Connect with us

ព័ត៌មានជាតិ

លោក សុខ លូ ស្នើអភិបាលខេត្តមួយ​របស់ជប៉ុន​កៀរគរអ្នកវិនិយោគមកបណ្តាក់ទុន​នៅខេត្តបាត់ដំបង

បានផុស

នៅ

លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានស្នើឱ្យលោក តូគីហីរ៉ូ ណាកាម៉ូរ៉ា  អភិបាលខេត្តអិហិមិនៃប្រទេសជប៉ុនជួយផ្សព្សផ្សាយ និងជំរុញឱ្យវិនិយោគិនជប៉ុនមកបណ្តាក់ទុករកស៊ីនៅខេត្តបាត់ដំបង ឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចខេត្ត និងប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើសុំនេះ បានធ្វើឡើងនៅថ្ងៃទី២០ មេសា ក្នុងពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្រ្គោះ១គ្រឿង រថយន្តពន្លត់អគ្គីភ័យ១គ្រឿង និងត្រាក់ទ័រ៣គ្រឿងជាអំណោយរបស់របស់ខេត្តអិហិមិ នៃប្រទេសជប៉ុនតាមរយៈប្រព័ន្ធបញ្ជូនរូប និងសម្លេង Zoom ដើម្បីយកទៅប្រើប្រាស់នៅក្នុងករណីចាំបាច់ណាមួយ។

ទន្ទឹមនេះ លោក អភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក តូគីហីរ៉ូ ណាកាម៉ូរ៉ា  អភិបាលខេត្តអិហិមិ លោក តូមីយ៉ាសុ ប្រធានក្រុមហ៊ុន ISEKI Co.,Ltd  និងប្រជាជននៃប្រទេសជប៉ុន ព្រមទាំងរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលបានយកចិត្តទុកដាក់ ក្នុងការផ្ដល់ជាជំនួយផ្សេងៗ ជាពិសេសរថយន្តសង្រ្គោះបន្ទាន់ រថយន្តពន្លត់អគ្គិភ័យ។ 

លោកអភិបាលខេត្តចាត់ទុកជំនួយទាំងនេះគឺជាការចូលរួមចំណែកក្នុងវិស័យសុខាភិបាល វិស័យកសិកម្មដើម្បីរឹតចំណងមិត្តភាពជាបងប្អូនដ៏ល្អ យ៉ាងជិតស្និត ដើម្បីអភិវឌ្ឍន៍ខេត្តទាំងពីរឲ្យកាន់តែរីកចម្រើនទៅមុខ ។

លោកអភិបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាលនៃប្រទេសជប៉ុន ពិសេសខេត្តអិហិមិ បន្តជំរុញក្នុងការផ្សព្វផ្សាយដល់អ្នកវិនិយោគិននៅក្នុងប្រទេសជប៉ុន ក៏ដូចជាភ្ញៀវទេសចរក្នុងប្រទេសជប៉ុន និងខេត្តអិហិមិ អញ្ជើញមកទស្សនាខេត្តបាត់ដំបង និងធ្វើការបណ្ដាក់ទុននៅក្នុងទឹកដីកសិកម្មនេះឲ្យកាន់តែច្រើនឡើងៗ ក្នុងនោះរដ្ឋបាលខេត្តបាត់ដំបង បានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍យ៉ាងកក់ក្ដៅ ពីសំណាក់អ្នកវិនិយោគិន និងភ្ញៀវទេសចរមកខេត្តបាត់ដំបងផងដែរ ។

គួរបញ្ជាក់ផងដែរថា កន្លងមករដ្ឋបាលខេត្តបាត់ដំបង បានចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយខេត្តអិហិមិ នៃប្រទេសជប៉ុន ដើម្បីបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ និងដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៃភាគីទាំងពីរនេះដោយគោរពតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៃប្រទេស ក្នុងនោះការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ ធ្វើឡើងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០កន្លងទៅ ៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី១ អាណត្តិទី១ របស់ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ

ព័ត៌មានជាតិ៣ ម៉ោង មុន

USAID ​ដក​ថយ ​ជា​របត់​សម្រាប់​ NGOs និង ​CBOs​ នៅ​កម្ពុជា​

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ជាម យៀប៖ អ្វីដែលមិនល្អសូមបោះចោលហើយរក្សាទុកអនុស្សាវរីយ៍ដែលល្អធ្លាប់សាងជាមួយគ្នាក្នុងវិស័យការងារ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា សង្ឃឹមថា រាជធានីភ្នំពេញ នឹងក្លាយជា ទីក្រុងដ៏ស៊ីវិល័យ នៅអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃរំពឹងថា អគារ​បាក់​រលំនឹង​ត្រូវ​បោស​សម្អាតហើយ​ ត្រឹមចុង​ខែនេះ

Sokha Hotels

ព័ត៌មានពេញនិយម