ព័ត៌មានជាតិ
រដ្ឋមន្ត្រីប្រៃសណីយ៍ ជំរុញឲ្យម្ចាស់បុរីត្រូវតភ្ជាប់សេវាទូរស័ព្ទ និងអ៊ីនធើណេតដល់អ្នកស្នាក់នៅឲ្យបានគ្រប់គ្រាន់
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជំរុញឲ្យម្ចាស់អភិវឌ្ឍន៍លំនៅឋាននៅតាមបុរីនីមួយៗ ត្រូវតភ្ជាប់សេវាទូរស័ព្ទ និងអ៊ីនធើណេតដល់អ្នកស្នាក់នៅឲ្យបានគ្រាប់គ្រាន់ ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការប្រាស្រ័យទាក់ទងនឹងការរស់នៅប្រចាំថ្ងៃ។
ការជំរុញរបស់លោករដ្ឋមន្ត្រីនេះ បន្ទាប់ពីសង្កេតឃើញថា ការអភិវឌ្ឍន៍លំនៅឋាននៅតាមបុរីនីមួយៗ មិនបានគិតគូរដល់ការទ្រទ្រង់ នូវទូរគមនាគមន៍ដូចជាការតភ្ជាប់ បណ្តាញហេដ្ឋារចនាសម្ព័ន្ធ និងដំឡើងអង់តែនសម្រាប់ផ្តល់សេវាទូរស័ព្ទ និងអ៊ិនធើណេត ដល់អ្នកដែលបានចូលទៅរស់នៅក្នុងគម្រោងរបស់ខ្លួន ខណៈរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញឲ្យអនុវត្តគោលនយោបាយឌីជីថល សម្រាប់សេវាសាធារណៈ និងលើកកម្ពស់ធុរកិច្ចថ្មី ក្នុងយុគសម័យឧស្សាហកម្ម ៤.០។
ថ្លែងក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នារវាងក្រសួងបរិស្ថាន និងដៃគូដើម្បីប្រើប្រាស់បច្ចេកវិទ្យាសូហ្វែរឧស្សាហកម្មឌីជីថល ក្នុងការបណ្តុះបណ្តាល និងទទួលស្គាល់ស្តង់ដារផ្នែកជំនាញវិស្វកម្ម បច្ចេកវិទ្យា និងឌីជីថល ដើម្បីដោះស្រាយវិស័យបរិស្ថាន កាលពីថ្ងៃទី ២១ ខែមេសា លោករដ្ឋមន្ត្រី បានលើកឡើងថា ចាប់ពីពេលនេះតទៅម្ចាស់អភិវឌ្ឍន៍លំនៅឋាននៅតាមបុរី ត្រូវគិតគូរលើការតភ្ជាប់សេវាទូរស័ព្ទ និងអ៊ីនធើណេតសម្រាប់ឲ្យអ្នកស្នាក់នៅក្នុងបុរីរបស់ខ្លួន ឲ្យបានគ្រាប់គ្រាន់ សម្រាប់ប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍ឌីជីថល សម្រាប់ទំនាក់ទំនងការងារ ធ្វើអាជីវកម្ម និងទំនាក់ទំនងប្រចាំថ្ងៃ។
លោករដ្ឋមន្ត្រី បានបន្តថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុងធ្វើការងារជាមួយម្ចាស់គម្រោងបុរី ប្រតិ បត្តិករប្រព័ន្ធទូរគមនាគមន៍ និងក្រុមហ៊ុនវិនិយោគឯកជន លើការតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្នែកសេវាទូរស័ព្ទ និង អ៊ីនធើណេតនៅតាមបុរីលំនៅឋាន ដើម្បីឲ្យការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ឈានទៅសម្រេចបានតាមចក្ខុវិស័យ និងគោលនយោបាយដែលបានដាក់ចេញ គឺពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល។
លោករដ្ឋមន្ត្រី បានបន្ថែមថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្តជំរុញការកសាងធនធានមនុស្សឌីជីថល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារពលកម្មកម្ពុជា បន្តពង្រឹងវិសាលភាពនៃកម្មវិធីគាំទ្ រនិងលើកទឹកចិត្តនានា ឈានទៅបង្កើតលក្ខខណ្ឌអំណោយផល ដល់ការបង្កើតនិងការវិនិយោគលើបច្ចេកវិទ្យាឌីជីថល ដែលមានសក្ដានុពលសម្រាប់ចាប់យកខ្សែច្រវាក់ផលិតកម្ម និងតម្លៃឌីជីថល និងការអភិវឌ្ឍ ឈានទៅសម្រេចបានចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ