ព័ត៌មានជាតិ
ឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា នឹងចូលបំភ្លឺនៅតុលាការពាក់ព័ន្ធរឿងដីធ្លី ហើយស្នើសុំផ្តល់ភាពយុត្តិធម៌ដល់គ្រួសារលោក
លោកឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា ស្នងការរងនគរបាលខេត្តកណ្ដាល បានឲ្យអ្នកសារព័ត៌មានដឹង នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២២នេះថា លោកនឹងចូលទៅបំភ្លឺ នៅចំពោះមុខសាលាដំបូងខេត្តពាក់ព័ន្ធជម្លោះដីធ្លីមួយកន្លែង ដែលត្រូវភាគីម្ខាងទៀតប្តឹង។ ប៉ុន្តែលោកអះអាងថា រឿងនេះកើតឡើងយូរមកហើយ ជាមួយឈ្មោះ ប៊ុន ចាន់សុធា។
លោកឧត្តមសេនីយ៍ត្រីស្នងការរង បានឲ្យដឹងបន្តថា រឿងហេតុដែលគេប្ដឹងលោក ទៅកាន់តុលាការខេត្តកណ្ដាល គឺផ្ដើមចេញពីជម្លោះដីធ្លីមួយជាយូរណាស់មកហើយ រវាងម្ដាយក្មេក, សាច់ញាតិខាងប្រពន្ធ និងឈ្មោះ ប៊ុន ចាន់សុធា។ លោកថា ឈ្មោះ ប៊ុន ចាន់សុធា មានបំណងរំលោភយកដីគ្រួសាររបស់លោក តែដឹងខ្លួនថានឹងចាញ់ ក៏ប្ដឹងម្ដាយក្មេក និងសាច់ញាតិរបស់លោកទៅកាន់តុលាការ តែម្តង។
សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា ត្រូវបានលោក សេង រិទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ចេញដីកាកោះហៅឲ្យចូលមកបំភ្លឺ ពីដំណើររឿងបំភាន់មន្ត្រីសុរិយោដី និងប្រើអំពើហិង្សាទៅលើអ្នក កាន់កាប់អចលនវត្ថុដោយសុចរិត តាមបណ្ដឹងរបស់ឈ្មោះ ប៊ុន ចាន់សុទ្ធា កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២។
តុលាការបានកោះហៅលោក អុល ប៊ុណ្ណា ក្នុងនាមជា «ជនសង្ស័យ» មានទីលំនៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ឲ្យចូលមកកាន់អយ្យការអមសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៨៖៣០នាទីព្រឹក។
ពាក់ព័ន្ធបញ្ហានេះលោក អុល ប៊ុណ្ណា បានប្រាប់បន្តថា លោកមិនទាន់បានទទួលដីកាកោះ ពីតុលាការនៅឡើយទេ ហើយលោកក៏មិនដឹងរឿងអ្វីដែរ។ ប៉ុន្ដែលោកនឹងចូលខ្លួនទៅបំភ្លឺ នៅចំពោះមុខតុលាការតាមការកោះហៅ ព្រោះដឹងថា ជម្លោះដីធ្លីរបស់គ្រួសារខាងប្រពន្ធនឹងឈ្នះ ដោយសារមានឯកសារទិញគ្រប់គ្រាន់ ខណ:ដែលភាគីខាងគេនោះ ចង់រំលោភយកតែពុំបានសម្រេច ក៏ប្ដឹងទៅតុលាការតែម្តង។
ទោះយ៉ាងណាលោក អុល ប៊ុណ្ណា បានស្នើសុំតុលាការខេត្តកណ្ដាល មេត្តាជួយផ្ដល់យុត្តិធម៌ដល់ម្ចាស់ដីពិតប្រាកដ និងសូមចាត់ការចំពោះជនខិលខូចតាមផ្លូវច្បាប់ បើរកឃើញថាមានទោសកំហុសនោះ។ យ៉ាងណាក៏ដោយ ក្រុមអ្នកសារព័ត៌មាន មិនទាន់អាចសុំការបកស្រាយពីភាគីម្ខាងទៀតឈ្មោះ ប៊ុន ចាន់សុធា បាននោះទេ៕
អត្ថបទ៖ ឃួន សុភ័ក្រ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ