ព័ត៌មានជាតិ
រដ្ឋបាលរាជធានីបាននិងកំពុងស្តារឡើងវិញនូវហេដ្ឋារចនាសម្ពន្ធ័ ផ្លូវ លូ ក្នុងរាជធានីភ្នំពេញ ក្រោយជំនន់ទឹកភ្លៀងបានបំផ្លិចបំផ្លាញ
ការជួសជុលកែលំអរហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ក្នុងរាជធានីភ្នំពេញ ក្រោយជំនន់ទឹកភ្លៀង បានដំ ណើរការយ៉ាងសកម្ម ស្របតាមអនុសាសន៏ដ៏ខ្ពង់ ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំអនុវត្តដោយផ្ទាល់ពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងន័យធ្វើអោយប្រសើរឡើងវិញនូវហេដ្ឋារចនា សម្ពន្ធ័ផ្លូវថ្នល់ ក៏ដូចប្រពន្ធ័លូដែលខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក។

ជាក់ស្តែងនាព្រឹកថ្ងៃទី១៦ធ្នូនេះ ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញនិងរដ្ឋបាលខណ្ឌមានជ័យសហ ការជាមួយមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានដំណើរការជួសជុលផ្លូវអ្នកឧកញ៉ាព្រឹទ្ធាចារ្យហ៊ុន នាង តភ្ជាប់ពីកំណាត់ផ្លូវ ជាតិលេខ២ទៅផ្លូវសម្តេចតេជោហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ)ក្នុងភូមិសាស្ត្រសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ប្រវែង៤៥០ម៉ែត្រ មានទទឹងចាប់ពី៨ម៉ែត្រដល់១៩ម៉ែត្រ ។

លោកឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យបានឲ្យដឹងថា ផ្លូវនេះជាផ្លូវ អាទិភាពអាចរំដោះចរាចរបានច្រើនពីផ្លូវជាតិលេខ២ទៅផ្លូវ៦០ម៉ែត្រ ដោយមើល ឃើញចំណុចនេះ ទើប លោក ឃួង ស្រេង បានសំរេចឲ្យមានការជួសជុលកែលំអរ ជាចាំបាច់និងតាមសំណូមពររបស់ប្រជាពលរដ្ឋ។
លោកបន្តថា លក្ខណៈនៃការជួសជុលគឺបក កៅស៊ូចាស់ចេញរួចធ្វើគ្រឹះថ្មីចាក់បេតុងនិងចាក់កៅស៊ូពីលើបេតុងមួយជាន់ទៀត ។ អ្វីដែលជាការលំបាករបស់ក្រុមការងារធ្វើផ្លូវនេះគឺមានផ្ទះប្រជាពលរដ្ឋ ២ខ្នងដែលមិនបានចូលរួមសហការជាមួយអាជ្ញាធរនៅពេលផ្ទះទាំង២ខ្នងនោះប៉ះលើចំណីផ្លូវត្រូវពង្រីកដោយទាមទាសំណងរាប់សែនដុល្លាដែលអាជ្ញាធរមិន អាចដោះស្រាយបាន និងធ្វើឧ្យិផ្លូវនេះមានលក្ខណៈ ក.ដប មិនបានពេញ១៩ម៉ែត្រ ។

ដោយឡែកនៅព្រឹកថ្ងៃទី១៦ធ្នូនេះដែរ ដំណើរការជួសជុល និងពង្រីកកំណាត់ផ្លូវជាតិលេខ៥ក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវក៏បានដំណើរការដែរ។
លោកជា ពិសី អភិបាលខណ្ឌឬស្សីកែវ ឲ្យដឹងថា ទីតាំងដែលកំពុងជួសជុលនេះ តែងទទួលរងការ ដក់ទឹកភ្លៀងជាប្រចាំ ទើបកាលពីពេលថ្មីៗនេះ អាជ្ញាធរខណ្ឌ បានបើកមុខទឹកមួយកន្លែងដើម្បីនាំទឹកភ្លៀងដែលដក់លើផ្លូវនេះ ហូរទៅទន្លេតាមប្រពន្ធ័លូមុខកាត់១ម៉ែត្រកន្លះប្រវែង២៥០ម៉ែត្រ។

លោកប្រធានខណ្ឌបញ្ជាក់ថា ការជួសជុលផ្លូវនេះធ្វើឡើងប្រវែង១១០០ម៉ែត្រ ចាប់ពីរោងចក្រSKDដល់មុខសាលាខណ្ឌឬស្សីកែវ ដោយជួសជុលអ៊ុតកៅស៊ូ និងពង្រីកផ្លូវឧ្យិបានទទឹង៥ម៉ែត្របន្ថែម ដើម្បីសំរួលចរាចរកុំអោយកកស្ទះ។
ក្នុងនាមប្រជាពលរដ្ឋក្នុងខណ្ឌឬស្សីកែវ លោកជា ពិសី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចអគ្គមហាសេនា បតីតេជោហ៊ុន សែន ក៏ដូចលោក ឃួង ស្រេង ដែលបានសំរេចឲ្យធ្វើការជួស ជុល កែលំអរផ្លូវដែលខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមកដើម្បីឲ្យប្រជាពលរដ្ឋមានភាព ងាយស្រួលក្នុងការធ្វើដំណើរ។ហើយការងារជួសជុលកែលំអរ នេះនឹងបន្តធ្វើនៅគ្រប់ទីតាំងឬផ្លូវដែលមានការខូចខាតក្រោយជំនន់ទឹកភ្លៀង ដែលរដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងធ្វើការជួសជុលកែលំអរសរុប២៩ខ្សែក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ៕
អត្ថបទ ៖ ស្រីរ័ត្ន







-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី