ព័ត៌មានជាតិ
កម្ពុជាកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរមកពីបរទេស ដែលមិនទាន់ចាក់វ៉ាក់សាំង
ចាប់ពីពេលនេះទៅ អ្នកធ្វើដំណើរមកពីបរទេស ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងពេញលេញ ដែលចូលមកប្រទេសកម្ពុជា នឹងត្រូវកាត់បន្ថយការធ្វើចត្តាឡីស័កពីរយៈពេល ១៤ថ្ងៃ មកនៅត្រឹមរយៈពេល ៧ថ្ងៃវិញ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ២១ មេសានេះថា យោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២ លើលិខិតចុះថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២២ របស់គណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក.) គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នឹងធ្វើការកែសម្រួលលក្ខខណ្ឌធ្វើចត្តា ឡីស័ក ចំពោះអ្នកដំណើរមកពីបរទេស ដែលមិនបានចាក់វ៉ាក់សាំង ឬមិនទាន់បានចាក់វ៉ាក់សាំងពេញលេញពីរយៈពេល ១៤ថ្ងៃ មកនៅត្រឹមរយៈពេល ៧ថ្ងៃ។
នៅក្នុងសេចក្ដីប្រកាសដដែល ក៏បានកែសម្រួលលក្ខខណ្ឌធ្វើតេស្ត ចំពោះអ្នកធ្វើតេស្តអ្នកធ្វើចត្តាឡីស័ក។ ក្នុងនោះ អ្នកដំណើរមកពីបរទេសចូលតាមផ្លូវអាកាស ត្រូវធ្វើតេសួរហ័សនៅថ្ងៃទី ៧ ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័ក និងអ្នកដំណើរមកពីបរទេសតាមព្រំដែនគោក ត្រូវធ្វើតេស្តចំនួនពីរលើក ដែលលើកទី ១ នៅថ្ងៃទី ១ មុនពេលចូលមណ្ឌលចត្តាឡីស័ក និងលើកទី ២ នៅថ្ងៃទី ៧ ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័ក។
លោករដ្ឋមន្ត្រី ក៏បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តរក្សាការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី ១ ឬ ដួសទី ២ ចំពោះអ្នកដែលបានចាក់ដួសទី ១រួច ហើយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការចាក់ដួសទី ២ តាម របបចាក់វ៉ាក់សាំងដូច ដែលបានអនុវត្តរហូតមកដល់ពេលនេះជូនប្រជាពលរដ្ឋ និងពលករកម្ពុជា នៅថ្ងៃដែលត្រូវ បានអនុញ្ញាតឲ្យចាកចេញពីមណ្ឌលចត្តាឡីស័ក៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ