Connect with us

ព័ត៌មានជាតិ

កម្ពុជា​នឹងចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម លើក​ទី​១៨​នៅ​ចុង​សប្តាហ៍​នេះ​

បានផុស

នៅ

​ភ្នំពេញ​ ៖​ កម្ពុជា​នឹងចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម លើក​ទី​១៨ ស្ដីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកទេស​តាម​ប្រព័ន្ធ​វីដេអូ​អន​ឡាញ​នៅ​ចុង​សប្តាហ៍​នេះ​ដោយ​ភាគី​វៀតណាម​ធ្វើជា​ម្ចាស់ផ្ទះ​។

លោក ប្រាក់ សំអឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ជា​អនុប្រធាន​ក្រុមការងារ​ទទួលបន្ទុក​បង្កើត​បណ្ដាញ​ទីក្រុង​ឆ្លាត​អាស៊ាន​បាន​ឲ្យ​ដឹង​នៅក្នុង​នៅ​បើក​កិច្ចប្រជុំ​អន្តរក្រសួង​មួយ​នា​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​ថា​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម លើក​ទី​១៨ ស្ដីពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកទេស​តាម​ប្រព័ន្ធ​វីដេអូ​អន​ឡាញ​នឹងធ្វើ​រយៈពេល​២​ថ្ងៃ​គឺ​នៅ​ថ្ងៃទី​១៨ និង​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ ខាងមុខនេះ​ដោយ​ភាគី​វៀតណាម​ធ្វើជា​ម្ចាស់ផ្ទះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ថា​ មុននឹង​ចូលរួម​កិច្ចប្រជុំ​នោះ​ក្រសួងមហាផ្ទៃ​បាន​បើក​កិច្ចប្រជុំ​អន្តរក្រសួង​ដើម្បី​ពិភាក្សា​លើ​ឯកសារ​ផ្សេងៗ ដោយមាន​ការចូលរួម​ពី​អគ្គនាយករង​រដ្ឋបាល អគ្គ​ស្នងការរង អគ្គលេខាធិការរង មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ផង​ដែរ​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

Alibaba បញ្ចេញ​ម៉ូដែល AI ដែល​ខ្លួន​អះអាង​ថា ល្អជាង ​DeepSeek-V3

ព័ត៌មានជាតិ២៩ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ប្រាប់មន្ត្រីផ្ដល់សេវាព្រឹត្តិបត្រថ្កោលទោសពិនិត្យផ្ទៀងផ្ទាត់ឯកសារឱ្យបានត្រឹមត្រូវ

ជីវិតកម្សាន្ដ៣០ នាទីutes មុន

តួភាពយន្តប៉ុន្មានរូប ធ្លាប់ជាអតីតម្ចាស់មកុដ និងតំណាងប្រទេសកូរ៉េ ប្រកួតលើឆាកអន្តរជាតិ

ព័ត៌មានជាតិ៣៤ នាទីutes មុន

ព្រឹកថ្ងៃទី ២ បុណ្យចូលឆ្នាំចិននៅភ្នំពេញ មានគ្រូ និងសិស្ស មកបង្រៀន និងរៀន ស្ទើរ ១០០%

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

​ប្រជាជន​ហ្គាហ្សា​៥០ម៉ឺននាក់ ត្រឡប់ទៅតំបន់​ភាគ​ខាង​ជើងវិញ​​ក្នុងរយៈពេល​៧២ម៉ោង​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

សន្តិសុខសង្គម២៣ ម៉ោង មុន

ថ្ងៃសែនចូលឆ្នាំចិន វៀតណាម អគ្គិភ័យកើតឡើង៤លើកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​ស្ត្រី​​សម្រស់​ស្អាត​ជា​មេខ្លោង​​ក្នុង​​​អំពើ​​ឆបោក​លុយ៤០​លាន​ដុល្លារ​នៅ​វៀតណាម​​​ត្រូវចាប់​ខ្លួន​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អ្នកវិទ្យាសាស្រ្តរកឃើញភពថ្មី អាចឲ្យមនុស្សរស់នៅបាន ហើយក៏អាចមានពួក​ Alien នៅទីនោះដែរ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ផ្អើលហ្វេនតារា Kpop នាំគ្នាប្រើ AI បង្កើតវីដេអូអាសអាភាសជាមួយអាយដលខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម