ព័ត៌មានជាតិ
សម្តេច ហ៊ុន សែន បង្ហាញពីយុទ្ធសាស្ត្រដែលកម្ពុជា សងបំណុលជាមួយជប៉ុន ជោគជ័យ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញពីយុទ្ធសាស្រ្ត ដែលកម្ពុជា សងបំណុលជប៉ុន នៅសេសសល់ពីអតីតកាល ដែលបង្កើតឡើងដោយរដ្ឋាភិបាលខ្មែរមុនៗ។ សម្តេច បានសង្កត់ធ្ងន់ថា កម្ពុជា ដោះបំណុលជប៉ុន ដោយយកលុយជប៉ុន សងជប៉ុន និងយកមកកសាងអភិវឌ្ឍកម្ពុជាថែមទៀត។ សម្តេចនាយករដ្ឋមន្ត្រីថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អ ប្រព័ន្ធប្រឡាយ-លូ ក្នុងទីក្រុងភ្នំពេញ នាព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាមុនៗ ជាពិសេសរដ្ឋាភិបាលក្នុងរបប លន់ នល់ បានទៅខ្ចីលុយជប៉ុនហើយមិនសងតាមកាលកំណត់ ដែលធ្វើឱ្យបំណុលនេះកើនឡើងទ្វេដង បូករួមទាំងប្រាក់ពិន័យទៀត។
សម្តេចបន្តថ្លែងដូច្នេះថា« អតីតកាលរបប លន់ នល់ បានខ្ចីលុយជប៉ុន បន្តមករបប ប៉ុល ពត មិនខ្ចីសង ដែលមរតកបំណុលនេះ ការក្លាយជាដើម ដើមក្លាយជាការ ហើយថែមប្រាក់ពិន័យទៀត អ៊ីចឹងធ្វើម៉េចត្រូវដោះបំណុលជប៉ុនឱ្យបាន»។
យុទ្ធសាស្រ្តដែលសម្តេច ដោះបំណុលនេះ គឺយកលុយជប៉ុន យកទៅដោះបំណុលជប៉ុន ព្រោះបើមិនសងបំណុលសេសសល់ទេ ជប៉ុនមិនអនុញ្ញាតឱ្យខ្ចីបន្ថែមទៀតឡើយ។
ជាសំណួរ តើយកលុយជប៉ុនទៅសងជប៉ុន ដោយរបៀបណា?
ជុំវិញយុទ្ធសាស្រ្តនេះ សម្តេច ពន្យល់ដូច្នេះថា «គឺសងលុយជប៉ុន ដោយវិធីជប៉ុនផ្តល់ជំនួយជាសម្ភារៈផ្សេងៗ ជាច្រើន ដូចជាប្រេងកាត ប្រេងសាំង ស័ង្កសី ជាដើម ផ្តល់ឱ្យកម្ពុជាលក់ ដើម្បីទទួលបានចំណូល ដោយយកលុយលក់បានដាក់ក្នុងគណនីមួយ ទុកសងប្រាក់ជប៉ុនវិញ ប៉ុន្តែជប៉ុន មិនបានយកលុយ ដែលកម្ពុជាសងនោះទេ គឺបានទុកឱ្យកម្ពុជាយកលុយមកអភិវឌ្ឍជាតិវិញ»។
នៅក្នុងឆ្នាំ ២០០១ បន្ទាប់ពីកម្ពុជា សងបំណុលចាស់រួច ជប៉ុន បានអនុញ្ញាតជាថ្មី ឱ្យកម្ពុជាអាចខ្ចីលុយឡើងវិញបាន ដើម្បីយកមកអភិវឌ្ឍផ្សេងៗនៅក្នុងប្រទេស។ តាមរយៈកម្ចីរបស់ជប៉ុន កម្ពុជា សម្រេចបានការកសាងកំពង់ផែទឹកជ្រៅ នៅក្នុងព្រះសីហនុ និងហេដ្ឋារចនាសម្ព័ន្ធនានាមួយចំនួនទៀត។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២១ កម្ពុជា និងជប៉ុន មានទំហំពាណិជ្ជកម្ម សរុបជាង១ ៧០០ លានដុល្លារ។ នេះបើតាមរយ:របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម៕
អត្ថបទ៖ នាង រនតៈ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ