Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាប ទទួលបានរថយន្តសង្គ្រោះ និងរថយន្តពន្លត់អគ្គិភ័យសរុប១៣គ្រឿង ពីខេត្តឃ្យុងជី នៃសាធារណរដ្ឋកូរ៉េ

បានផុស

នៅ

នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តឃ្យុងជី នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក  Park Woo-hee  តំណាងរដ្ឋបាលខេត្តឃ្យុងជី បានប្រគល់រថយន្តសង្គ្រោះបន្ទាន់ចំនួន៨គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ៥គ្រឿង ជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីបម្រើផលប្រយោជន៍សាធារណៈនៅក្នុងខេត្ត ក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍នៅក្នុងពិធីប្រគល់ ទទួល និងផ្តល់នូវលិខិតថ្លែងអំណរគុណ ជូនដល់តំណាងរដ្ឋបាលខេត្តឃ្យុងជី និងអង្គការមូលនិធិកិច្ចការសង្គម Go&Do លោក ពិន ប្រាកដ អភិបាលរងខេត្តបានលើកឡើងថា ការផ្តល់ជូននូវរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គិភ័យរបស់រដ្ឋបាលខេត្តឃ្យុងជីនាពេលនេះ វាពិតជាមានសារៈសំខាន់ណាស់នៅក្នុងការបម្រើផលប្រយោជន៍សាធារណៈនៅក្នុងខេត្តសៀមរាប ជាពិសេសនៅក្នុងការជួយសង្គ្រោះអ្នកជំងឺ និងការអន្តរាគមន៍លើគ្រោះអគ្គិភ័យផ្សេងៗ ខណៈកន្លងមក រដ្ឋបាលខេត្តឃ្យុងជី ធ្លាប់បានផ្ដល់នូវរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ជូនដល់រដ្ឋបាលខេត្តសៀមរាប ។

លោក ពិន ប្រាកដ បន្តថា នៅក្នុងទូទាំងខេត្តសៀមរាប មានមណ្ឌលសុខភាពចំនួន៩៣ ប៉ុន្តែមណ្ឌលសុខភាពខ្លះ នៅមិនទាន់មានរថយន្តសង្គ្រោះបន្ទាន់នៅឡើយ ដូច្នេះក្នុងឱកាសនេះ ក្នុងនាមរដ្ឋបាលខេត្តសៀមរាប  សូមអំពាវនាវដល់សប្បុរសជន និងរដ្ឋបាលខេត្តឃ្យុងជី បន្តជួយផ្ដល់នូវរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គិភ័យ បន្ថែមទៀតដើម្បីធ្វើឲ្យការបម្រើផលប្រយោជន៍សាធារណៈនៅក្នុងខេត្ត កាន់តែមានប្រសិទ្ធភាព និងមានភាពងាយស្រួល ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក Park Woo-hee តំណាងរដ្ឋបាលខេត្តឃ្យុងជី បានសម្ដែងនូវការសប្បាយរីករាយ នៅពេលដែលលោកបានឃើញរថយន្តដែលជាជំនួយរបស់រដ្ឋបាលខេត្តឃ្យុងជីនេះ ត្រូវបានរដ្ឋបាលខេត្តសៀមរាប យកមកប្រើប្រាស់បានចំគោលដៅយ៉ាងមានប្រសិទ្ធភាព ហើយលោកសន្យាថា នឹងយកសំណូមពររបស់រដ្ឋបាលខេត្តសៀមរាប ដាក់ជូនថ្នាក់ដឹកនាំខេត្តឃ្យុងជី ដើម្បីធ្វើការពិនិត្យពិចារណាក្នុងការជួយជាបន្តទៀត ។

គួររំលឹកថា កាលពីឆ្នាំ២០១៩ រដ្ឋបាលខេត្តឃ្យុងជី បានផ្តល់ជូនខេត្តសៀមរាប នូវរថយន្តសង្គ្រោះបន្ទាន់ចំនួន៤គ្រឿង រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង , នៅឆ្នាំ២០២០ ខេត្តឃ្យុងជី បានប្រគល់ជូននូវរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង និងនៅឆ្នាំ២០២១ ខេត្តឃ្យុងជី បានប្រគល់ជូននូវរថយន្តសង្គ្រោះបន្ទាន់ចំនួន ៤គ្រឿង និងរថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង ៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទីutes មុន

ពលរដ្ឋ និងសហជីព គាំទ្រយ៉ាងពេញទំហឹងចំពោះច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តនៅសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការ​សិក្សា៖ មនុស្សរាប់លាននាក់នៅ​អឺរ៉ុបនឹងស្លាប់​ដោយ​សារកម្ដៅ​​ ខណៈ​ដែល​ពិភពលោក​ឡើង​កម្តៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក Yoon ​ទំនង​គ្មានវាសនា​វិលកាន់អំណាច​វិញទេ​ ខណៈសំណុំរឿងចាក់ស្រេះ​កាន់តែ​ខ្លាំង​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តុលាការរុស្ស៊ី កាត់ទោសដាក់គុកទាហានស៊ីឈ្នួលម្នាក់ ពេញមួយជីវិត

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

សន្តិសុខសង្គម៥ ម៉ោង មុន

ដុតទៀនធូបសែនចូលឆ្នាំចិន ចាក់សោរទុកចោលក្លាយជាអគ្គិភ័យឆេះផ្អើលអ្នកជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម