ព័ត៌មានជាតិ
លោក រ៉ុង ឈុន ត្រូវមានទោសតាំងពីចូលរួមប្រជុំ គាំទ្រក្រុមឧទ្ទាមក្រៅច្បាប់ នៅទីក្រុងឡុងប៊ីចមកម្ល៉េះ
នេះជាការបញ្ជាក់របស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីមានការស្នើឲ្យដោះលែងលោក រ៉ុង ឈុន ក្រោមហេតុផលផ្សេងៗ ហើយបើតាមលោក សុខ ឥសាន ករណីលោក រ៉ុង ឈុនជារឿងផ្លូវច្បាប់ ដូច្នេះទោះបីមានអំពាវនាវយ៉ាងម៉េច ក៏មិនអាចរួចដែរ។

កាលពីថ្មីៗនេះ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យលោកស្រី អ៊ុក ឆាយ៉ាវី បានធ្វើសេចក្តីថ្លែងការណ៍មួយទាមទារឲ្យដោះលែងលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដោយលើកឡើងពីការរីករាលនៃជំងឺកូវីដ១៩ និងបានអះអាងថា ក្រោយពីមានការរីកដាលនៃជំងឺនេះ ប្រជាពលរដ្ឋមានការព្រួយបារម្ភ ហើយរដ្ឋាភិបាលមិនទាន់បានចាត់វិធានការឲ្យបានសមស្របទៅតាមក្រសួងសុខាភិបាលនោះទេ ។ ចំណែកលោក រ៉ុង ឈុន កំពុងជាប់ឃុំជាមួយអ្នកផ្សេងទៀត នៅក្នុងបន្ទប់ដែលចង្អៀតណែន ដូច្នេះត្រូវដោះលែងលោក រ៉ុង ឈុន និងអ្នកផ្សេងទៀត ដើម្បីចៀសវាងការឆ្លងជំងឺនេះនៅក្នុងពន្ធនាគារ។

ទាក់ទងការលើកឡើងនេះ លោក សុខ ឥសាន បានបញ្ជាក់ថា ករណីលោក រ៉ុង ឈុន ជារឿងផ្លូវច្បាប់ ទោះបីអំពាវនាវឲ្យរួចខ្លួនយ៉ាងណា ក៏ជាការសម្រេចរបស់តុលាការដែរ។ លោកថា លោក រ៉ុង ឈុន អត់មានទោសនៅមិនសុខទេ លុះត្រាតែមានទោសទើបស្ងប់ចិត្ត ហើយបើទោះបីអះអាងថា ជាបញ្ញាវ័ន្តក៏ដោយ បើប្រព្រឹត្តល្មើសច្បាប់ហើយ ជាប់គុកដូចប្រជាជនសាមញ្ញដែរ មិនមានអ្វីប្លែកទេ។ ពីព្រោះរដ្ឋធម្មនុញ្ញចែងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានភាពស្មើគ្នាចំពោះមុខច្បាប់។

លោក សុខ ឥសាន អះអាងថា “បើនិយាយពី រ៉ុង ឈុន ដែលគាំទ្រ និងមានសកម្មភាពបម្រើក្រុមឧទ្ទាមក្រៅច្បាប់ គឺត្រូវមានទោសតាំងពីចូលរួមប្រជុំជាមួយក្រុមឧទ្ទាមនៅឡុងប៊ីច សហរដ្ឋអាមេរិកម្ល៉េះ។ មានអ្នកខ្លះ គេខិតខំនិយាយថា ជារឿងនយោបាយ តែការនិយាយនោះ គឺជារឿងអ្នកឯង តែតុលាការមានមូលដ្ឋានច្បាប់ ដើម្បីចោទប្រកាន់ ដោយសារអ្នកឯងធ្វើសកម្មភាពនយបាយបម្រើក្រុមឧទ្ទាមក្រៅច្បាប់”។
សូមបញ្ជាក់ថា លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែងដោយញុះញង់ ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គមលើបញ្ហាព្រំដែនកម្ពុជា។ មុនពេលមានការឃាត់ខ្លួននេះ លោក រ៉ុង ឈុន បានចុះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ ហើយបានចេញសេចក្តីថ្លែងការណ៍ ញុះញង់ថា ការបោះបង្គោលព្រំដែនថ្មីរវាងកម្ពុជា-វៀតណាមបានចូលមកដីកម្ពុជាក្រោមប្រហែល៥០០ម៉ែត្រ។

នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក រ៉ុង ឈុន ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ភ្លាមៗបន្ទាប់ពីមានការចោទប្រកាន់នេះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា បានប្រកាសទាត់ចោល នូវសេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន ដោយចាត់ទុកថា ជាការផ្សាយព័ត៌មានមិនពិត និងបំផ្លើស និងបានចាត់ទុកថាការផ្សាយរបស់លោក រ៉ុង ឈុន មានចេតនាទុច្ចរិត ក្នុងគោលបំណងបំភាន់សាធារណៈមតិជាតិ និងអន្តរជាតិ ដោយធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើការងារព្រំដែនរបស់រាជរដ្ឋាភិបាល៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១០ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ