ព័ត៌មានជាតិ
លោក ឈួរ សុបញ្ញា កោតសរសើរកិច្ចសហការល្អ របស់អាជ្ញាធរខេត្តក្រចេះ ជុំវិញការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងអំណរគុណ និងកោតសរសើរនូវកិច្ចសហការល្អ របស់អាជ្ញាធរមូលដ្ឋានឃុំ ស្រុក ខេត្តក្រចេះ ជុំវិញដំណើរនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រី្តមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំជួយជ្រោមជ្រែងគិតគូលើលទ្ធផល នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រី្តមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងប្រយុទ្ធជំងឺកូវីដ-១៩ នៅក្នុងខេត្តបានដោយរលូន។
លោកប្រធាននាយកដ្ឋាន បានថ្លែងអំណរគុណបែបនេះ ខណៈពេលចុះពិនិត្យការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រី្តមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងប្រយុទ្ធជំងឺកូវីដ-១៩ នៅស្រុកឆ្លូងខេត្តក្រចេះ កាលពីរសៀលថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២។
ក្នុងជួបប្រជុំពិភាក្សាការងារ ជាមួយមន្ទីរពាក់ព័ន្ធជុំវិញខេត្តថ្មីៗនេះ លើលទ្ធផលនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រី្តមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងប្រយុទ្ធជំងឺកូវីដ-១៩ នៅក្នុងខេត្តទាំងមូលទទួលបានភាពល្អប្រសើរទោះបីជាជំងឺរាតត្បាតកូវីដ-១៩ រីករាលដាលឆ្លង និងឆក់យកអាយុជីវិតខ្មែរយើង ជាច្រើនពាន់នាក់យ៉ាងណាក៏ដោយ។
លោក ឈួរ សុបញា បានថ្លែងបញ្ជាក់ថា ក្រោយពីទទួលបានគោលនយោបាយជាតិគាំពារសង្គម (២០១៦-២០២៥) រាជរដ្ឋាភិបាល បានផ្ទេរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះពិសេស ដែលទទួល ផលប៉ះបាល់ដោយសារជំងឺរាតត្បាតកូវីដ-១៩ ដែលបានចុះឈ្មោះនិងមានប័ណ្ណសមធម៌ តាមមូលដ្ឋានឃុំសង្កាត់រួចរាល់ហើយ ត្រូវបន្តបើកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលដែលបានរៀបចំរួចជាស្រេច។
ជាមួយគ្នានេះដែរក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានណែនាំដល់គ្រប់នាយកដ្ឋានពាក់ព័ន្ធទាំងអស់ អំពាវនាវបន្ថែមទៀតដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេសបន្តមកពិនិត្យឈ្មោះតាមមូលដ្ឋានឃុំ-សង្កាត់ ដែលរស់នៅស្នាក់អាស្រ័យរៀងៗខ្លួន ដើម្បីបន្តទទួលសាច់ប្រាកឧបត្តម្ភពីរាជរដ្ឋាភិបាលបន្ថែមទៀត។
ដើម្បីបង្កើនភាពងាយស្រួលដល់គ្រួសារក្រីក្រ និងងាយរងគ្រោះនោះ លោកបន្តចុះពិនិត្យការអនុវត្តកម្មវិធី និងការបើកសាច់ប្រាក់នៅឃុំសង្កាត់ និងតាមភ្នាក់ងារវីង ដើម្បីបង្កើនប្រសិទ្ធភាព និងស្វែងយល់ពីការបើកសាច់ប្រាក់ជូនគ្រួសារក្រីក្រ ស្របតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំ ជាពិសេសលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ដោយឡែកគ្រួសារ ដែលមិនទាន់បានទទួលសាច់ប្រាក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាលដូចព័ត៌មានខាងលើ សូមរួសរាន់មកទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដែលខ្លួនស្នាក់អាស្រ័យនោះ ដើម្បីទទួលបានអត្ថប្រយោជន៍ ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន៕
អត្ថបទ៖ វិមាន





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ