Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើសមត្ថកិច្ចពិនិត្យការលក់ថ្នាំសម្រើបយ៉ាងអនាធិបតេយ្យតាមអនឡាញ  

បានផុស

នៅ

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើដល់អាជ្ញាធរមានសមត្ថកិច្ចពិនិត្យចំពោះការផ្សព្វផ្សាយ និងការលក់ថ្នាំសម្រើបយ៉ាងអនាធិបតេយ្យតាមប្រព័ន្ធអនឡាញ ខណៈប្រជាពលរដ្ឋ ក៏បានបង្ហាញក្ដី ព្រួយបារម្ភចំពោះការលក់ថ្នាំសម្រើបយ៉ាងព្រោងព្រាតនេះដែរ ។ ប្រជាពលរដ្ឋ បានស្នើសុំក្រសួងស្ថាប័ន ពាក់ព័ន្ធជួយចាត់វិធានការច្បាប់ជាធរមាន  ដោយមិនគួរឲ្យមានលក់នៅលើទីផ្សារអនឡាញព្រោងព្រាត បែបនេះទេ ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើបែបនេះរបស់លោក ខៀវ កាញារីទ្ធ បន្ទាប់ពីមានពលរដ្ឋម្នាក់បានផ្ញើសារទៅលោកបង្ហាញការព្រួយបារម្ភចំពោះការអនុញ្ញាឲមានលក់ថ្នាំសម្រើបនៅក្នុងសង្គមកម្ពុជា ។ រដ្ឋមន្ត្រីក្រសួងព័ត៌មានរូបនេះ លើកឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា​ ៖« សារដែលខ្ញុំទទួលបានពីបុរសជាឪពុកម្នាក់ ខ្ញុំមិនដឹងថាមានពិតឬអត់ទេ តែបើមានគួរតែពិនិត្យដែរ»។

ពាក់ព័ន្ធលើបញ្ហានេះ លោកស្រី ឳ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ថា ក្រសួងសុខាភិបាលមិនដែលអនុញ្ញាតឲមានការផ្សព្វផ្សាយ និងដាក់លក់នូវផលិតផលជំនួយផ្លូវភេទ ជាពិសេសថ្នាំសម្រើបនេះជាសាធារណៈនោះទេ ។ លោកស្រី ថា ការផ្សព្វផ្សាយផលិតផលជំនួយផ្លូវភេទ ឬថ្នាំសម្រើបនេះ មិនត្រឹមត្រូវតាមច្បាប់ឡើយ ខណៈលោកស្រី ក៏ជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមច្បាប់ចំពោះការផ្សព្វផ្សាយ និងផលិតផលទាំងអស់នេះ។

ថ្លែងប្រាប់សារព័ត៌មាន«កម្ពុជាថ្មី» នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២២ អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានឲ្យដឹងថា អនុលោមតាមច្បាប់ស្ដីពីការគ្រប់គ្រងឳសថ និងបទដ្ឋានគតិយុត្តិរបស់ក្រសួងសុខាភិបាលបានកំណត់ថា រាល់ការផ្សព្វផ្សាយផលិតផលសុខភាព ត្រូវតែចុះបញ្ជីកាលនៅក្រសួង និងខ្លឹមសារផ្សព្វផ្សាយក៏ត្រូវស្នើសុំមកក្រសួងសុខាភិបាល។ តែយ៉ាងណាក្ដី លោកស្រី ក៏បានលើកនូវបញ្ហាប្រឈមក្នុងការគ្រប់គ្រងការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ ដែលផុតដៃសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល ។  អ្នកនាំពាក្យរូបនេះ បានបង្ហាញក្ដីសង្ឃឹមថា ក្រសួងស្ថាប័នជំនាញដែលមានសមត្ថកិច្ចនឹង ជួយពិនិត្យលើការងារនេះឲ្យកាន់តែសកម្មថែមទៀត៕

ដោយ ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៥ នាទីutes មុន

De Bruyne បដិសេធ Messi ជ្រើសរើស Ronaldo ជាកីឡាករខ្លួនចង់លេងជាមួយបំផុត

សេចក្ដីជូនដំណឹង១០ នាទីutes មុន

ក្រុមហ៊ុន វឌ្ឍនៈ បន្តសហការជាមួយសាលារាជធានីភ្នំពេញ ចែកភេសជ្ជៈកីឡា វី-អាកទីវ ដោយឥតគិតថ្លៃ រាប់ពាន់កេស ជូនបងប្អូនធ្វើដំណើរ ទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានជាតិ១៣ នាទីutes មុន

ប្រធានសភាអំពាវនាវឱ្យប្រើវិធីសាស្ត្រកណ្ដាលនិយមដើម្បីធានាសន្ដិភាព និងស្ថិរភាពនយោបាយ

ជីវិតកម្សាន្ដ២៩ នាទីutes មុន

ខេម និង តន់ ចន្ទសីម៉ា ចេញកន្ទ្រឹម ២បទរួមគ្នា អង្រួនព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

នយោបាយ៣៦ នាទីutes មុន

ទ្រឹស្ដីសន្ដិភាពរបស់សម្ដេចតេជោត្រូវយកទៅចែករំលែកនៅកិច្ចប្រជុំសហព័ន្ធសន្ដិភាពសកល

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

កីឡា២២ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម២២ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ចិនសងសឹក ដោយដំឡើងពន្ធលើអាមេរិក ដល់ ១២៥ ភាគរយ

Sokha Hotels

ព័ត៌មានពេញនិយម