Connect with us

ព័ត៌មានជាតិ

ប្រធានរដ្ឋសភាឥណ្ឌា នឹងមកដល់កម្ពុជានាយប់នេះ ក្នុង​ដំណើរ​បេសកកម្ម ៤ ថ្ងៃ

បានផុស

នៅ

គណៈប្រតិភូសភាជាន់ទាបឥណ្ឌា ដឹកនាំដោយលោក អំ បឺរឡា (OM BIRLA) ប្រធានរដ្ឋសភានឹង​អញ្ជើញមកដល់អាកាស​យានដ្ឋានអន្ដរជាតិភ្នំពេញ នៅវេលាម៉ោង១០ យប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៤ ថ្ងៃ។ នេះបើតាមការឲ្យដឹងពីរដ្ឋសភា នាព្រឹកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមព័ត៌មាននោះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងអញ្ជើញទទួលបដិសណ្ឋាកិច្ចប្រធានរដ្ឋសភាជាន់ទាបឥណ្ឌានៅមុខវិមានរដ្ឋសភា និងជួបសវនាការ នៅវេលាម៉ោង៨ និង៤០ នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។

ទស្សនកិច្ចនេះ ធ្វើឡើងតបតាមតបតាមការអញ្ជើញរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិឱ្យកាន់តែរីកចម្រើនរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

ទស្សនកិច្ចនេះស្របពេលដែលខួបទី៧០ឆ្នាំ នៃទំនាក់ទំនងមិត្តភាពការទូតប្រទេសទំាងពីរកម្ពុជា-ឥណ្ឌា បានឈានចូលមកដល់ផងដែរ។

ទាក់ទងដំណើរទស្សនកិច្ចនេះ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាធ្លាប់បានបញ្ជាក់ថា នៅក្នុងដំណើរទស្សនៈកិច្ចរបស់លោក OM BIRLA មកកាន់កម្ពុជានេះ នឹងចុះហត្ថលេខារួមគ្នាលើឯកសារមួយចំនួន ស្តីពីកិច្ចព្រមព្រៀង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា និងរដ្ឋសភាឥណ្ឌា ហើយភាគីទាំង២ ក៏នឹងពិភាក្សាអំពីការងារមួយចំនួនទៀត ដែលសភាទាំង២ នឹងជួយគ្នាទៅវិញទៅមក នាពេលអនាគត៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ១២ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១២ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម