Connect with us

ព័ត៌មានជាតិ

ធនាគារ FTB ប្រារព្ធពិធីបើកការដ្ឋានសាងសង់ទីស្នាក់ការកណ្តាលថ្មី “FTB Tower”

បានផុស

នៅ

ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន អិ​ម​អេស​អិន​អេ​ច អ៊ិន​វេស​ម៉ិ​ន ឯ​.​ក (MSNH Investment) បានប្រកាសពីការចាប់ផ្តើមសាងសង់ទីស្នាក់ការកណ្តាលថ្មីរបស់ខ្លួន ដែលមានឈ្មោះថា “FTB Tower” នៅក្នុង​ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​ដែល​បានរៀបចំ​ឡើង​នៅ​ថ្ងៃទី​ ២២ ខែមេសា ឆ្នាំ ​២០២២ ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាមួយ​ផ្ទៃ​អគារ​សរុប ៧៧.៥៩៣ ម៉ែត្រការ៉េ អគារ FTB Tower នឹងមាន​កម្ពស់​សរុប​ចំនួន ២៨​ ជាន់ ហើយ​និង​មាន​ជាន់​ក្រោម​ដី​ចំនួន ៤​ ជាន់​សម្រាប់​ធ្វើជា​ចំណត ព្រមទាំង​មាន​ទីតាំងនៅ​លើដំបូល​អ​គារ​សម្រាប់​ឧទ្ធម្ភាគចក្រ​ធ្វើការ​ចុះចត​។ អគារ FTB Tower មាន​ទីតាំង​ស្ថិតនៅលើ​ដីឡូត៍​លេខ A សង្កាត់​មនោ​រម្យ ខណ្ឌ​ ៧ ​មករា តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្សី នៅ​ជិត​វិមាន​សន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជា​ទីតាំង​ពាណិជ្ជកម្ម​សំខាន់ៗ​នៅ​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ​។​

​ការសាងសង់​អគារ “FTB Tower” នេះ បានបង្ហាញ​ពី​ភាពរឹងមាំ និង​និរន្តរភាព​របស់​ធនាគារ​FTB ដែលជា​ធនាគារពាណិជ្ជ​ក្នុងស្រុក​ដំបូង​គេ​ក្នុងប្រទេស​កម្ពុជា ដែល​បាន​បង្កើតឡើង​ចាប់តាំងពី​ឆ្នាំ ១៩៧៩​។ ធនាគារ FTB បានផ្តល់​សេវាកម្ម​ធនាគារ​ដល់​អតិថិជន​អស់​រយៈពេល​ជាង ៤០ ឆ្នាំ​មកហើយ ហើយ​នៅតែ​បន្ត​ខិតខំ​ដើម្បី​អត្ថប្រយោជន៍ និង​ការពេញចិត្ត​របស់​អតិថិជន​ទាំងអស់​នៅក្នុង​វិស័យ​ធនាគារ​ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​។ ជាមួយនឹង​ការវិនិយោគ​សរុប​ចំនួន​ ១១២ លាន​ដុល្លារ​អាមេរិក អគារ FTB Tower គឺជា​អគារ​ការិយាល័យ​កម្រិត A ដែលជា​ប្រភេទ​អគារ​លំដាប់​ខ្ពស់ និង​នៅមាន​ចំនួន​តិចតួច​នៅឡើយ​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​។ អគារ​ការិយាល័យ​កម្រិត A នេះ​ត្រូវបាន​គូស​ប្លង់ និង​រចនា​រូបរាង​ឡើង​ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម Aedas ជា​ក្រុមហ៊ុន​ស្ថាបត្យកម្ម​ឆ្នើម​កម្រិត​អន្តរជាតិ និង​សាងសង់ឡើង​ដោយ​ក្រុមហ៊ុន China Construction Midland (Cambodia) Co., Ltd (CCM) ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន China State Construction Engineering ដែល​ជាប់​ចំណាត់ថ្នាក់​ទី​ ១៣ ចេញផ្សាយ​ដោយ The Fortune Global 500 ក្នុង​ឆ្នាំ​ ២០២១​។

​ការសាងសង់​នឹងត្រូវ​ប្រើប្រាស់​នូវ​សម្ភារ​ទំនើបៗ រួមទាំង​បច្ចេកវិទ្យា​ចុងក្រោយបង្អស់​ជាមួយ​ស្វ័យប្រវត្តិកម្ម សុវត្ថិភាព​អគ្គិភ័យ ការ​សន្សំសំចៃ​ថាមពល និង​ការការពារ​បរិស្ថាន ស្របតាម​បទ​ប្បញ្ញត្តិ​ក្នុងការ​សាងសង់​អគារ​ស្តង់ដារ​ថ្នាក់ជាតិ និង​តំបន់​។ សម្រាប់​រូបរាង​អគារ​ ត្រូវបាន​រចនា​ឡើង​ក្នុង​គំនិត​នាំយកមក​នូវ​អគារ​ទំនើប ដែល​រូបរាង​អគារ​ជា​និមិត្តសញ្ញា​របស់​ធនាគារ​ FTB មាន​រូប​ព្រះព្រហ្ម ហើយក៏​ជា​និមិត្តរូប​មួយ​ដែល​បង្ហាញ​ពី ‘​ភាពរឹងមាំ និង​បំណងប្រាថ្នា​អនាគត​ច្បាស់លាស់​’​។

​អគារ​FTB Tower ក៏​ដើរតួនាទី​ក្នុងការ​កំណត់​គោលដៅ​នៃ​និរន្តរភាព និង​ជា​អគារ​ការិយាល័យ​ទំនើប ដែលជា​ការដាក់បញ្ចូល​គ្នា​រវាង​វប្បធម៌​កម្ពុជា និង​ស្ថាបត្យកម្ម​សហ​សម័យ ។ គម្រោង​សំណង់​អគារ FTB Tower គ្រោង​នឹង​ប្រើ​រយៈពេល​ជិត​បី​ឆ្នាំ​ដើម្បី​បញ្ចប់​ការសាងសង់ ហើយ​អគារ​នេះ​នឹង​ក្លាយជា​ទីស្នាក់ការ​កណ្តាល​ថ្មី​របស់​ធនាគារ ​FTB ហើយក៏​នឹង​ក្លាយជា​មជ្ឈមណ្ឌល​សំខាន់​ក្នុងការ​បង្កើត និង​ការពង្រីក​ផលិតផល និង​សេវាកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់​របស់​ធនាគារ​ផងដែរ​។ ក្រៅពី​ក្លាយជា​សាខា និង​ទីស្នាក់ការ​កណ្តាល​ថ្មី​របស់​ធនាគារ​ FTB ទីតាំង​ទំនេរ​ផ្សេងទៀត​របស់​អគារ​ក៏​នឹងត្រូវ​បានដាក់​ជួល​ជា​ការិយាល័យ​កម្រិត A​។​

​ក្នុងនាម​ជា​ធនាគារពាណិជ្ជ​ក្នុងស្រុក​ទី​ ១​ នៅ​កម្ពុជា​ដែល​ទទួលបាន​ការទុកចិត្ត​ចាប់តាំងពី​ឆ្នាំ​ ១៩៧៩ ធនាគារ FTB បាន​ដើរតួនាទី យ៉ាងសំខាន់​ក្នុងការ​ចូលរួម​លើកកម្ពស់ និង​អភិវឌ្ឍ​ទីផ្សារ សេដ្ឋកិច្ច និង​សង្គមជាតិ តាមរយៈ​ការជំរុញ គាំទ្រ និង​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជា​មូលដ្ឋាន​ចាំបាច់​ដល់​អតិថិជន អាជីវករ និង​ពាណិជ្ជករ​ក្នុងស្រុក​។ ជាមួយ​ទំហំ​ទ្រព្យសកម្ម​សរុប​របស់​ធនាគារ​ដែល​បាន​កើនឡើង​ដល់ ១,៧១ ​ពាន់​លាន​ដុល្លារ​អាមេរិក ទំហំ​ឥណទាន​កើន ១,១៥​ ពាន់​លាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​សរុប​កើនឡើង​ជាង ១,៤​ ពាន់​លាន​ដុល្លារ​អាមេរិក ធនាគារ FTB បានកំណត់​ទិសដៅ​អាជីវកម្ម​រយៈពេល​វែង​មួយ​ក្រោម​ចក្ខុវិស័យ ដើម្បី​ក្លាយជា​ធនាគារពាណិជ្ជ​ដែល​ទទួលបាន​ការពេញចិត្ត​ជាងគេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៨ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម