Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក​ ស​ ថេត​ ណែនាំមន្ត្រីនគរបាលទើបតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរបស់ខ្លួន

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ត្រីនគរបាលដែលទើបតែងតាំងថ្មីទាំងអស់​ ត្រូវតែយកចិត្តទុកដាក់ខិតខំបំពេញតួនាទីភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនឲ្យបានល្អ​ ជាពិសេសត្រូវបម្រើអង្គភាព​ និងប្រជាពលរដ្ឋឲ្យបានល្អបំផុត​។

នៅព្រឹកថ្ងៃទី ២១ ខែមេសានេះ ដោយទទួលបានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានអញ្ជើញជាអធិបតី​ក្នុងពិធី​ប្រកាសផ្ទេរភារកិច្ច​ និងតែងតាំងមុខតំណែង​នាយនគរបាលជាតិ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​។  

ក្នុងពិធីនេះ នាយនគរបាល​ចំនួន ២រូប​ ត្រូវបានតែងតាំងជាស្នងការរង​, ២រូប​ ត្រូវបានតែងតាំងជានាយការិយាល័យ​, និង​ ១រូប​ ត្រូវបានតែងតាំងជាអធិការនគរបាលខណ្ឌជ្រោយចង្វារ​។ ជាកិច្ចចាប់ផ្ដើមលោក​វរសេនីយ៍ឯក​ ងួន​ ស៊ីរ៉ា​ នាយការិយាល័យបុគ្គលិក​ បានឡើងអានប្រកាស​របស់ក្រសួងមហាផ្ទៃ​ ស្តីពីការផ្ទេរភារកិច្ច​ និងតែងតាំងមុខតំណែង​ និងសេចក្តីសម្រេច​ ស្តីពី ការបែងចែកភារកិច្ចជូនស្នងការរង​ ជូនដល់អង្គពិធីផងដែរ​។ ជាកិច្ចបន្តលោកស្នងការរង ទើបតែងតាំងថ្មី​ បានឡើងមានមតិចាប់អារម្មណ៍​ និងប្តេជ្ញាចិត្តរបស់តំណាងនាយនគរបាលជាតិ​ ចំពោះមុខលោកប្រធានអង្គពិធី​ និងអង្គពិធីទាំងមូលផងដែរ​ ។

នៅក្នុងពិធីនោះលោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានចូលរួមអបអរសាទរ ដល់នាយនគរបាលទាំងអស់ ដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មី​។ ក្នុងនោះ លោកស្នងការ​បានណែនាំដល់មន្ត្រី ដែលទើបតែងតាំងថ្មីទាំងអស់​ ត្រូវតែយកចិត្តទុកដាក់ ខិតខំបំពេញតួនាទីភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូនឲ្យបានល្អ​ ត្រូវបម្រើអង្គភាព​ និងប្រជាពលរដ្ឋឲ្យបានល្អបំផុត​។​

ជាមួយគ្នានេះលោកស្នងការ ក៏បានណែនាំដល់លោកនាយការិយាល័យសណ្តាប់ធ្នាប់ ដែលទើបតែងតាំងថ្មី​ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំ​កម្លាំង​ ដើម្បីចុះរៀបចំសណ្តាប់ធ្នាប់ តាមគ្រប់គោលដៅដែលតែងតែប្រឈមបញ្ហាចត​ ឬលក់ដូរគ្មានសណ្តាប់ធ្នាប់​។ ចំពោះលោកអធិការនគរបាលខណ្ឌជ្រោយចង្វារ ដែលទើបតែងតាំងថ្មី​ ក៏ត្រូវបានណែនាំ​ឲ្យយកចិត្តទុកដាក់ខ្ពស់ លើការដឹកនាំអង្គភាព​ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ​ ជាពិសេសត្រូវមានផែនការច្បាស់លាស់ ក្នុងការ​រៀបចំចាត់ចែងកម្លាំង​ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់​ ក៏ដូចជាការផ្តល់សេវាសាធារណ:ទូទៅ​ ជូនប្រជាពលរដ្ឋឲ្យបានល្អ​ ។

នៅក្នុងពិធីដដែលនោះ លោកស្នងការ​ ក៏បានថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដែលបានខិតខំបំពេញតួនាទីភារកិច្ចបានយ៉ាងល្អ​ ក្នុងការការពារសន្តិសុខ​ សណ្តាប់ធ្នាប់​ និងការជួយសម្រួលចរាចរណ៍មុនពេលចូលឆ្នាំ​ ពេលចូលឆ្នាំ​ និងក្រោយពេលចូលឆ្នាំ​។

លោកឧត្តមសេនីយ៍ឯក​ ស​ ថេត ក៏បានណែនាំដល់លោក​ស្នងការរង​ លោកអធិការ​ លោកនាយប៉ុស្តិ៍​ និងមន្ត្រីពាក់ព័ន្ធទាំងអស់​ ត្រូវធ្វើការតាមដាន​ គ្រប់គ្រងឲ្យបានច្បាស់លាស់​នូវជនអន្តោប្រវេសន៍​ ដែលកំពុងរស់នៅ ដោយខុសច្បាប់នៅក្នុងរាជធានីភ្នំពេញ​។ ម្យ៉ាងវិញទៀតមន្ត្រីទាំងអស់ មិនត្រូវធ្វើអ្វីដែលខុសច្បាប់​ បើរកឃើញកំហុស​ និងមានភស្តុតាងច្បាស់លាស់​ នោះនឹងត្រូវដកតួនាទី​ ឋាន្តរស័ក​ ឬអនុវត្តតាមវិន័យកងកម្លាំង​ ដើធ្ងន់ធ្ងរត្រូវបញ្ជូនទៅអនុវត្តបន្ត តាមនីតិវិធីច្បាប់​។

ចំពោះការងារបង្ការ​ និងជួយសង្គ្រោះករណីមានអគ្គិភ័យ​ កម្លាំងជំនាញត្រវត្រៀមជាប្រចាំ ដើម្បីចេញសង្គ្រោះឲ្យបានឆាប់​ និងទាន់ពេលវេលា​។ ម្យ៉ាងវិញទៀត​ មន្ត្រីជំនាញត្រូវរៀបចំផែនការ ដើម្បីចុះធ្វើការណែនាំអប់រំ​អំពីវិធីបង្ការ​ និងទប់ស្កាត់អគ្គិភ័យ​ ជាពិសេសសំខាន់ផ្តោតលើទីតាំង ដែលប្រឈម​ដូចជាស្ថានីយលក់ប្រេង​ ទីតាំងលក់ហ្គាស​ជាដើម។

ទាក់ទងទៅនឹងការគ្រប់គ្រងកម្លាំង​ លោកស្នងការបានណែនាំដល់លោក​ លោកស្រីស្នងការរង​ លោក​ លោកស្រីនាយការិយាល័យ​ លោកអធិការ​ លោកនាយប៉ុស្តិ៍​ទាំងអស់​ ត្រូវគ្រប់គ្រងកម្លាំងឲ្យបានច្បាស់​លាស់​ ងាយស្រួលចាត់ចែងដឹកនាំបញ្ជា​ នៅពេលមានបញ្ហា​ ឬបទល្មើសផ្សេងៗកើតឡើងជាយថាហេតុ​។

ដោយសង្កេតឃើញថា កម្លាំងនៃការិយាល័យអន្តរាគមន៍​ កម្លាំងនៃការិយាល័យចរាចរណ៍​ បានបំពេញភារកិច្ច​យ៉ាងច្រើនជូនអង្គភាព​ និងប្រជាពលរដ្ឋ​ លោកស្នងការ បានណែនាំដល់លោកស្នងការរងទទួលផែនធនធានមនុស្ស​ ឲ្យពិនិត្យមើលលើការរៀបចំដំឡើងឋានន្តរស័ក​ ក៏ដូចជាការរៀបចំលិខិតសរសើរជូនដល់មន្ត្រីទាំងនោះ​ ដើម្បីជាការលើទឹកចិត្ត​ និងជាការតបស្នងដល់ការខិតខំ​ និងលះបង់របស់ពួកគាត់​។ ជាចុងក្រោយលោកស្នងការ​ បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវខិតខំបន្ថែមដើម្បីបម្រើសង្គមជាតិ​ អង្គភាព​ និងប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត​ និងថែរក្សាដោយអនុវត្តឲ្យបានល្អនូវវិធានការណ៍ ៣កុំ ៣ការពារ៕

អត្ថបទ៖​ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ចិន​​​អំពាវនាវ​​​​​ឲ្យភាគី​ជម្លោះ​រុស្ស៊ី​-អ៊ុយក្រែន «រក្សា​ការ​អត់ធ្មត់»​ចូលរួម​​​​​​ដោះស្រាយ​​​ដោយ​នយោបាយ​

ព័ត៌មានជាតិ២៥ នាទីutes មុន

អនុប្រធានរដ្ឋឡាវអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់នូវការគាំទ្រដល់រដ្ឋាភិបាល និងប្រជាជនឡាវ

ជីវិតកម្សាន្ដ២៩ នាទីutes មុន

បុណ្យភូមិមានជើង ​នៅខេត្តមណ្ឌលគិរី បើកជាផ្លូវការហើយ

កីឡា៤០ នាទីutes មុន

អូឡាំពិក២០២៨ កំពុងស្ថិតលើដំណើររៀបចំ​ដ៏​ល្អ​ បន្ទាប់ពីទស្សនកិច្ចរបស់ IOC

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

ត្រឹមមួយសប្តាហ៍ ប្រទេសសិង្ហបុរីប្រហារជីវិត​ដោយ​ព្យួរកអ្នកជួញដូរគ្រឿងញៀន៣នាក់

Sokha Hotels

ព័ត៌មានពេញនិយម