ព័ត៌មានជាតិ
សៀវភៅស្តីពី ជីវិត និងការងាររបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នឹងត្រូវបញ្ចប់ការរៀបរៀងអំឡុងខែសីហា
អ្នកនិពន្ធ ពៅ សុខ ដែលបច្ចុចប្បន្នជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមអ្នកនិពន្ធខ្មែរ បានឲ្យដឹងថា លោកនឹងបញ្ចប់ការរៀបរៀងជំហានដំបូងនៃសៀវសភៅ ស្តីពី ជីវប្រវត្តិសង្ខេប ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅអំឡុងខែសីហា ឆ្នាំ ២០២២ខាងមុខនេះ។
លោក ពៅ សុខ ដែលបានរៀបរៀងសៀវភៅ ស្តីពី ជីវិត និងកិច្ចការប្រទេសជាតិរបស់ថ្នាក់ដឹកនាំ (សម្តេច ហ៊ុន សែន) បានប្រមាណ ៥ចំណងជើងហើយនោះ បានបន្តឲ្យដឹងថា ចាប់ពីចុងខែធ្នូ ឆ្នាំ ២០២១ បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្រ្តី ប្រកាសគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាអនាគត រហូតមកដល់ពេលនេះ លោកបានប្រមូលទិន្នន័យឯកសារផ្សេងៗ ទាក់ទង នឹងជីវិតការសិក្សា និងការងាររបស់ឯកឧត្តម ហ៊ុន ម៉ាណែត បានប្រមាណជាង ៧ពាន់ទំព័រ ហើយ ដែលកាលពីអំឡុងមុនថ្ងៃចូលឆ្នាំខ្មែរ កាលពីពាក់កណ្តាលខែមេសា ២០២២ ទិន្នន័យមានតែជាង ៣ពាន់ទំព័រប៉ុណ្ណោះ។
លោក ពៅ សុខ អះអាងថា បន្ទាប់ពីការស្រាជ្រាវទាំងលើឯកសារដែលមានស្រាប់ ការចុះទៅដល់ទីតាំងផ្ទាល់ និងការ ជួបអ្នកដែលធ្លាប់ស្គាល់ ឯកឧត្តម ហ៊ុន ម៉ាណែត មួយចំនួន គឺឯកឧត្តម ឧត្តមសេនីយ៍ឯក មានគុណតម្លៃ និងគុណសម្បត្តិចំនួន៣ធំៗ ទី១ គឺការកែសម្រួល ឬកែទម្រង់វិស័យកងទ័ព ទី២ វត្តមានរបស់ឯកឧត្តម ហ៊ុន ម៉ាណែត នៅសមរភូមិព្រំដែន ធ្វើឲ្យមានការចរចាសម្របសម្រួល ជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីឆ្នាំ ២០០៨ ដល់ ២០១៣ និងនៅព្រំដែនឡាវ អំឡុងឆ្នាំ ២០១៧ កន្លង មក។ ទី៣ ដែលក៏ជាគុណសម្បត្តិដ៏ធំធេង របស់ឯកឧត្តមដែរនោះ គឺវត្តមានរបស់ឯកឧត្តម ហ៊ុន ម៉ាណែត នៅក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តែម្តង។
លោកពៅ សុខ បញ្ជាក់ថា លោកមិនធ្លាប់ជួបឯកឧត្តម ហ៊ុន ម៉ាណែត ទេពីមុនមក។ ប៉ុន្តែកាលពី ៨ឆ្នាំមុន គឺនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៤ ខណៈពេលនយោបាយនៅកម្ពុជា មិនទាន់បានធូរស្រាលនៅឡើយនោះ លោកបានជួប និងទទួលទានអាហារថ្ងៃត្រង់រួមគ្នាជាមួយឯកឧត្តម ម៉ាណែត ម្តង នៅភោជនីយដ្ឋានវាន់ម៉ (One More) ហើយចាប់ពីពេលនោះហើយ ដែលលោក មានផែនការសរសេរសៀវភៅ ស្តីពី ជីវប្រវត្តិឯកឧត្តម ហ៊ុន ម៉ាណែត ដោយប្រើចំណងជើងថា កូនប្រុសច្បងដ៏មានឥទ្ធិពលនេះ។
លោក ពៅ សុខ បង្ហើបឲ្យដឹងទៀតថា ក្នុងជំនួបអាហារថ្ងៃត្រង់នោះឯកឧត្តម ហ៊ុន ម៉ាណែត ធ្លាប់មានគំនិតបង្កើតកិច្ចការសង្គមចំនួនពីរ គឺការជិះកង់សាមគ្គី និងការស្លៀកពាក់ខ្មៅ ចែកបបររាវ ដល់ប្រជាជនកម្ពុជា នៅរៀងរាល់ថ្ងៃ ៧មករា ដើម្បីរម្លឹកអនុស្សាវរីយ៍ដ៏ជូរចត់របស់ប្រជាជនកម្ពុជា ដែលរងគ្រោះដោយរបបប្រល័យពូជសាសន៍ប៉ុលពត ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩។ ប៉ុន្តែ ក្នុងចំណោមផែការទាំងពីរនេះ មានតែផែនការមួប៉ុណ្ណោះ ដែលបានដំណើរការ គឺការជិះកង់សាមគ្កី។ ការជិះកង់សាមគ្គី ដែលជារឿយៗ ធ្វើនៅទីក្រុងសៀមរាប គឺដើម្បីបង្ហាញពីសាមគ្គីភាពរបស់ប្រជាជនកម្ពុជាទាំងអស់ ដែលមានទស្សនៈផ្ទុយគ្នា ឬប្រាសចាកគ្នាជាយូរ ឬជាច្រើនសតវត្សរ៍មកហើយនោះ។
លោកពៅ សុខ បានបញ្ជាក់ថា តាមការគ្រោងទុកសៀវភៅនេះ នឹងត្រូវបោះពុម្ពផ្សាយជាសាធារណាៈ នៅចុងឆ្នាំ ២០២២ ឬយូរបំផុត ដើមឆ្នាំ ២០២៣៕




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ