Connect with us

ព័ត៌មានជាតិ

ដង​ផ្លូវ​នរោត្តម​ខៀវ​ស្រងាត់​គ្រប់​រដូវកាល គ្មាន​ការ​ចត​រញ៉េរញ៉ៃ​ មាន​សុវត្ថិភាព​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង

បានផុស

នៅ

ដង​មហាវិថី​ព្រះនរោត្តម​ក្រោយ​អាជ្ញាធរ​រៀបចំ​​ឡើង​វិញ​ បាន​ក្លាយ​ជា​ដង​ផ្លូវ​គំរូ​មួយ​នៅ​រាជធានី​ភ្នំពេញ​ ទាំង​សោភណភាព​ សណ្តាប់​ធ្នាប់​ និង​អនាម័យ​ល្អ​​។

កំពុង​តែ​បោស​សម្អាត​តាម​ដង​ផ្លូវ បុគ្គលិកក្រុមហ៊ុន Mizuda អ្នក​ស្រី​ ថោន ស្រី​ បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​លើ​ដង​ផ្លូវ​នរោត្តម​ដែល​រៀបចំ​យ៉ាង​មាន​សណ្តាប់​ធ្នាប់​និង​បរិស្ថាន​ល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ស្រី ថោន ស្រី​បាន​ឲ្យ​ដឹង​ពី​ការងារ​របស់​ខ្លួន​ដែល​ត្រូវ​បោស​សម្អាត​តាម​ដង​ផ្លូវ​ជា​ប្រចាំ​ថា មិន​សូវ​មាន​សំរាម គ្រប់​កន្លែង​មាន​ភាព​បៃតង។

អ្នកស្រី ថោង ស្រី បុគ្គលិក​ក្រុមហ៊ុន Mizuda

បុគ្គលិក​ក្រុមហ៊ុន​ប្រមូល​សម្រាម​រូប​នេះ​បន្ត​ថា ចង់​បាន​ដង​ផ្លូវ​ទូទាំង​រាជធានី​ភ្នំពេញ មានការ​រៀបចំ​​ល្អ​ដូច​ដង​ផ្លូវ​ព្រះនរោត្ត​ម​។

ចំណែក​មន្រ្តី​ប៉ូលីស​យាម​គោលដៅ​នៅ​គេហដ្ឋាន​ឯក​អគ្គរាជទូត​អាមេរិក​លោក ផន រដ្ឋសីហា​ ឲ្យ​ដឹង​ដែរ​ថា លោក​មើល​ឃើញ​ផ្លូវ​នេះ​​មាន​សណ្តាប់​ធ្នាប់​ជាង​គេ បើ​ប្រៀប​ធៀប​ដង​វិថីផ្សេង​ទៀត​ក្នុង​ទីក្រុង។

បើតាម​មន្រ្តី​ដែល​ឈរយាម​គោលដៅរូប​នេះបាន​ចាប់អារម្មណ៍​ថា​ ពេល​ឃើញ​បរិស្ថាន​ជុំវិញ​ស្អាត​បែប​នេះ​លោក​សប្បាយ​ចិត្ត ខណៈ​ដែល​ទីក្រុង​ភ្នំពេញ​​មានការ​អភិវឌ្ឍ​និង​​​មុខមាត់​ស្រស់​បំព្រង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

លោក ផន រដ្ឋសីហា

រី​ឯ​បុគ្គលិកក្រុមហ៊ុន​ឯកជន​​មួយ​រូប​ដែល​តែងតែ​ធ្វើ​ដំណើរ​តាម​ដង​វិថី​ព្រះនរោត្តម​ប្រាប់​ថា ដង​ផ្លូវ​នេះ​អាច​ចាត់ទុក​ជា​ផ្លូវ​គំរូ​មុន​គេ​នៅ​រាជធានី​ភ្នំពេញ​ដែល​មាន​ការ​រៀបចំ​បាន​ល្អ​បំផុត។

យុវីតី​រូប​នេះ​បន្ត​ថា គ្រប់​កន្លែង​មាន​របៀប​រៀបរយ មាន​ការ​រៀបចំ​ផ្លូវ​ថ្មើរជើង​រួម​ទាំង​មាន​ការ​ដំា​ស្មៅ​បង្កើត​ពណ៌​បៃតង ផ្តល់​អារម្មណ៍​ស្រស់​ស្រាយ​សម្រាប់​ការ​ធ្វើ​ដំណើរ។

លោក ទីវ ម៉ី

អាជីវករ​លក់​នំប័ង​ និង​ប្រហីត​លោក ទីវ ម៉ី​ ក៏​មើល​ឃើញ​មិន​ខុស​គ្នា​នេះ​ដែរ។ បុរស​វ័យ​ជាង ៣០ ឆ្នាំ​ដែល​ប្រកប​របរ​លក់​នំប៉័ង​ប៉ាតេ​ត​ពី​ម្ដាយ​នៅ​ខាង​មុខ​សាលា​​ដូន​ពេញ​រូប​នេះ​បន្ត​ថា ការ​លក់​ដូរ​រាល់ថ្ងៃ លោកក៏​​ប្រកាន់​ភ្ជាប់​​អនាម័យ​ជាពិសេស​លើ​ការ​គ្រប់​គ្រង​សំរាម​ មិន​ឲ្យ​ចោល​ពាស​វាល​ពាស​កាល​នោះ​ទេ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​មហាវិថី​ព្រះ​នរោត្តម​ចាប់​ពី​រមណីយដ្ឋាន​វត្តភ្នំដល់​វិមានឯករាជ្យ ដោយ​មាន​ការ​ដាំ​ស្មៅ​លម្អ រួម​ទាំង​រៀបចំ​ផ្លូវ​សម្រាប់​អ្នក​ថ្មើរ​ជើង​ក្រាល​ដោយ​ការ៉ូ​ឡា និង​ផ្លូវ​សម្រាប់​ជន​ពិការ​ផង​ដែរ។

​ម្ចាស់​អាជីវកម្ម ស្ថាប័នរដ្ឋ ឯកជន លើដង​មហាវិថី​នេះ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ចត​យាន​ជំនិះ​គ្រប់ប្រភេទ​នៅ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ និង​ផ្លូវ​សម្រាប់​អ្នក​ថ្មើរ​ជើង​ហួស​គំនូ​សដែល​បាន​កំណត់។ ជាមួយ​គ្នា​នេះ អាជ្ញាធរ​បាន​ណែនាំ​ដល់​នៅមុខ​ទីតាំង​អាជីវកម្ម​ រួម​ទាំង​ស្ថាប័នរដ្ឋ ឯកជន ត្រូវ​សំអាត​អនាម័យ ឱ្យ​បាន​ស្អាត​​ជាប្រចាំ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

កូរ៉េ​ខាង​ជើង ថ្កោលទោស​ផែនការ​ហ្គាហ្សា​របស់​លោក ត្រាំ ថា​ជា​ទង្វើ​គួរ​ឲ្យ​អស់​សំណើច

ព័ត៌មានជាតិ២ នាទីutes មុន

មន្ទីរពេទ្យខេត្តស្វាយរៀង នឹងរៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីអបអរសាទរទិវានៃសេចក្តីស្រលាញ់

ជីវិតកម្សាន្ដ៧ នាទីutes មុន

ដើរចេញពីពិធីជប់លៀង Taylor Swift ឆ្លៀតធ្វើបែបនេះដាក់បុគ្គលិកគ្រប់ៗគ្នា (មានវីដេអូ)

គ្រឿងញៀន
ព័ត៌មានជាតិ១៥ នាទីutes មុន

នាយករដ្ឋមន្ត្រីចេញបញ្ជាក្ដៅឱ្យកាត់ផ្ដាច់ខ្សែរយៈជួញដូរគ្រឿងញៀនឆ្លងដែន

សេដ្ឋកិច្ច៣០ នាទីutes មុន

រដ្ឋមន្ត្រីឧស្សាហកម្ម៖ វិសោធនកម្មច្បាប់ថ្មី នៃការគ្រប់គ្រងពូជដំណាំ នឹងជួយពង្រឹងគ្រាប់ពូជឱ្យស្របតាមស្តង់ដាអន្តរជាតិ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម