ព័ត៌មានជាតិ
ក្រសួងអប់រំដាក់ចេញអភិក្រម ៥ ចំណុច លើកកម្ពស់សុខភាពសិក្សាតាមគ្រឹះស្ថានសិក្សា
ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវអភិក្រមអនុវត្តចំនួនប្រាំចំណុចក្នុងបរិបទនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ដើម្បីលើកកម្ពស់សុខភាពសិក្សានៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ។


ថ្លែងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់បញ្ចប់គោលការណ៍ប្រតិបត្តិស្ដង់ដារ ស្ដីពី ការលើកកម្ពស់សុខភាពសិក្សាសម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅ កាលពីថ្ងៃទី១៩ ខែមេសា លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា អភិក្រមអនុវត្តចំនួនប្រាំចំណុចក្នុងបរិបទនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ រួមមាន៖
១. បង្កើតបរិយាកាសក្នុងគ្រឹះស្ថានសិក្សាល្អប្រសើរប្រកបដោយសុវត្ថិភាព ដើម្បីការពារត្រួតពិនិត្យសិស្ស រួមបញ្ចូលទាំងការប្រឹក្សាអំពីសុខភាពផ្លូវចិត្ត និងការលើកទឹកចិត្តដល់មាតាបិតា សហគមន៍ក្នុងការចូលរួមគ្រប់គ្រងសាលារៀន។
២. អនុវត្តសិក្សាតាមបែបចម្រុះ ដោយរួមបញ្ចូលគ្នានូវការរៀនក្នុងថ្នាក់ក្នុងសាលារៀន ការរៀនតាមប្រព័ន្ធឌីជីថល ការរៀនតាមទូរទស្សន៍ ការរៀនតាមក្រដាសកិច្ចការ និងការរៀនដោយខ្លួនឯង។

៣. អនុវត្តកម្មវិធីសិក្សាដោយមានភាពទន់ភ្លន់ ដោយផ្ដល់អាទិភាពដល់ការរៀនអាន និងគណិតវិទ្យានៅកម្រិតដំបូងនៅបឋមសិក្សា និងការរៀនតាមបែបសង្កេត និងស្វ័យសិក្សានៅកម្រិតមធ្យមសិក្សា ការរៀនតាមកម្មវិធីសិក្សាបង្រួញដោយផ្ដោតលើមុខវិជ្ជាសំខាន់ៗ និងមានរៀបចំជាសេចក្តីសង្ខេបមេរៀនសម្រាប់សិស្សរៀនដោយខ្លួនឯង។
៤. ប្រើប្រាស់ខ្លឹមសារឌីជីថលបង្កើតឡើងដោយគ្រូឆ្នើម ដើម្បីអាចជួយដោះស្រាយបញ្ហាកង្វះគ្រូនៅតំបន់ជនបទ ក៏ដូចជាកង្វះគ្រូដែលមានសមត្ថភាព។
៥. បន្តអនុវត្តកំណែទម្រង់សាលារៀន ដើម្បីធ្វើឱ្យសាលារៀនមានទំនួលខុសត្រូវចំពោះមាតាបិតា សហគមន៍ តាមរយៈការផ្លាស់ប្ដូរវប្បធម៌សាលារៀន និងការលើកទឹកចិត្តឱ្យសហគមន៍ចូលរួមក្នុងការគ្រប់គ្រងសាលារៀន និងការគាំទ្រដល់បរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព។

លោកស្រីរដ្ឋលេខាធិការបានបន្តថា គោលការណ៍ប្រតិបត្តិស្ដង់ដារស្ដីពីការលើកកម្ពស់សុខភាពសិក្សា សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅគឺ ដើម្បីធានាឲ្យបាននូវ សុខសុវត្ថិភាព សុខភាព អនាម័យ ជូនដល់គ្រឹះស្ថានសិក្សា ដែលជាចណុចសំខាន់មួយក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ