ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ៖ មានមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពមួយចំនួនតូច នៅមិនទាន់ផ្តល់សេវាបានល្អនៅឡើយ
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា មានមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពមួយចំនួនធំបានយកចិត្តទុកដាក់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ ប៉ុន្តែនៅមានមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពមួយចំនួនតូចនមាន ការខ្វះខាតក្នុងការផ្តល់សេវា២៤ម៉ោងលើ២៤ម៉ោងនៅឡើយ។
តាមរយៈលិខិតរបស់ក្រសួងសុខាភិបាលចុះកាលពីយប់ថ្ងៃទី២០ ខែមេសា ផ្ញើជូនអភិបាលរាជធានី-ខេត្ត លោករដ្ឋមន្ត្រីបានក្រើនរំលឹកដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ឲ្យចាត់វិធានការដល់ការិយាល័យស្រុកប្រតិបត្តិ និងមូលដ្ឋានសុខាភិបាលសាធារណៈទាំងអស់ ត្រូវធានាការផ្តល់សេវា២៤ម៉ោងលើ២៤ម៉ោង ជូនប្រជាពលរដ្ឋដែលទៅទទួលសេវា។
លោករដ្ឋមន្ត្រីបានណែនាំដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត ឲ្យចាត់វិធានការដល់ការិយាល័យ ស្រុកប្រតិបត្តិ និងមូលដ្ឋានសុខាភិបាលសាធារណៈទាំងអស់ ត្រូវធានាការផ្តល់សេវា២៤ម៉ោងលើ២៤ម៉ោង ជូនប្រជាពលរដ្ឋដែលទៅទទួលសេវា និងត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ និងលេខទូរស័ព្ទអ្នកប្រចាំការផ្តល់សេវានៅតាមមូលដ្ឋានសុខាភិបាលជាទៀងទាត់បិទផ្សាយនៅកន្លែងផ្តល់សេវារបស់ខ្លួន និងផ្ញើមកមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ដើម្បីតាមដានត្រួតពិនិត្យការអនុវត្តជាប់ជាប្រចាំ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ មានប្រជាពលរដ្ឋឈឺពោះសម្រាលមកទទួលសេវាសម្រាលនៅមណ្ឌលសុខភាពឃុំកែវផុស តែមិនឃើញមានគ្រូពេទ្យប្រចាំការរហូតដល់ម៉ោងជាង០៨ព្រឹកថ្ងៃដដែលបានឈឺពោះសម្រាល នៅមណ្ឌលសុខភាពដោយឆ្មបបុរាណ ទាំងម្តាយ និងកូនគឺមានសុខភាពល្អ ក្រោមការជួយសម្របសម្រួលពីអាជ្ញាធរមូលដ្ឋានឃុំកែវផុសស្រុកស្ទឹងហាវខេត្តព្រះសីហនុ។
ទង្វើនេះ ត្រូវបានលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដាក់ទណ្ឌកម្មខាងវិន័យថ្នាក់ទី១ចំពោះប្រធានមណ្ឌលសុខភាព និងគ្រូពេទ្យចំនួន៦នាក់នៅមណ្ឌលសុខភាពឃុំកែវផុសដែលបានប្រព្រឹត្តកំហុស និងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈដោយសារគ្រូពេទ្យមិនបាននៅប្រចាំការ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២២ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់