ព័ត៌មានជាតិ
អ្នកស្ម័គ្រចិត្ត JICA ១០ នាក់ទៀត មកដល់កម្ពុជា ដើម្បីធ្វើការងារជំនាញមួយចំនួន
អ្នកស្ម័គ្រចិត្ត JICA ថ្មីទៀតចំនួន ១០ រូបបានមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញការងារលើជំនាញមួយចំនួន។ នេះបើតាមការឱ្យដឹងពីស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន ដែលទទួលបាននៅថ្ងៃទី២១ ខែមេសានេះបានឱ្យដឹងថា អ្នកស្ម័គ្រចិត្ត JICA ទាំង១០ រូបនោះ បានមកដល់កម្ពុជា កាលពីថ្ងៃទី១៨ ខែមេសា ហើយបានចូលជួបសម្តែងការគួរសមជាមួយលោក ការីម៉ាតា ភារធារីស្តីទីស្ថានទូតជប៉ុន ប្រចាំកម្ពុជា ហើយនៅក្នុងជំនួបនោះ លោក ការីម៉ាតា បានស្វាគមន៍ពួកគាត់ និងបានសម្តែងក្តីសង្ឈឹមថា សកម្មភាពរបស់ពួកគាត់ នឹងរួមចំណែកដល់ការអភិវឌ្ឍន៍បន្ថែមទៀត នៃប្រទេសកម្ពុជា ដោយប្រើជំនាញរៀងៗខ្លួនរបស់ពួកគាត់ ហើយនឹងពង្រឹងមិត្តភាពរវាងប្រទេសជប៉ុន និងកម្ពុជាផងដែរ។
ស្ថានទូតជប៉ុនបានឱ្យដឹងដែរថា អ្នកស្ម័គ្រចិត្តទាំងនោះ នឹងបំពេញការងារក្នុងវិស័យជាច្រើនរួមមាន បាល់ទាត់ ការអប់រំវិទ្យាសាស្ត្រ អប់រំកាយ ការអប់រំថ្នាក់បឋមសិក្សា ការវិភាគគុណភាពទឹក បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ និងឆ្មប នៅទូទាំងប្រទេសកម្ពុជា។

ទាក់ទងទៅនឹងព័ត៌មាន នៃការមកដល់របស់អ្នកជំនាញ JICA ជប៉ុនចំនួន ១០ នាក់បន្ថែមទៀតនេះ លោក សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងនៅរសៀល ថ្ងៃទី២១ ខែមេសា នេះថា គ.ជ.ប នៅមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ ប៉ុន្តែបច្ចុប្បន្ននៅ គ.ជ.ប មានអ្នកជំនាញ JICA ជប៉ុនម្នាក់ កំពុងធ្វើការនៅទីស្ដីការ គ.ជ.ប ដែលគាត់ជាអ្នកជំនាញផ្នែកការងារអប់រំអ្នកបោះឆ្នោត ហើយកំពុងតែធ្វើការជាមួយអង្គភាពបច្ចេកទេសរបស់ គ.ជ.ប ជាពិសេសអគ្គនាយកដ្ឋានបណ្ដុះបណ្ដាល និងព័ត៌មាន និងទំនាក់ទំនងអន្តរជាតិ៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ