Connect with us

ព័ត៌មានជាតិ

ដំណាំ «ក្រវាញ» កំពុងទទួលបានការចាប់អារម្មណ៍ ខណៈទីផ្សារមានតម្លៃសមរម្យ

បានផុស

នៅ

ក្រវ៉ាញ ជារុក្ខជាតិម្យ៉ាងដែលពុំសូវមានអ្នកស្គាល់ និងភាគច្រើនដុះនៅតាមតំបន់ភ្នំ ដែលមានអាកាសធាតុត្រជាក់ហើយសើម។ បច្ចុប្បន្នដំណាំក្រវាញ កំពុងទទួលបានការចាប់អារម្មណ៍ ពីសំណាក់ប្រជាកសិករ និងប្រជាពលរដ្ឋទូទៅ ដោយសារតែវាមានអត្ថប្រយោជន៍ច្រើន មានទីផ្សារល្អ និងមិនសូវមានអ្នកដាំដុះ នាពេលកន្លងមក។

កសិករដាំក្រវាញម្នាក់នៅខេត្តពោធិ៍សាត់លោក ទាំ អ៊ូម៉ឺត បានឲ្យដឹងថា ក្រវាញជាប្រភេទ ដំណាំមួយដែលរើសទីតាំង ក្នុងការដាំដុះណាស់ ហើយនេះក៏ជាមូលហេតុ ដែលពុំសូវមានប្រជាកសិករវិនិយោគឬធ្វើការដាំដុះផងដែរ។ លោកបន្តថា ដំណាំនេះត្រូវការដីផុសហើយធូរ ឬដីមានសំណើមខ្ពស់ និងមានម្លប់ច្រើន ទើបមានការលូតលាស់ល្អ។

លោកលើកឡើងថា «ក្រវាញជាប្រភេទដំណាំមួយរើសទីតាំងណាស់ ចឹងដើម្បីឲ្យដាំរស់ លុះត្រាតែយើងរៀបចំឲ្យវាល្អ បានរស់ ហើយអ្នកដាំទាំងអស់ ក៏មិនប្រាកដថារស់ទាំងអស់ដែរ មានលក្ខខណ្ឌរបស់វាដែលយើងត្រូវយកចិត្តទុកដាក់ខ្ពស់»។

បើតាមកសិកររូបនេះ លក្ខខណ្ឌដែលត្រូវយកចិត្តទុកដាក់ខ្ពស់នោះ មានបីសំខាន់ៗ ទីមួយគឺ ទាក់ទងនឹងម្លប់ ពោលគឺកាន់តែម្លប់កាន់តែល្អ ទោះបីជាដាំក្រោមដើមឈើក៏ដោយ ជាពិសេសយើងត្រូវធ្វើម្លប់ឲ្យវាបន្ថែមក្នុងករណី ដែលម្លប់ផ្ដល់ដោយដើមឈើ ឬធម្មជាតិមិនគ្រប់គ្រាន់។ ទីពីរទាក់ទងនឹងដីត្រូវដាំ លោកថាដំណាំនេះ មិនសាកសមដាំនៅលើដីខ្សាច់នោះទេ ដូច្នេះកសិករត្រូវរកដីដំបូកមកលាយ នៅក្នុងរណ្ដៅសិនទើបក្រវ៉ាញអាចលូតលាស់បានល្អ។

លោកបញ្ជាក់ដូច្នេះថា «ហើយរឿងទីពីរដី ដែលគេដាំហ្នឹងប្រភេទដីខ្សាច់ច្រើនពេក ក៏អត់សូវពូកែដែរ ចឹងលុះត្រាតែយើងរកដីដំបូក យកវាមកកាប់លាយច្របល់ដាក់ ក្នុងរណ្ដៅហ្នឹងបានវាដាំដុះ ដាំទៅលូតលាស់ល្អ អាប្រភេទដីខ្សាច់ដាក់ទៅវាដុះមករេញៗនៅតែហ្នឹងឯង»។

ចំណែកលក្ខខណ្ឌទីបីវិញលោក ទាំ អ៊ូម៉ឺត បានឲ្យដឹងថា វាទាក់ទងនឹងសំណើមដី ត្បិតក្រវាញត្រូវការដីដែល​មានសភាពសើមខ្លាំងបន្តិច តែមិនមែនជាដីជាំទឹកនោះទេ។ លោកបន្តថា នៅក្នុងរដូវប្រាំងកសិ​ករចាំបាច់ ត្រូវស្រោចស្រពលើវាយ៉ាងតិចពីរដងក្នុងមួយថ្ងៃ ដូចនេះដើម្បីបង្ការបញ្ហាទឹក កសិករគួររៀបចំប្រព័ន្ធស្រោចស្រព ឲ្យបានត្រឹមត្រូវ។

កសិករដដែលបានចែករំលែកបទពិសោធផ្ទាល់ខ្លួនថា ក្រៅតែពីលក្ខខណ្ឌបីខាងលើ ការវាស់ប៉ូតង់ស្យែលអ៊ីដ្រូសែន PH គឺជារឿងសំខាន់សម្រាប់កសិករមុនធ្វើការដាំដុះ នៅលើទីតាំងណាមួយ។​ លោកបន្ថែមថា ពាក់ព័ន្ធនឹង PHដីនេះដែរ បើសិនជាកសិករអាចវាស់ដឹងពីកម្រិតរបស់វានោះ គឺជារឿងល្អ ហើយការវាស់ទៀតសោតគឺកម្រិត PH ត្រឹម ៦ដល់ ៧សមល្មមសម្រាប់ការដាំដុះ តែបើលទ្ធផលបង្ហាញថានៅក្រោម ៦ឬលើស ៧ នោះការដាំមិនសូវ ឬមិនអំណោយផលឡើយ។

ងាកមកនិយាយរឿងទីផ្សារ និងតម្លៃសម្រាប់ដំណាំក្រវាញវិញ កសិករនៅខេត្តពោធិ៍សាត់រូបនេះហាក់មានមោទនភាព ចំពោះមុខរបរជាអ្នកដាំ និងផលិតកូនក្រវាញ មានមោទនភាពក៏ព្រោះតែដំណាំនេះ ចាប់ផ្ដើមទទួលការចាប់អារម្មណ៍ពីប្រជាកសិករ និងពលរដ្ឋទូទៅ មួយវិញទៀតតម្លៃនៅលើទីផ្សារ ក៏បានខ្ពស់សមនឹងកម្លាំងពលកម្ម។

លោកលើកឡើងថា «ទីផ្សារជាក់ស្ដែងខ្ញុំរកឲ្យគេអត់គ្រប់ ជាពិសេសផ្លែរកឲ្យគេអត់បានតែម្ដង បើជាបន្លែអាបណ្ដូលខ្ចីៗ អីហ្នឹងជាទូទៅតម្លៃអត់ក្រោម ២៥០០០រៀលទេ ក្នុងមួយគីឡូ ហើយបើលក់នៅភ្នំពេញគឺលក់បាន ៣៥០០០ក្នុងមួយគីឡូ ចំណែកតម្លៃគ្រាប់វិញ តម្លៃធ្លាប់ដឹងគេទិញមិនក្រោម ៥៩ដុល្លារទេមួយគីឡូ»។

ទោះជាយ៉ាងនេះក្ដីដំណាំក្រវ៉ាញនេះ ត្រូវការរយៈពេលយ៉ាងហោចណាស់ពីរឆ្នាំ ទើបអាចប្រមូលផលជាផ្លែរបស់វាបាន។ ចំណែក ដើម គម និងស្លឹករបស់វាក្នុងរយៈពេលពីរទៅប្រាំខែ យើងអាចប្រមូលផលបានខ្លះៗហើយ។ ក៏ប៉ុន្តែចំណុចនេះ លោក ទាំ អ៊ូម៉ឺត មិនលើកទឹកចិត្តនោះទេ ព្រោះជាដំណាក់កាលនៃការលូតលាស់បែកគុម្ភរបស់វា។

សូមជម្រាបថា ក្រវាញមានអត្ថប្រយោជន៍ជាច្រើន ដែលប្រជាពលរដ្ឋភាគច្រើនមិនបានដឹង តាំងពីឬសរហូតដល់ស្លឹក ក្នុងនោះ ឬស ដើម និងស្លឹកអាចយកធ្វើជាឱសថបានច្រើនមុខ ឬជាថ្នាំឆ្ពង់សម្រាប់ស្រ្តីសម្រាលបុត្ររួច។ ទន្ទឹមនឹងនេះផងដែរ ស្លឹកខ្ចីៗ គម ដើម និងបណ្ដូលខ្ចីៗ យើងអាចយកទៅធ្វើបន្លែសម្រាប់គ្រប់មុខម្ហូបទាំងអស់ ប្រកបដោយរស់ជាតិឆ្ងាញ់។ ចំណែកឯផ្លែរបស់វាវិញគឺ យើងអាចធ្វើជាគ្រឿងទេស លាយជាមួយសម្លខ ជាមួយសម្លការី ហើយអាចធ្វើជាភេសជ្ជៈដាក់លាយជាមួយតែ និងជាមួយកាហ្វេយ៉ាងឆ្ងាញ់ពិសារផងដែរ៕

អត្ថបទ៖ លន់ សេនី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទីutes មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ១ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

ព័ត៌មានជាតិ២ ម៉ោង មុន

​សហគមន៍​នេសាទ​ត្រពាំងសង្កែ​សប្បាយចិត្ត​ បន្ទាប់​ពី​រដ្ឋាភិបាល​ផ្តល់​កាដូ​ជា​ផ្លូវបេតុង ចំណតរថយន្ត ​ដើម្បី​ទាក់ទាញ​វិស័យ​ទេសចរណ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ណែនាំ​ឱ្យ​អាជ្ញាធរខណ្ឌ ទប់ស្កាត់ បង្ក្រាប​ក្រុម​ក្មេងទំនើង និង​គ្រប់​គ្រង​វត្តមាន​ជនបរទេស​ឱ្យ​បានល្អ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១២ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៤ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៤ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម