ព័ត៌មានជាតិ
ជំទាវឱ វណ្ណឌីន បញ្ជាក់ឡើងវិញរឿងទិញវ៉ាក់សាំងកូវីដ ១៩
ក្រោយមានការចុះផ្សាយដោយសារព័ត៌មានមួយចំនួន មានការភាន់ច្រឡំលើគ្រោងការទិញវ៉ាក់សាំងរបស់ប្រទេសកម្ពុជា លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា កម្ពុជាបានបញ្ជាទិញវ៉ាក់សាំងទៅមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ចំនួនមួយលានដូស ដែលនឹងទទួលបានជាដំណាក់កាលៗ។
លោកជំទាវបន្តថា វ៉ាក់សាំងដែលកម្ពុជាបញ្ជាទិញនេះ តម្រូវឲ្យមានការវាយតម្លៃគុណភាពនិងប្រសិទ្ធិភាពជាមុនដោយអង្គការសុខភាពពិភពលោក ទេីបមជ្ឈមណ្ឌលកូវ៉ាក់ធ្វេីការបែងចែកមកបណ្តាប្រទេសកំពុងអភិវឌ្ឍន៌ដែលជាសមាជិករបស់មជ្ឈមណ្ឌលនេះ។
លោកជំទាវបន្ថែមថា កម្ពុជានឹងទទួលបានវ៉ាក់សាំងនៅពេលណានោះ គឺមិនទាន់ដឹងបាននៅពេលនេះនៅឡេីយទេ ដោយ អាស្រ័យលេីមជ្ឈមណ្ឌលកូវ៉ាក់នឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ នៅពេលណាដែរ ហេីយអង្គការសុខភាពពិភពលោក បានវាយតម្លៃវ៉ាក់សាំងនោះជាមុននូវប្រសិទ្ធិភាព និងគុណភាពវ៉ាក់សាំងនោះឲ្យបានរួចរាល់ជាមុនដែរមុននឹងធ្វេីការបែងចែក)។
ដូច្នេះ ប្រសិនបេីក្រុមហ៊ុនផលិតវ៉ាក់សាំងពីប្រទេសណាមួយ រួមទាំងប្រទេសចិនផងដែរនោះ អាចផលិតបានសម្រេចផលចុងក្រោយ ហេីយផ្គត់ផ្គង់ទៅមជ្ឈមណ្ឌលកូវ៉ាក់តាមការឯកភាពគ្នាជាមុននោះ ហេីយអង្គការសុខភាពពិភលោកក៏បានវាយតម្លៃប្រសិទ្ធិភាពនិងគុណភាពរួចរាល់ជាមុនដែរនោះៗសមភាពនៃការបែងចែកនឹងត្រូវបានធ្វេីទៅតាមសភាពជាក់ស្តែងនៃចំនួនវ៉ាក់សាំងដែលទទួលបានដែលត្រូវបែងចែកឲ្យទៅបណ្តាប្រទេសដែលជាសមាជិកដោយមជ្ឈមណ្ឌលកូវ៉ាក់នេះតែម្តង។
លោកជំទាវ ក្រើនរំលឹកសូមអ្នកសារព័ត៌មានកុំមានការពន្យល់ ឫបកស្រាយណាមួយដែលផ្ទុយទៅនឹងគោលការណ៌ដែលកម្ពុជា បានប្រកាន់យក ជាពិសេសកុំលេីកយកប្រសាសន៌ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានថ្លែងការណ៌ជូនបងប្អូនជនរួមជាតិ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ កន្លងមកនេះ មកបកស្រាយខុសដូច្នេះអីណា។ បេីចង់ quote ប្រសាសន៌សម្តេចតេជោ សូមមេត្តាលេីកយកចំណុចណាមួយទាំងស្រុងតែម្តង ចៀសវាងការសរសេរខុស បកស្រាយខុស ឫការភ័ន្តច្រឡំណាមួយដែលអាចកេីតមាន៕
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១៥ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង