ព័ត៌មានជាតិ
ករណីបាក់ច្រាំងទន្លេ នៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក មិនទាន់ដឹងមូលហេតុនៅឡើយទេ
ជុំវិញករណីបាក់ច្រាំងទន្លេសាប នៅចំណុចភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់ថា លោកមិនទាន់ដឹងមូលហេតុនោះទេ។ ប៉ុន្តែលោកបានជូនដំណឹងទៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងផ្តល់ដំណឹងទៅអាជ្ញាធរខណ្ឌជ្រោយចង្វាររួចហើយ។
ទាក់ទងនឹងការបាក់ច្រាំងទន្លេ នៅចំណុចភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនេះ ប្រជាពលរដ្ឋរៀបរាប់ឲ្យដឹងថា លំនៅឋានប្រជាពលរដ្ឋ ២ទៅ ៣ គ្រួសារហើយ បាននិងកំពុងរងផលប៉ះពាល់ ដោយសារបាក់ច្រាំងទន្លេ ដែលពីមុនមកមិនដែលជួបប្រទះសោះឡើយ។
ប្រជាពលរដ្ឋប្រាប់ទៀតថា ការបាក់ច្រាំងទន្លេសាប គឺបាក់តាំងពីរសៀលថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២២ មកម៉្លេះ ដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅតំបន់នោះ មានការព្រួយបារម្មណ៍យ៉ាងខ្លាំង ដោយសារការបាក់ទន្លេនេះ កំពុងររងផលប៉ះពាល់ទៅដល់ផ្លូវបេតុងបណ្តើរៗហើយ អាចនឹងប្រឈមខូចខាតបាក់ផ្លូវទាំងស្រុង ប្រសិនបើមិនមានការស្ថាបនាឲ្យទាន់ពេលវេលាទេនោះ។
ប្រជាពលរដ្ឋរៀបរាប់ឲ្យដឹងទៀតថា ដំណឹងនេះពួកគាត់បានរាយការណ៍ជូនភូមិ និងលោកចៅសង្កាត់រួចហើយ។ ប៉ុន្តែមិនដឹងថា មានការជួសជុល ស្ថាបនាច្រាំងទន្លេនៅថ្ងៃណានោះដែរ។ ទោះបីមានសេចក្តីរាយការណ៍ជូនអាជ្ញាធររួចហើយក្តី តែក្តីបារម្មណ៍របស់ពួកគាត់នៅតែមានជាប់ជានិច្ច ដោយចេះតែខ្លាចបាក់ដាច់ដល់ផ្លូវបេតុង គ្មានផ្លូវធ្វើដំណើរទៅមក។
ដោយបញ្ហានេះ អ្នកភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានស្នើទៅដល់អាជ្ញាធរ ស្ថាប័ន មន្ទីរ ពាក់ព័ន្ធ ជាពិសេមន្ត្រីជំនាញ សូមរួសរាន់ជួយជួសជុល ស្ថាបនា ឲ្យបានលឿន ជៀសវាងបាក់ច្រាំងទន្លេសាបកាន់តែធ្ងន់ធ្ងរទៅៗ នាំឲ្យប៉ះពាល់កាន់តែខ្លាំង ខណៈដែលពួកគាត់កើត និងរស់នៅតំបន់នេះរាប់សិបឆ្នាំមកហើយ មិនដែលជួយប្រទះសោះ តើកើតឡើងដោយសារមូលហេតុអ្វីអោយពិតប្រាកដ?៕
អត្ថបទ៖ រ៉ាវុទ្ធ







-
សន្តិសុខសង្គម៣ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់