Connect with us

ព័ត៌មានជាតិ

ប្រមុខ​​ UN​ ស្នើ​​ជួប​ប្រធានា​ធិបតី​ ពូទីន​ និង Zelenskyy​ ដាច់​​ដោយ​​ឡែក​​ពី​​គ្នា

បានផុស

នៅ

អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ (UN) លោក Antonio Guterres បាន​ស្នើ​សុំជួប​ដាច់​ដោយ​ឡែក​ពី​គ្នា​ជា​មួយ​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន និង​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelenskyy ដើម្បី​ពិភាក្សា​​ពី​ការ​នាំមក​នូវ​សន្តិភាព បន្ទាប់​ពី​​សង្គ្រាម​​កំពុង​​ផ្ទុះ​ឡើង។

អ្នក​នាំ​ពាក្យ​ UN លោក Stephane Dujarric បាន​ឲ្យ​ដឹង​ថា លិខិត​ដាច់​ដោយ​ឡែក​​​ពី​គ្នា​ត្រូវ​បាន​ប្រគល់​ទៅ​គណៈ​ប្រតិភូ​អចិន្ត្រៃយ៍​របស់​រុស្ស៊ី និង​អ៊ុយក្រែន​កាល​ពី​រសៀល​ថ្ងៃ​​អង្គារ៍​​ដើម្បី​ស្នើ​សុំ​​ឲ្យ​​លោក​ប្រធានាធិបតី​ ពូទីន ទទួល​ជួបលោក​ Guterres នៅ​ទី​ក្រុង​មូស្គូ និង​ជួប​លោក Zelenskyy នៅ​ទី​ក្រុង​កៀវ។

លោក Guterres
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Dujarric បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា ៖«លោក​អគ្គលេខាធិការមាន​ប្រសាសន៍​ថា នៅ​ពេលវេលា​​គ្រោះ​ថ្នាក់ និង​ផល​វិបាក​យ៉ាង​ធ្ងន់​ធ្ងរ លោក​ចង់​ជួប​ពិភាក្សា​ពី​ជំហាន​បន្ទាន់​ដើម្បី​នាំ​មក​នូវ​សន្តិភាព​នៅ​អ៊ុយក្រែន និង​អនាគតពហុភាគី​និយម​ផ្អែក​លើ​ធម្មនុញ្ញ​អង្គការ​សហ​ប្រជា​ជាតិ និង​ច្បាប់​អន្តរជាតិ»។

កាល​ពី​ថ្ងៃ​អង្គារ៍ លោក Guterres បាន​អំពាវ​នាវ​ឲ្យ​មាន​​ការ​ផ្អាក​​ជំនួយ​មនុស្ស​ធម៌​​គ្រិស្តអូស្សូ (Orthodox Easter) រយៈ​ពេល​៤​ថ្ងៃ​​ ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​​ នៅ​អ៊ុយក្រែន ដើម្បី​អនុញ្ញាត​​ជន​ស៊ីវិល​​ឆ្លង​កាត់​ដោយ​សុវត្ថិភាព​ចេញ​ពី​តំបន់​ផ្ទុះ​អាវុធ និង​នាំ​ចូល​ជំនួយ​មនុស្ស​ធម៌​ចូល​ទៅ​តំបន់​​រង​ទុក្ខ​ខ្លាំង។

លោក Guterres បន្ថែម​ថា សង្គ្រាម​នៅ​អ៊ុយក្រែន​ដែល​ជា​ការ​វាយ​ប្រហារ​ធំ​បំផុតលើ​រដ្ឋ​អឺរ៉ុប​មួយ​នេះ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៤៥​មក​បាន​សម្លាប់មនុស្ស និង​របួស​រាប់​ពាន់​នាក់។ មនុស្ស​ជាង​១២​លាន​នាក់​ត្រូវ​ការ​ជំនួយ​មនុស្ស​ធម៌​។

ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប លោក Charles Michel បាន​ជួប​ប្រធានាធិបតី​អ៊ុយក្រែន Volodymr Zelenskyy ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​ភ្ញាក់​ទៅ​កាន់​ទី​ក្រុង​កៀវ​កាល​ពី​ថ្ងៃ​ពុធ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​មួយ​ចំនួន​របស់​មេដឹក​នាំ​មក​ពី​ប្រទេស​លោក​ខាង​លិច​ ដូច​ជា​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស Boris Johnson និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​ Ursula von der Leyen ជា​ដើម។

ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន កាល​ពី​ថ្ងៃ​អង្គារ៍​មាន​ប្រសាសន៍​ថា លោកមិន​ដឹង​ទេ​ថា​តើ​លោក​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ក្រុង​កៀវ បន្ទាប់​ពី​មេ​ដឹក​នាំ​អ៊ុយក្រែន​បាន​អំពាវ​នាវ​ឲ្យ​លោក​ធ្វើ​ដំណើរ​ទស្សនកិច្ច​៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទីutes មុន

ថ្ងៃទី២ធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យលើច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក សុះ ម៉ាច លះបង់ងារជាឯកឧត្តម ព្រោះមនសិការស្រលាញ់ការពារថែរក្សាសិល្ប:

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​ស្ទើរ​តែ​អស់​​របស់​ខ្លួន

សេដ្ឋកិច្ច៣ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម