Connect with us

ព័ត៌មានជាតិ

ខេត្តបាត់ដំបង បើកកម្មវិធីអប់រំលើភាពចាំបាច់នៃប្រព័ន្ធលូ និងប្រព័ន្ធចម្រុះទឹកកខ្វក់

បានផុស

នៅ

កាលពីព្រឹកថ្ងៃទី២១ ខែមេសា នេះ រដ្ឋបាលខេត្ដបាត់ដំបង បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយ ស្តីអំពីការចាំបាច់នៃការប្រើប្រាស់ប្រព័ន្ធលូ និងប្រព័ន្ធទឹកចម្រុះកខ្វក់នៅក្នុងក្រុងបាត់ដំបង ដើម្បីអោយប្រជាពលរដ្ឋបានជ្រាប ក្នុងគោលបំណងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងកម្មវិធីនៃអង្គការសហប្រជាជាតិ សម្រាប់លំនៅឋានមនុស្សជាតិ ប្រធាន អនុប្រធានមន្ទីរ ប្រជាពលរដ្ឋ សិស្សានុសិស្ស និងក្រុមយុវជន ស ស យ ក ផងដែរ។   

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងអង្គពិធីនោះដែរ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានមាប្រសាសន៍​ថា​ ក្រសួងមានបំណងផ្សព្វផ្សាយអំពីគុណប្រយោជន៍ និងភាពចាំបាច់នៃការថែទាំហេដ្ឋារចនាសម្ព័ន្ធសាធារណ: ប្រកបដោយនិរន្តភាពសម្រាប់ក្មេងជំនាន់ក្រោយ។   

ឯកឧត្តមបានបន្ថែមថា ទឹកកខ្វក់ដែលហូរចេញពីលំនៅឋាន និងអាជីវកម្មនានា កំពុងទម្លាក់ចូលទៅក្នុងទឹកស្ទឹង បឹងបួ ប្រឡាយ ឬជ្រាបចូលទៅក្នុងដីដោយមិនបានសម្អាតជាមុន ហេតុដូច្នេះទឹកកខ្វក់ទាំងនោះអាចបង្កអោយប៉ះពាល់ដល់បរិស្ថាន និងសុខភាពសាធារណ:យ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គម។   

បន្ទាប់មកឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរង នៃគណអភិបាលខេត្ត បានលើកឡើងថា តាមរយ:ក្រសួងជំនាញ និងដៃគូអភិវឌ្ឍន៍ គឺក្រុងបាត់ដំបង បានសាងសង់ប្រព័ន្ធលូ ស្ថានីយ៍បូមទឹកកខ្វក់ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ថ្មី ដើម្បីធ្វើយ៉ាងណាគ្រប់គ្រងប្រព័ន្ធបង្ហូរនានាអោយបាន។ 

ឯកឧត្តមបានសង្កត់ធ្ងន់ថា  ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាទឹកកខ្វក់ កត្តាសំខាន់គឺ ប្រជាពលរដ្ឋគ្រប់រូបត្រូវយល់ដឹងអំពីការវេចខ្ចប់សម្រាម និងកាកសំណល់រាវ រឹង អោយបានត្រឹមត្រូវដើម្បីងាយស្រួលដល់ភ្នាក់ងារប្រមូលសម្រាម យកទៅចោលក្នុងបរិវេណទីតាំងមានសុវត្ថិភាព ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម