ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្ម កៀរគរម្ចាស់ធុរកិច្ចចូលរួមពិព័រណ៍គ្រឿងអលង្ការអន្តរជាតិសិង្ហបុរី
ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ជូនដំណឹងដល់ម្ចាស់អាជីវកម្មធ្វើធុរកិច្ចលើវិស័យគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ ឱ្យបានដឹងថា ក្រុមហ៊ុនរៀបចំពិព័រណ៍ និងសេវាសន្និសីទរបស់ប្រទេសសិង្ហបុរី នឹងរៀបចំពិព័រណ៍គ្រឿងអលង្ការអន្តរជាតិសិង្ហបុរី “Singapore International Jewelry Expo 2022” ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៤-១៧ ខែកក្កដា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ Marina Bay Sands Expo & Convention Centre, Hall A & B, Level 1 ប្រទេសសិង្ហបុរី។

តាមរយៈសេដ្ឋកិច្ចជូនដំណឹង បានឱ្យដឹងថា នេះគឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មលើវិស័យគ្រឿងអលង្ការកម្រិតអន្តរជាតិដ៏ធំ និងទទួលបានជោគជ័យអស់រយៈពេល ១៦ឆ្នាំរួចមកហើយ ដោយមានអ្នកចូលរួមតាំងពិព័រណ៍អន្ដរជាតិជាង២២០ក្រុមហ៊ុន មកពីប្រទេសចំនួន២២ ផ្សេងៗគ្នាទាំងក្នុងតំបន់ និងអន្តរជាតិ។
ក្រសួងពាណិជ្ជកម្ម ក្នុងនាមអ្នកសម្របសម្រួលការងារពិព័រណ៍ជូនគណៈកម្មការរៀបចំពិព័រណ៍របស់ប្រទេសសិង្ហបុរី បានអំពាវនាវដល់ម្ចាស់សហគ្រាសគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ ដែលមានចំណាប់អារម្មណ៍ចង់ចូលរួម ក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ អាចទាក់ទងដោយត្រង់ទៅលោកស្រី Judy Lee អគ្គនាយិកាក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ តាមរយៈអ៊ីម៉ែល៖ judy@cems.com.sg ទូរស័ព្ទ (+65) 96 60 99 38 ឬ ទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃ ក្រសួងពាណិជ្ជកម្ម តាមរយៈ អាសយដ្ឋាន ដីទ្បូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្សី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទលេខ ០៨៧ ៧៥៥ ៥៥១ ឬ អ៊ីម៉ែល ritatong19@gmail.com ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ