Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ៖ មានកត្តាចំនួន ៦ ដែលធ្វើឲ្យពលរដ្ឋបាន​ដើរលេងសប្បាយ ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​​

បានផុស

នៅ

មានប្រសាសន៍ ក្នុងពិធី​សម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី ៤​ នាព្រឹកទី ២០ ខែមេសានេះ ​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​​បា​នលើកឡើងថា ​មានកត្តាចំនួន ៦ ដែលធ្វើឲ្យប្រជាពលរដ្ឋ បាន​​ដើរលេងសប្បាយរីក​រាយ នៅក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី ​ប្រពៃណីជាតិខ្មែរ ដែលទើបតែបញ្ចប់ទៅថ្មីៗនេះ។​

បើតាមសម្ដេចតេជោ ហ៊ុន សែន៖ ទី១, កត្តាសុខសន្តិភាព ដោយសម្តេចបានអះអាងថា ប្រសិនបើគ្មានសន្តិភាពទេ កុំនិយាយពីសិទ្ធិមនុស្ស និយាយពីប្រជាធិបតេយ្យ…។ បើនិយាយពីនៅថ្ងៃ ១៧ ខែមេសា​ កាលពី ៤៧ ឆ្នាំមុន ​ប្រជាជន សំរុកចេញពីទីក្រុង ហើយ ៤៨ឆ្នាំក្រោយ ប្រជាជនសំរុកចូលទីក្រុងភ្នំពេញវិញ ដោយសារតែគាត់វិលត្រឡប់ពីការដើរកំសាន្តសប្បាយ នៅតាមបណ្ដាខេត្តនានា​។ ដូច្នេះទើបសម្ដេចអំពាវនាវឲ្យខិតខំថែរក្សាសន្តិភាពនេះ ឲ្យបានបើទោះបីជាស្ថិតនៅក្នុងតម្លៃណាក៏ដោយ។​

ទី២, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដែលមានផ្លូវ មានស្ពាន ដើម្បីងាយស្រួលធ្វើដំណើរពីតំបន់មួយទៅតំបន់មួយ។​ ទី៣, មធ្យោបាយធ្វើដំណើរកាន់តែច្រើន ដែល​ប្រជាពលរដ្ឋខ្លះ មានឡាន មានម៉ូតូផ្ទាល់ខ្លួន ហើយក្រៅពីនោះ ក៏មានរថយន្តឈ្នួល រថយន្តតាក់ស៊ី អាចធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយដោយងាយស្រួល។

ទី៤, ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ បើទោះបីជាជំងឺកូវីដ-១៩ បានវាយប្រហារ ធ្វើឲ្យប្រជាពលរដ្ឋអាក់ខាន ក្នុងការប្រកបមុខរបររកស៊ីខ្លះៗក៏ដោយ​។ បើតាមសម្ដេចតេជោ ហ៊ុន សែន ឆ្នាំនេះ ប្រាក់ត្រូវបានផ្ទេរពីវណ្ណៈកណ្ដាល ទៅប្រជាពលរដ្ឋក្រីក្រយ៉ាងច្រើន តាមរយៈការដើរកំសាន្ត ហើយពួកគាត់ទិញសម្ភារៈប្រើប្រាស់ ទិញចំណីអាហារបរិភោគជាដើម។

ទី៥, ការកើតឡើងនូវតំបន់ទេសចរណ៍ថ្មីៗ ដែលហៅថា ទេសចរណ៍ផ្សារភ្ជាប់ទឹកដី។ ទី៦, ភាពសំាសហគមន៍ ដែលចេញមកពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងការចូលរួមរបស់ប្រជាជនទៅលើបញ្ហាការចាក់វ៉ាក់សាំង៕

អត្ថបទ៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៩ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៩ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ១០ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម២១ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍២៣ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ២២ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម២៣ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម