Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្ត​ជាប់បឹង​ទន្លេសាប​នៅតែ​បន្តចុះបង្ក្រាប​បទល្មើស​នេសាទ​

បានផុស

នៅ

អាជ្ញាធរ​ខេត្តជាប់បឹង​ទន្លេសាប​នៅតែបន្តធ្វើយុទ្ធនាការ​ បង្ក្រាប​បទល្មើស​នេសាទ​ដូចភ្លៀង​រលឹម​ បន្ទាប់​ពីមានបញ្ជា​ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី ២៣ ខែមីនា ២០២២​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក អៀ ប៊ុនធឿន​ ស្នងការរង​ និងជាអ្នកនាំពាក្យ​ស្នងការនគរបាលខេត្តកំពង់ឆ្នាំង​ ប្រាប់កម្ពុជាថ្មី​ នៅថ្ងៃទី​ ២១​ ខែមេសា នេះថា​ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ បានបែងចែកទីតាំងចំនួន ៤ សម្រាប់ ក្រុមប្រចាំការឈរជើងនៅទូទាំងខេត្តនៅតំបន់ទន្លេសាប ដោយប្រើប្រាស់កម្លាំងមួយកន្លែង ពី ១៥ ទៅ ២០ នាក់ ដោយចុះរាល់ថ្ងៃ បង្ក្រាបនិងរុះរើក្នុងភូមិសាស្ត្រស្រុកបរិបូណ៌ កំពង់លែង ជល​គីរី កំពង់ត្រឡាច និងក្រុងកំពង់ឆ្នាំង។

លោកបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះ មិនមានករណី​ចាប់​បាន​ជន​ល្មើស​នោះទេ ប៉ុន្តែប្រជាពលរដ្ឋបានស្ម័គ្រចិត្តប្រគល់អាំងម៉ូទ័រឆក់ត្រី ឱ្យសមត្ថកិច្ចច្រើន។

ប្រតិបត្តិការចុះបង្ក្រាបកន្លងមក ប្រទះ​ឃើញ​បទល្មើស​នេសាទមួយចំនួន ដូចជា សម្រាស់ត្រី របាំងសាច់អ៊ួនក្រឡាល្អិត និងរបាំងស្បៃមុងក្រឡាល្អិតរាប់ពាន់ម៉ែត្រ។

គិតចាប់តាំងពីថ្ងៃទី ២៤ ខែមីនា រហូតមកដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ កម្លាំង​ចម្រុះបាន​ចេញ​ប្រតិបត្តិការយ៉ាងសស្រោកសស្រាំសម្រេចបានលទ្ធផលរួមមាន បានរុះរើរបាំងសាច់អួន ចំនួន ៩៨​កន្លែង ប្រវែង ៦ ៥៣៥ ម៉ែត្រ រុះរើលប​លូសាច់អួន ១២១លូ រុះរើសម្រាស់ ចំនួន ១១៩កន្លែង រុះរើ​មែកសម្រាស់ប្រមាណជិត ៣ម៉ឺនមែក ឃាត់ខ្លួនជន​សង្ស័យប្រព្រឹត្តល្មើសចំនួន ៤នាក់ រួមនឹង​វត្ថុតាងមួយចំនួន។

លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា សម្រាស់ធំៗ របស់ឈ្មួញឈ្មោះ សុខ ចំរើន នៅក្នុងទឹកដីស្រុកជលគីរី មិនទាន់បង្ក្រាបអស់នៅឡើយទេ ហើយថា នឹងបង្ក្រាប​នៅ​ក្រោយ​បុណ្យចូលឆ្នាំខ្មែរនេះ។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា អាជ្ញាធរខេត្តបានចុះបង្ក្រាបរាល់ថ្ងៃ និងបាន​ដាក់​ទីបញ្ជាការស្រាលនៅកណ្ដាលទន្លេដើម្បីត្រៀមទប់ស្កាត់កុំឱ្យមានបទល្មើសធំៗកើតឡើង។

​លោក ងួន រតនៈ​ ​អភិបាល​ខេត្តកំពង់ធំ​ ប្រាប់កម្ពុជាថ្មីដែរថា​ លោក​បានបង្កើត​ឱ្យមានទីបញ្ជា​ការ​ស្រាល​ពីរក្រុម​ នៅ​ផ្ទៃបឹងទន្លេសាប​រង់ចាំដើរល្បាតអប់រំណែនាំ​​នៅទីនោះ​ និងធ្វើរបាយការណ៍​រាល់​ថ្ងៃ​។ លោកប្រាប់ថា បទល្មើសធំៗ មិនមាននោះទេ មានតែប្រជាពលរដ្ឋ​គាត់​ប្រើ​ឧបករណ៍ខុស​ច្បាប់​ដែល​អាជ្ញាធរចាប់បានហើយអប់រំណែនាំ។

​ចំណែកនៅឯខេត្តពោធិ៍សាត់ អាជ្ញាធរខេត្ត នៅថ្ងៃទី ១៨ ខែមេសានេះ បានចាប់បានជនសង្ស័យ ៣ នាក់ រួមនិងវត្ថុតាង មួយចំនួន ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម៩ នាទីutes មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ក្តាមសេះ
ព័ត៌មានជាតិ៤០ នាទីutes មុន

ស្ថានីយភ្ញាស់ក្តាមសេះ ក្នុងសហគមន៍នេសាទភូមិថ្មី កំពុងដំណើរការភ្ញាស់ក្តាមមេពង ដើម្បីរក្សាស្ថិរភាពក្តាមនៅក្នុងសមុទ្រកែប

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម១១ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

Sokha Hotels

ព័ត៌មានពេញនិយម