Connect with us

ព័ត៌មានជាតិ

សៀវភៅ​បែប​ប្រវត្តិ​សាស្ត្រ​ នយោបាយ​លក់ដាច់​ច្រើន​ក្រោយ​បញ្ហា​សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

បានផុស

នៅ

អ្នកលក់សៀវភៅ​តាមបណ្ណាគារ​ក្នុងរាជធានីភ្នំពេញ​ បានប្រាប់ថា ការលក់សៀវភៅ​ប្រមាណ​មួយ​រយៈពេល​ចុងក្រោយលក់ដាច់ច្រើនជាងគេគឺជាសៀវភៅផ្នែកប្រវត្តិសាស្ត្រ និងនយោបាយ បន្ទាប់​ពីកើតមានសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន។

​សហស្ថាបនិកបណ្ណាគារ​ My Cambodia Bookshop​ លោក ប៊ួយ សុធន ប្រាប់កម្ពុជាថ្មីថា កន្លងមក​លោកលក់សៀវភៅបែបផ្នត់គំនិតច្រើន បន្ទាប់មកសៀវភៅទាក់ទងនឹងប្រវត្តិសាស្ត្រ នយោបាយ មានអ្នកអានច្រើន។

លោកថា កំណើននៃការអាននៅភ្នំពេញ និងតាម​បណ្ដា​ខេត្តមានការកើនឡើង ដោយសារតែអ្នកល្បីៗនៅលើបណ្ដាញសង្គម​ហ្វេសប៊ុក​ជួយផ្សព្វផ្សាយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ួយ សុធន បានប្រាប់ថា តាំងពីដើមមកយុវជនដែលជាអ្នករៀនសូត្រ ពួកគាត់ចូលចិត្តសៀវ​ភៅបែបប្រវត្តិសាស្ត្រ នយោបាយ ហើយដោយសារស្ថានភាពនយោបាយនៅលើពិភពលោកទៀត ពួកគាត់កាន់តែចង់ដឹងទៀត។ ហើយថា អ្នកដែលចាប់អារម្មណ៍សៀវភៅទាំងអស់នោះ ឆ្លើយតប​ជាមួយ​ស្ថានភាពនយោបាយ​លើ​ពិភព​លោក គឺជាអ្នកដែលពាក់ព័ន្ធជាមួយវិស័យនយោបាយ ឬផ្នែកសារព័ត៌មាន អភិបាលកិច្ច នៅ​ក្នុងជួរ​រដ្ឋាភិ​បាល អង្គការក្រៅរដ្ឋាភិបាល គឺពួកគាត់អាន​ហើយ។ ចំណែកយុវជនទូទៅ​អានដែរតែ​នៅ​មានកម្រិត អានដែរតែនិស្សិតដែលពួកគាត់រៀនមុខវិជ្ជា​នយោ​បាយនេះ។

​ម្ចាស់បណ្ណាគារបាក់ទូក​ និងអាជីវករលក់សៀវភៅ​ ដែលភាគច្រើនជាសៀវភៅប្រវត្តិសាស្ត្រ នយោ​បាយ ក៏បានបង្ហើបប្រាប់ដូចគ្នាដែរថា មួយរយៈនេះ ប្រភេទសៀវភៅដែលពួកគាត់​លក់ដាច់​ច្រើន គឺទាក់ទងនឹងសៀវភៅប្រវត្តិសាស្ត្រ នយោបាយ ប៉ុន្តែគាត់មិនបញ្ជាក់ពីចំនួនលក់ចេញនោះទេ។

រហូតមកដល់ពេលនេះ មិនមាន​ទន្ន័យច្បាស់លាស់ អំពីចំនួន អ្នកអានសៀវភៅ​នៅកម្ពុជានោះទេ ប៉ុន្តែសន្ទុះនៃកំណើនអ្នកអាន​ បង្ហាញ​តាមរយៈ ចំណង​ជើង​សៀវភៅ ​ដែល​បោះ​ពុម្ព​ដាក់​លក់​កាន់​តែ​ច្រើននៅ​តាម​បណ្ណាគារ និងតូប​​លក់​សៀវ។

ទោះជាយ៉ាងណា លោក សុខ ឡាក់ សហស្ថាបនិកបណ្ណល័យបញ្ញវន្ត បានប្រាប់ថា មិនមានតួលេខ​ច្បាស់លាល់អំពីអ្នកអាននោះទេ ប៉ុន្តែការលក់សៀវភៅមានការធ្លាក់ចុះ នៅក្នុងរយៈពេលចុងក្រោយ​នេះ។ លោក សុខ ឡាក់ ” ខាងគ្រឹះស្ថានបោះពុម្ភផ្សាយ និងម្ចាស់​ស្នា​ដៃ​និពន្ធមានការត្អូញត្អែរ​បន្តិច​នៅមួយរយៈចុងក្រោយនេះ ហើយអ្នកលក់សៀវ​ភៅមួយចំនួនធំ គាត់​បោះបង់ការលក់ដែរ ដោយ​សារ​ការប្រកួតប្រកួតប្រជែងច្រើន ខណៈអ្នកលក់មួយចំនួន ទម្លាក់​តម្លៃ”​។ លោក សុខ ឡាក់ ប្រាប់ថា បើប្រៀបធៀបទៅនឹង ៥ ឆ្នាំមុន គឺការ​អានកើន​ឡើង តែបើ១ឆ្នាំចុងក្រោយនេះ គឺនិន្នាការអានធ្លាក់ចុះ ដែលជាការបារម្ភមួយ។

យ៉ាងណាក៏ដោយ លោក ប៊ួយ សុធន លើកឡើងថា ប្រសិនបើចង់ឱ្យកំណើននៃការអាន​កើន​ឡើង​បន្ថែមទៀត គឺអ្នក​ល្បីៗ ដូចជាអ្នកនយោបាយ ថ្នាក់ដឹកនាំនៅតាមក្រុមហ៊ុន តារា​ចម្រៀងល្បីៗ ចូល​រួមជួយផ្សព្វផ្សាយ​ បង្អួតពីការអានសៀវភៅ ខណៈលោកអះអាងថា អ្នកទាំង​នោះ កម្រនឹងជួយចូល​រួមបែបនេះណាស់ ជាពិសេសតារាចម្រៀង សិល្បៈ កម្រឃើញណាស់៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុនRipple Inc ចាប់អារម្មណ៍ក្នុងការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក

ព័ត៌មានជាតិ១១ ម៉ោង មុន

រកឃើញហើយជើងខ្លាំងខាងខ្លែងខ្មែរ! ផ្នែកខ្លែងឯក លេខ១បានទៅមន្ទីរវប្បធម៌ខេត្តកណ្តាល លេខ២ បានទៅស្រុកបន្ទាយស្រី

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំឱ្យអាជ្ញាធរត្រូវតែបង្ក្រាបឱ្យបានក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋានរំខានដល់ប្រជាពលរដ្ឋ

ព័ត៌មានជាតិ១២ ម៉ោង មុន

ឆ្នាំនេះ អាជ្ញាធរស្រុកស្រែអំបិល កសាងផ្លូវបេតុងចំនួន៨ខ្សែ ស្មើនឹងប្រវែង៦គីឡូម៉ែត្រជូនពលរដ្ឋ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ព័ត៌មានជាតិ១៨ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

នយោបាយ១៧ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

Sokha Hotels

ព័ត៌មានពេញនិយម