Connect with us

ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យចម្រុះ នឹងចុះចាក់វ៉ាក់សាំងដូសជំរុញ ជូនពលរដ្ឋដោយផ្ទាល់ នៅតាមរោងចក្រ ផ្សារ និងសាលារៀន

បានផុស

នៅ

ក្រុមគ្រូពេទ្យចម្រុះ នឹងចុះទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី ៣ និងទី ៤ នៅតាមរោងចក្រ​សហគ្រាស ទីផ្សារ ទីប្រជុំជន​សំខាន់ៗ និង​នៅតាម​សាលារៀន​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នៅក្នុង​សហគមន៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្រី វេជ្ជបណ្ឌិត ឱ​វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​បានឱ្យដឹង​នៅក្នុង​សេចក្តីជូនដំណឹង​ចុះ​កាលពី​យប់​ថ្ងៃទី​ ១៨ ​មេសា​ថា ​នៅក្រោយ​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ មាន​ក្រុមគ្រូពេទ្យ​នៃ​ក្រសួងការពារជាតិ និង​គ្រូពេទ្យ​យុវជន​ស្ម័គ្រចិត្ត​នានា រួមទាំង​ក្រុមគ្រូពេទ្យ​នៃ​រដ្ឋបាល​រាជធានី​-​ខេត្ត នឹង​ចុះ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​ ៣ និង​ទី​ ៤ នៅតាម​គោលដៅ​សំខាន់ៗ​បន្ថែមទៀតដូចជា កម្មករ​កម្មការិនី​នៅតាម​រោងចក្រ​សហគ្រាស អាជីវករ​នៅតាម​ផ្សារ ប្រជាពលរដ្ឋ​រស់នៅ​ទីប្រជុំជន​សំខាន់ៗ និង​ការចាក់​ជូន​សិស្សានុសិស្ស​និង​គ្រូបង្រៀន​នៅតាម​សាលារៀន​ផងដែរ​។ លោកស្រី​បាន​បន្តថា សម្រាប់​ទីតាំង​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅតាម​បណ្ដា​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​នៃ​រដ្ឋបាល​រាជធានី​-​ខេត្ត​ទាំង​ ២៥ នៅតែ​បន្ត​បើក​ដំណើរ​ការចាក់​ជាធម្មតា​រៀងរាល់ថ្ងៃ រួមទាំង​ថ្ងៃ​ឈប់សម្រាក ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​។

​លោកស្រី​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ កម្មករ​-​កម្មការិនី កុមារ និង​យុវវ័យ ប្រញាប់​រួសរាន់​ទៅ​ទទួល​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ជំរុញ នៅពេល​ដល់​វេន ដើម្បី​បង្កើន​ភាពស៊ាំ​បុគ្គល​និង​សហគមន៍ សំដៅ​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល កាត់បន្ថយ​អត្រា​ឈឺ​ធ្ងន់​និង​ស្លាប់​ដោយសារ​ជំងឺ​នេះ​។​

​គួរបញ្ជាក់​ថា​គិត​ត្រឹម​ថ្ងៃទី​ ១៨ ខែមេសា ឆ្នាំ​ ២០២២​ នេះ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​ ១ ​បាន​ចំនួន​ ១៤ ៨៥៧ ៩៥៣​ នាក់ ដូ​ស​ទី​ ២​ បាន​ចំនួន​ ១៤ ១១៤ ៦១៩​ នាក់ ដូ​ស​ទី​ ៣ ​បាន​ចំនួន​ ៨ ១០៨ ៦១១​ នាក់​និង​ដូ​ស​ទី ​៤​ បាន​ចំនួន​ ១ ២៣៦ ៨៧៨​ នាក់​។​ ជារួម​កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ នៅ​កម្ពុជា​បាន​កើន​ដល់ ៩២,៨៦% ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ​១៦​ លាន​នាក់​៕

អត្ថបទ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

Sokha Hotels

ព័ត៌មានពេញនិយម