ព័ត៌មានជាតិ
កសិករចិញ្ចឹមទាសំពៅយកពងលក់បានថ្លៃដោយសារការឲ្យចំណីស្រូវនិងលែងឲ្យស៊ីសត្វល្អិតតាមវាលស្រែ
អ្នកប្រកបរបរចិញ្ចឹមសត្វទាយកពងទុកលក់បាននិយាយដូចៗគ្នាថា ការចិញ្ចឹមសត្វទាសំពៅដែលឲ្យសុីស្រូវ និងសត្វល្អិតតាមវាលស្រែ គឺបានពង(ស៊ុត)ល្អនិងថែមទាំងលក់បានថ្លៃទៀតផង។
បងប្រុស ដុន ថាន បាននិយាយថា សព្វថ្ងៃបងប្រុសបានចាប់អាជីពចិញ្ចឹមទាយកពងទុកលក់អស់រយះពេលជាង៣ឆ្នាំមកហើយ បន្ទាប់ពីបងប្រុសបានត្រឡប់ពីសុីឈ្នួលបេះផ្លែឈើឲ្យគេនៅប្រទេសថៃមក។

បងប្រុសបន្ថែមថា ពីដំបូងឡើយគាត់បានចិញ្ចឹមសត្វទាដោយប្រើចំណីប្រើថ្នាំ និងចំណីទិញមកពីផ្សារដែលធ្វើឲ្យទាឆាប់ធំហើយពងបានលឿន ប៉ុន្តែពងដែលបានមក គឺពុំមានរសជាតិហើយពងមិនសូវក្រហមដែលធ្វើឲ្យម៉ូយមិនកុម្មង់ទិញដូច្នេះហើយទើបគាត់ងាកមកចិញ្ចឹមឲ្យសុីស្រូវ និងព្រលែងឲ្យសុីសត្វល្អិតតាមវាលស្រែវិញ។ អ្វីដែលធ្វើឲ្យការចិញ្ចឹមសត្វទាយកពងទុកលក់បែបរាល់ថ្ងៃនេះ គឺអំណោយផលខ្លាំងដោយដីស្រែរបស់ប្រជាពលរដ្ឋក្នុងភូមិលោកមិនទាន់ដាំដុះស្រូវ។

កសិករដដែលបានបញ្ជាក់ទៀតថា សត្វទាដែលគាត់ចិញ្ចឹមរាល់ថ្ងៃមានចំនួន៤០០០ក្បាល ហើយក្នុងមួយយប់ទារបស់គាត់បានពងមិនក្រោម៣០០០ទៅ៣៥០០គ្រាប់។ ហើយតម្លៃលក់ដែលឈ្មួញមកទិញដល់កសិដ្ឋានរបស់គាត់ក្នុង១គ្រាប់៤០០រៀល។ ទីតាំងដែលគាត់ចិញ្ចឹមគឺស្ថិតនៅភូមិក្រាំងដៃឃុំធ្លកស្រុកទ្រាំងខេត្តតាកែវ៕
អត្ថបទ៖ នរា

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង