Connect with us

ព័ត៌មានជាតិ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្វែងរកធាតុចូលសម្រាប់សេចក្តីព្រាងច្បាប់ ស្តីពី ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ

បានផុស

នៅ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងរដ្ឋបាលខេត្តមណ្ឌលគិរី បានសហការរៀបចំកិច្ចពិគ្រោះយោប​ល់លើសេចក្ដីព្រាងច្បាប់ ស្ដីពី ការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈ​កម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ នៅខេត្តមណ្ឌលគិរី ក្នុងគោលបំណងប្រមូលទស្សនៈមតិយោប​ល់ និងធាតុចូលផ្សេងៗ លើសេចក្តីព្រាងច្បាប់ដើម្បីធានាឲ្យច្បាប់នេះ ស្របទៅនឹងគោលការណ៍ទីក្រុង​​ប៉ារីស ដែលជាបទដ្ឋានអប្បរមាអន្តរជាតិ សម្រាប់ជាមូលដ្ឋាននៃការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ​។

ពិធីនេះធ្វើឡើង ដោយមានការអញ្ជើញចូលរួមពីលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈ កម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ញ៉ន សិទ្ធិ អភិបាលរងខេត្តមណ្ឌលគិរី និងតំណាងអង្គការដៃគូពាក់ព័ន្ធនានា តំណាងសហគមន៍ជនជាតិដើមភាគតិច។

លោក ញ៉ន សិទ្ធិ អភិបាលរងខេត្តមណ្ឌលគិរី បានលើកឡើងថា ការរៀបចំកិច្ចពិគ្រោះយោបល់នេះឡើង មានគោល បំណងផ្តល់ជាវេទិកាមួយ សម្រាប់មន្ទីរអង្គភាពជុំវិញខេត្ត សហគមន៍ជនជាតិដើមភាគតិច ក្នុងការផ្តល់ជាទស្សនៈមតិយោបល់ និងជាធាតុចូលសំខាន់ៗដល់ក្រុមការងាររៀបចំសេចក្តីព្រាងច្បាប់ ដើម្បីធ្វើឲ្យសេចក្តីព្រាងច្បាប់នេះ មានលក្ខណៈកាន់តែល្អប្រសើរឡើងថែមទៀត។

លោកអភិបាលរងខេត្តមណ្ឌលគិរី បានបន្តថា ដើម្បីចូលរួមចំណែក ក្នុងការលើកកម្ពស់វិស័យសិទ្ធិមនុស្សនេះ ក៏ត្រូវឲ្យមានការចូលរួម ពីគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមចំណែកថែរក្សាការពារនូវសុខសន្តិភាព ស្ថេរភាពសង្គម ដើម្បីរក្សាបាននូវសុខសវត្ថិភាព និងឈានទៅរកការគោរពសិទ្ធិមនុស្សបានយ៉ាងល្អប្រសើរ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា សិទ្ធិមនុស្ស ជាគឺសិទ្ធនិងសេរីភាពទាក់ទងនឹងជីវិត សមភាព កិត្តិយសនិងសេចក្តីថ្លៃថ្លូ របស់មនុស្សដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់នានា ធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស កតិកាសញ្ញ អនុសញ្ញានិងលិខិតុប ករណ៍អន្តរជាតិទាក់ទងសិទ្ធិមនុស្ស ដែលកម្ពុជាជារដ្ឋភាគីផ្តល់ឲ្យបុគ្គលម្នាក់ៗ នូវការប្រើប្រាស់សិទ្ធិនិងសេរីភាពរបស់គេ ក្នុងភាពជាមនុស្ស។

លោក កែវ រ៉េមី បានបន្តទៀតថា នៅឆ្នាំ ២០០៦ ព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវជំហរយ៉ាងមុតមាំង ក្នុងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិមួយនៅប្រទេសកម្ពុជា ដោយបានប្រគល់តួនាទីឲ្យក្រុមការងារអង្គការមិនមែនរដ្ឋាភិបាល ទទួលបន្ទុកសេចក្តីព្រាងច្បាប់ ស្តីពី ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះឡើង។

ដោយមានកិច្ចសហការ ជាមួយការិល័យឧត្តមស្នងការសហប្រជាជាតិប្រចាំកម្ពុជា និងវេទិកាអាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំ ២០១៩ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៃរាជរដ្ឋាភិបាលបានទទួលភារ កិច្ចធ្វើការដឹកនាំរៀបចំតាក់តែង សេចក្តីព្រាងច្បាប់ជាសាធារណៈ និងពិគ្រោះយោបល់ ជាមួយភាគីពាក់ព័ន្ធជាអាទិ៍អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល សហជីព គណបក្សនយោបាយ សហគមន៍ជនជាតិដើមភាគតិចនិងក្រសួង/ស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងប្រមូលទស្សនៈមតិយោបល់ និងធាតុចូលផ្សេងៗលើសេចក្តីព្រាង ច្បាប់ដើម្បីធានាឲ្យច្បាប់នេះ ស្របទៅនឹងគោលការណ៍ទីក្រុងប៉ារីស ដែលជាបទដ្ឋានអប្បរមាអន្តរជាតិ សម្រាប់ជាមូលដ្ឋាននៃការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ៕

អត្ថបទ៖ ណារី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ២៤ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

Sokha Hotels

ព័ត៌មានពេញនិយម