ព័ត៌មានជាតិ
លោក ជា ចាន់តូ ចុះត្រួតពិនិត្យផ្ទាល់ដំណើរការប្រឡងរបស់មន្ត្រីធនាគារតាមប្រព័ន្ធអនឡាញ
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យផ្ទាល់ដំណើរការ ប្រឡងរបស់មន្ត្រីធនាគារតាមប្រព័ន្ធអនឡាញ សម្រាប់វគ្គ NBC-FSIConnect លើកទី៤២ និងលើកទី៤៣ ដើម្បីធានាពីគុណភាពនិងប្រសិទ្ធភាពនៅក្នុងការប្រឡង។

ថ្លែងក្នុងឱកាសចុះត្រួតពិនិត្យផ្ទាល់ដំណើរការប្រឡងកាលពីថ្ងៃទី២១ ខែមេសា លោក ជា ចាន់តូ បានមានប្រសាសន៍ថា វគ្គ Financial Stability Institute របស់ធនាគារជាតិ នៃកម្ពុជា (NBC-FSI Connect) ជាវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធ Online ផ្នែកត្រួតពិនិត្យធនាគារដែលត្រូវបានបង្កើតឡើងក្រោមការផ្តួចផ្តើមរបស់លោកផ្ទាល់ដើម្បីកសាងសមត្ថភាពធនធានមនុស្សនៅធនាគារជាតិនៃកម្ពុជា បន្ថែមលើកម្មវិធីបណ្តុះបណ្តាលផ្ទៃក្នុងដែលមានស្រាប់ជាពិសេសដើម្បីឯកទេសកម្មខាងត្រួតពិនិត្យធនាគារ និងឆ្លើយតបទៅតាម ការប្រែប្រួលនៃនិម្មាបនកម្មហិរញ្ញវត្ថុ និងនិយាមអន្តរជាតិអំពីការត្រួតពិនិត្យធនាគារ ។

លោកបានបន្តថា វគ្គ NBC-FSI Connect នេះតម្រូវឱ្យសិក្ខាកាមសិក្សាតាមប្រព័ន្ធ Online និងត្រូវបានបែងចែកជាបី កម្រិតគឺកម្រិតបឋម កម្រិតមធ្យម និងកម្រិតខ្ពស់សម្រាប់រយៈពេលសិក្សាប្រមាណជាង៣ឆ្នាំហើយដើម្បីធានាគុណភាពសិក្សាគណៈកម្មការគ្រប់គ្រងវគ្គ មួយត្រូវបានបង្កើតឡើងសម្រាប់គ្រប់គ្រងការសិក្សារបស់សិក្ខាកាមវគ្គនេះដែលមានការគាំទ្រដោយផ្ទាល់របស់ថ្នាក់ដឹកនាំ ។

លោកបានបន្តទៀតថា ជាក់ស្តែងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២មានការប្រឡងចំនួន២លើក គឺលើកទី៤២ មានសិក្ខាកាមចំនួន៥៨រូប និងលើកទី៤៣ មានសិក្ខាកាមចំនួន៥៨រូប ដែលបានចូលរួមប្រឡងវគ្គ NBC-FSIConnect ទាំង២លើកមានសិក្ខាកាមសរុបចំនួន ១១៦ រូបក្រោមការត្រួតពិនិត្យដោយផ្ទាល់របស់ឯកឧត្តមទេសាភិបាល ។

លោកបានបញ្ជាក់ថា ដោយឡែកនៅថ្ងៃដដែលក៏មានការប្រឡងតេស្តសម្រាប់ជ្រើសរើសមន្ត្រីបុគ្គលិក ឲ្យចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាល NBC-FSI Connectជំនាន់ទី ៦ ដែលមានបេក្ខជនដាក់ពាក្យសុំការការចូលរួមប្រឡងជ្រើសរើសសរុប១៣៩រូប ដែលមានមន្ត្រី បុគ្គលិកទីស្នាក់ការកណ្តាល និងសាខារាជធានីខេត្តផងដែរ៕
អត្ថបទ៖ សំអឿន


-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង