Connect with us

ព័ត៌មានជាតិ

នំ​បញ្ចុក​ខ្មែរ​មាន​ប្រវត្តិ​រាប់​រយ​ឆ្នាំ​ ​ធ្លាប់​ប្រមុខ​រដ្ឋាភិបាល​អំពាវនាវ​ពលរដ្ឋ​រាប់លាន​នាក់​​ចូលរួម​បំបែក​កំណត់ត្រា​ពិភពលោក

បានផុស

នៅ

“នំបញ្ចុក” ជា​អាហារ​ប្រពៃណី​យ៉ាង​សំខាន់​ដែល​មាន​ប្រវត្តិ​រាប់​រយ​ឆ្នាំ​មក​ហើយ។ ដោយសារ​ប្រជាប្រិយភាព​នៃ​អាហារ​ប្រពៃណី​ខ្មែរ​នេះ គេ​ក៏​តែង​តែ​ឃើញ​គេ​យក​នំបញ្ចុក​មក​លៀង​ភោជនាហារ​ភ្ញៀវ​នៅ​ក្នុង​ពិធី​បុណ្យ​ផ្សេងៗ ដូចជា​បុណ្យ​ដារ​លាន, បុណ្យ​ភូមិ, បុណ្យ​ឡើង​អ្នកតា​ជាដើម។

របៀប​ធ្វើ​នំ​បញ្ចុក

ការ​ធ្វើ​នំ​បញ្ចុក គេ​យក​អង្ករ​ប្រភេទ​អង្ករខ្សាយ ហើយ​ជា​អង្ករ​បាយ​រឹង។ ដំបូង​គេ​យក​អង្ករ​ទៅ​ត្រាំ​ឲ្យ​រីក​ដើម្បី​ឲ្យ​សាច់​អង្ករ​ទន់​ងាយ​ស្រួល​កិន។ បន្ទាប់​មក គេ​លាង​សម្អាត​អង្ករ​នោះ ហើយ​ដាក់​ត្រាំ​ទឹក​ជា​ថ្មី ទើប​យក​ទៅ​កិន​នឹង​ត្បាល់​ឲ្យ​ម៉ដ្ដ​ជា​ម្សៅ។ ម្សៅ​ដែល​កិន​រួច​ពុំ​ទាន់​អាច​យក​ទៅ​ធ្វើ​នំ​បានទេ ដ្បិត​វា​រាវ​ពេក​។ ដូច្នេះ​គេ​ត្រូវ​យក​ម្សៅ​នោះ​ទៅ​ចង​រុំ​ក្នុង​ក្រណាត់​ស្តើង ហើយ​យក​ថ្ម​ឬ​វត្ថុ​ធ្ងន់​មក សង្កត់​ដើម្បី​ឲ្យ​ហូរ​ទឹក​ចេញ​អស់​ពី​ម្សៅ រហូត​ម្សៅ​នោះ​កក​រឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេ​យក​ដុំ​ម្សៅ នោះ​ទៅ​ខ្ចប់​នឹង​ក្រណាត់ ឬ​ស្បៃ​ រួច​ដាក់​ស្ងោរ​ក្នុង​ទឹក​ក្តៅ តែ​មិន​ឲ្យ​ឆ្អិន​ពេក​នោះ​ទេ (គឺ​ឆ្អិន​ប្រហែល ៥០ ភាគរយ ឬ​ហៅ​ថា​ឆ្អិន​សម្បក​ក្រសាំង) ទើប​ស្រង់​ម្សៅ​នោះ​មក​បុក​នឹង​ត្បាល់ក្ដឿង (បច្ចុប្បន្ន​គេ​ប្រើ​ម៉ាស៊ីន​វាយ​ម្សៅ) ឲ្យ​ល្មួត​ចូល​គ្នា​ល្អ។ បន្ទាប់​មក​គេ​លញ់​ម្សៅ​នោះ​ជា​ដុំ​មូល​ទ្រវែង​តម្រូវ​តាម​ប៉ែន។

ប៉ែន​នំបញ្ចុក​ធ្វើ​ពី​ស្ពាន់​ឬ​ទង់ដែង ដែល​មាន​រន្ធ​តូច​ៗ​សម្រាប់​សង្កត់​ម្សៅ​ឲ្យ​កើត​ជា​សរសៃ​នំបញ្ចុក។ គេ​យក​ម្សៅ​ដែល​លញ់​រួច​ទៅ​ដាក់​ក្នុង​ប៉ែន រួច​សង្កត់​ពី​លើ​ប៉ែន​នោះ សរសៃ​នំ​បញ្ចុក​ក៏​ហូរ​ធ្លាក់​ចុះ​ទៅ​ក្នុង​ឆ្នាំង​ទឹក​ក្តៅ​កំពុង​ពុះ។ ខណៈ​សរសៃ​នំ​ធ្លាក់​ចូល​ឆ្នាំង​ទឹក​ក្តៅ គេ​យក​ឈើ​កូរ​និង​កៀស​មុខ​រន្ធ​ប៉ែន ដើម្បី​កាត់​ផ្តាច់​សរសៃ​នំ​បញ្ចុក​កុំឲ្យ​វែង​ពេក ដ្បិត​ងាយស្រួល​នៅ​ពេល​ចាប់​វា​ជា​ចង្វាយ។ នៅ​ពេល​ឃើញ​ល្មម​ថា​ឆ្អិន​ហើយ គេ​យក​កន្ត្រង​មក​ដួស​ស្រង់​​យក​ទៅ​លាង រួច​ក៏​ដាក់​ត្រាំ​ក្នុង​ទឹក​ថ្មី។

ចុងក្រោយបំផុត គឺ​គេ​ស្រង់​វា​ពី​ទឹក​ហើយ​ចាប់​ជា​ចង្វាយ​ៗ​ដាក់​ក្នុង​កញ្ច្រែង​ឬ​ល្អី​ ដើម្បី​ឲ្យ​វា​ស្រស់​ទឹក​ជា​ការ​ស្រេច។

ការ​ទទួល​ទាន​

ជាទូទៅ គេ​មិន​ហូប​នំ​បញ្ចុក​ទទេ​ទេ គឺ​គេ​ច្រើន​ហូប​ជាមួយ​នឹង​សម្ល​ដោយ​មាន​របោយ​ច្រើន​ប្រភេទ​រោយ​ពី​លើ​ឬ​ដាក់​ពី​ក្រោម​នំបញ្ចុក។ សម្ល​នោះ​មាន​បី​បួន​ប្រភេទ​ដូចជា សម្ល​ប្រហើរ (ឬ​ហៅ​សម្ល​ខ្មែរ) សម្ល​ការី និង​សម្ល​ណាំយ៉ា​ជាដើម។ ក្រៅពីនោះ គេ​អាច​ហូប​ជាមួយ​ទឹកត្រី​ផ្អែម​ផ្ទាប់​ជាមួយ​អន្លក់​ក៏​បាន។ ប៉ុន្តែ​សម្រាប់​អ្នកស្រុក​ស្រែចម្ការ ដែល​ហៅ​ថា​សម្ល​នំបញ្ចុក​នោះ គឺ​សម្ល​ប្រហើរ​នោះ​ឯង ពោល​គឺ​កម្រ​ឃើញ​គេ​ស្ល​សម្ល​ការី ឬ​ណាំយ៉ា​ណាស់​លើកលែង​តែ​អ្នក​រស់​នៅ​ទីប្រជុំជន ឬ​ទីក្រុង​ប៉ុណ្ណោះ។

ត្រៀម​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​អង្គការ​យូណេស្កូ

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​កំពុងរៀបចំឯកសារ ដើម្បីស្នើសុំចុះ «នំ បញ្ចុក» ទៅ​ក្នុង​បញ្ជី បេតិកភណ្ឌ​ពិភពលោក របស់អង្គការយូណេស្កូ។ នេះបើ​តាមការ​បញ្ជាក់​របស់​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក​ជំទាវ ភឿង សកុណា ក្នុង​ពិធី​បើក​អង្គសន្និបាត​បូក​សរុប​លទ្ធផល​ការងារឆ្នាំ២០២១ និង​លើក​ទិសដៅការងារឆ្នាំ២០២២ កាល​ពី​ថ្ងៃ​ទី០៩ ខែ​កុម្ភៈ ឆ្នាំ​២០២២។

ប្រមុខ​រដ្ឋាភិបាល​លើកទឹកចិត្តពលរដ្ឋ​ទទួល​ទាន​នំ​បញ្ចុក​

កន្លង​ទៅ​នេះ​​ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោ ហ៊ុន​ សែន​ ក៏​ជំរុញ​ឲ្យ​ពលរដ្ឋ​ទទួលទាន​នំ​បញ្ចុក​ ដែល​លោក​ហៅ​ថា​នំ​បញ្ចុកសាមគ្គី​និង​ឯកភាព​ជាតិ។

សម្តេច ហ៊ុនសែន បានហៅ​យុទ្ធនាការ​ទទួល​ទាន​នំ​បញ្ចុក​ដែល​អាច​មាន​មនុស្ស​រាប់​លាន​នាក់​ចូលរួម​ ​​ចេតនា​ក្នុង​ការជំរុញ​ចលនា​នេះ​ដើម្បី​ទទួល​បាន​នូវ​កំណត់​ត្រា​ពិភពលោក​ថ្មី។ សម្តេច​តេជោ​ ហ៊ុន សែន បាន​បញ្ជាក់​ថា ​ឆ្លង​កាត់​នៃ​ចលនា​នំ​បញ្ចុក​សាមគ្គី​ភាព​ឯកភាព​ជាតិ​នេះ គឺ​នឹង​គ្មាន​ការលាបពណ៌​គ្នា​នោះ​ទេ ឬ​អាច​និយាយ​បាន​ថា​នឹង​ជំរុញ​ឲ្យ​មាន​ចលនា ដើម្បី​ប្រើ​ប្រាស់​ផលិត​ផល​ខ្មែរ ហើយអាច​បំបែក​ឯកត្តកម្ម​ពិភពលោក​តែ​ម្ដង៕

អត្ថបទ​ក្រោយ​ កម្ពុជា​ថ្មី​នឹង​បង្ហាញ​អាហារប្រពៃណី​របស់ពលរដ្ឋ​ខ្មែរ​​មួយ​ទៀត​គឺ​ទឹកគ្រឿង ដើម្បី​ចែក​រំលែក​ស្វែង​យល់​បន្ត​​ទៀត៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ត្រាំ​ ​គិតដាក់ពន្ធ ២៥ ភាគរយ លើម៉ិកស៊ិក និងកាណាដា ​ចាប់ពីដើម​ខែកុម្ភៈ​

ព័ត៌មានជាតិ១៣ នាទីutes មុន

ពលរដ្ឋសង្កាត់ផ្សារដេប៉ូទី ១ ស្នើ អាជ្ញាធរ ជួសជុលជង្ហុកផ្លូវ ២៣៧ ដែលបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ

ព័ត៌មានជាតិ១៧ នាទីutes មុន

រដ្ឋអំពាវនាវដល់អ្នកប្រកបរបរក្នុងសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ចុះឈ្មោះឱ្យបានត្រឹមត្រូវដើម្បីទទួលបានអត្ថ​ប្រយោជន៍នានា

ព័ត៌មានជាតិ១៩ នាទីutes មុន

ខេត្ត​ស្វាយរៀង​ មាន​សណ្ឋាគារ​បើក​ដំណើរការ ៣៨ កន្លែង ប្រមូល​ផ្តុំ​ភាគច្រើន​នៅ​ក្រុង​ស្វាយរៀង​ និង​ក្រុង​បាវិត

សន្តិសុខសង្គម២០ ម៉ោង មុន

ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ភាគពាយព្យ ថៃ រញ្ជួយដី ១៣លើក, ពលរដ្ឋភ័យតាំងពីយប់ ដល់ព្រឹក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថាក់ស៊ីន៖​ ក្រុមឆបោក​អនឡាញ​ប្រើ AI ត្រាប់សំឡេង​ លោក ដូណាល់ ត្រាំ​​ ឲ្យ​កូនស្រីលោក​វេរលុយទៅហុងកុង​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សេដ្ឋកិច្ច២៤ ម៉ោង មុន

ការកក់បន្ទប់ស្នាក់នៅ មុនពេលបុណ្យចូលឆ្នាំចិន មិនទាន់មាន ខណៈអ្នកជំនាញអះអាងថា ជាទម្លាប់ប្រជា​ជនមិនចូលចិត្តកក់ទុកមុន

Sokha Hotels

ព័ត៌មានពេញនិយម