចរាចរណ៍ នៅតាមដងផ្លូវ។ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នៅព្រឹកថ្ងៃទី ១៩ ខែមេសានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លាកសញ្ញាបង្ហាញពីគន្លងផ្លូវធ្វើចរាចរណ៍ ( COMPULSORY LANES )៖ ផ្លាកសញ្ញានេះប្រើសម្រាប់ផ្ដល់ដំណឹង ដល់អ្នកប្រើប្រាស់ផ្លូវអំពីគន្លងផ្លូវធ្វើចរាចរណ៍ តាមប្រភេទអ្នកប្រើប្រាស់ផ្លូវ ដូចមានបង្ហាញក្នុងផ្លាកសញ្ញា។
សូមបញ្ជាក់ថា ដោយរាប់លើផ្លាកសញ្ញាពីខាងឆ្វេងទៅខាងស្ដាំ គន្លងទី ១ដល់ទី ៣ ជាគន្លងផ្លូវសម្រាប់រថយន្ត និងគន្លងទី ៤ ជាគន្លងផ្លូវសម្រាប់ទោចក្រយាន និងទោចក្រយានយន្ត។
ជាមួយគ្នានេះក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឲ្យប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ ខ្ជួន។ ក្រសួងក៏បានស្នើសុំការសហការពីប្រជាពលរដ្ឋ ក្នុងការរាយការណ៍ករណីឃើញមានផ្លាកសញ្ញាមានការបាក់បែក ឬដួលរលំ តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីអាចឲ្យមន្រ្តីជំនាញចាត់វិធានការទាន់ពេលវេលា៕


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៩ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង