Connect with us

ព័ត៌មានជាតិ

សិស្ស​និស្សិត ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន ច្រើន​កុះករ​នាំគ្នា​មក​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ វត្តមាន​អញ្ជើញ​ដល់​ប្រទេស​ជប៉ុន របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ប្រតិភូ​កម្ពុជា

បានផុស

នៅ

សហគមន៍​ប្រជាជន​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​យ៉ាងច្រើន​កុះករ​ បាននាំគ្នា​មក​រង់ចាំ​ទទួល​វត្តមាន​អញ្ជើញ​ដល់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ​នេះ ប្រកបដោយ​ក្តី​សោមនស្ស​រីករាយ និង​រំភើប​ក្រៃលែង ខណៈដែល​សម្តេច​តេ​ជោ នឹង​អញ្ជើញ​ធ្វើ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ នៅក្នុង​ប្រទេស​ជប៉ុន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តប​តាម​ការអញ្ជើញ​របស់​នា​យក​រដ្ឋមន្ត្រី​ជប៉ុន និង​គណៈកម្មាធិការ​ប្រតិបត្តិ​ចម្រុះ​នៃ​កិច្ចប្រជុំ​កំពូល​លើក​ទី​៤ ស្តីពី​បញ្ហា​ទឹក​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៣-២៤ ខែមេសា ឆ្នាំ​២០២២​នេះ នៅ​ទីក្រុង ខឹ​ម៉ា​មូ​តុ ប្រទេស​ជប៉ុន​។

កិច្ចប្រជុំ​កំពូល​នេះ ផ្តោតលើ​មូលបទ​សំខាន់ «​ទឹក​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​៖ ឧ​ត្ត​មា​នុ​វត្ត​ន៍ និង​អ្នក​បន្តវេន​ជំនាន់​ក្រោយ​» ហើយ​ក្នុងឱកាស​នៃ​ការចូលរួម​នោះ សម្តេច​តេ​ជោ នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​គន្លឹះ ដោយ​នឹង​រំលេច​ពី​សារៈសំខាន់​នៃ​ទឹក និង​បញ្ហា​ពាក់ព័ន្ធ​នានា ដើម្បី​គ្រប់គ្រង​ធនធាន​ដ៏​ចាំបាច់​នេះ ប្រកបដោយ​ចីរភាព ជាពិសេស​ក្នុង​បរិបទ​នៃ​ប្រទេស​កម្ពុជា ដែល​ប្រជាជន​ទូទាំងប្រទេស​ត្រូវ​ពឹងផ្អែក​យ៉ាង​ធំធេង​លើ​ធនធានទឹក​ដ៏​មានតម្លៃ​នៃ​ដង​ទន្លេមេគង្គ​។

លើសពីនោះ​ផង​ដែរ ដំណើរ​ទស្សនកិច្ច​នេះ​ក៏​នឹង​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​កម្ពុជា និង​តំបន់​ដូចជា ចូលរួមចំណែក​គ្រប់គ្រង ប្រើ​ប្រាស់​ទឹក​ដ៏​ចាំបាច់​ប្រកបដោយ​ចីរភាព និង សម្រាប់​ការអភិវឌ្ឍន៍​យូរអង្វែង សម្រាប់​កូនចៅ​ជំនាន់​ក្រោយ និង​ធ្វើ​ឱ្យ​ចំណង​ទំនាក់ទំនង​សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ​រវាង​កម្ពុជា ជាមួយ​ជប៉ុន និង​រវាង​កម្ពុជា ជាមួយ​បណ្តា​ប្រទេស​ស្ថិតនៅក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក កាន់​តែមាន​ភាពល្អប្រសើ​រ ដែលនាំឱ្យ​កិត្តិនាម និង​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​កាន់​តែ​ល្បី​រន្ទឺ​នៅលើ​ឆាក​អន្តរជាតិ​។

ក្នុងឱកាស​នោះដែរ សម្តេច​តេ​ជោ រួម​នឹង​នាយករដ្ឋមន្ត្រី​ជប៉ុន ក៏​នឹងមាន​កិច្ចប្រជុំ​ទ្វេភាគី ព្រមទាំង​ផ្តល់​កិត្តិយស​ធ្វើជា​សក្ខីភាព​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​លើ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម​កម្ពុជា រួម​ជាមួយនឹង​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍​ជប៉ុន​ផងដែរ​។

ក្រៅពីនោះ​ទៀត សម្តេច​តេ​ជោ​ក៏​រំពឹង​នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឡាវ និង​ឥស្សរជន​នយោបាយ និង​ធុរជន​ជប៉ុន​មួយចំនួន​ផងដែរ​។​

ជា​ការ​គោរព​ស្រឡាញ់ និង​បង្ហាញ​ពី​ការស្វាគមន៍​ចំពោះ​វត្តមាន​ដ៏​ខ្ពង់​ខ្ពង់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី មកដល់​ប្រទេស​ជប៉ុន គេ​ឃើញថា​មាន​ប្រជាពលរដ្ឋ​កម្ពុជា ទាំង​មន្ត្រីរាជការ សិស្ស និស្សិត កម្មសិក្សាការី និង​ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន​យ៉ាងច្រើន​កុះករ​ជាង ១០០​នាក់​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សំដែង​នូវ​សេចក្តី​សប្បាយរីករាយ​ដោយបាន​ជួប​ដោយផ្ទាល់ ជាមួយ​បងប្អូន​កូនក្មួយ ចៅៗ ដែល​នេះ​បង្ហាញឱ្យឃើញ​ពី​ការគោរព​ស្រឡាញ់​រវាង​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ​ខ្លួន ដែល​កំពុង​ឃ្លាតឆ្ងាយ​ពី​មាតុភូមិ ដើម្បី​បំពេញ​ការសិក្សា និង​របរ​ទទួលទាន​នៅក្នុង​ទឹកដី​ប្រទេស​ជប៉ុន​នេះ​។

សូម​បញ្ជាក់​ថា តាម​តួលេខ​របស់​ក្រសួងការបរទេស​កម្ពុ​ជា មាន​ពលរដ្ឋ​កម្ពុជា​រស់នៅ និង​ប្រកប​របរ​អាជីវ​កម្មនា​នា​ក្នុងប្រទេស​ជប៉ុន​ចំនួន ៥២០៣​នាក់ គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០២០ ខណៈ​ចំនួន​សិស្ស​និស្សិត​កម្ពុជា​នៅ​កំពុង​បន្ត​ការសិក្សា​ក្នុងប្រទេស​ជប៉ុន​មាន ៦៩៣​នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

បទ​ឈប់បាញ់​​អ៊ីស្រាអែល-ហាម៉ាស​​បន្ត​សុពល​ភាពទៀត ដែលស្ទើរតែ​​ផ្ទុះ​​កាល​ថ្ងៃសៅរ៍​​

ព័ត៌មានជាតិ៨ នាទីutes មុន

អភិបាលរាជធានី អំពាវនាវអ្នកដើរលេងកម្សាន្តផ្លូវថ្មើរជើង Walk Street នាំគ្នាទៅអានសៀវភៅនៅបណ្ណាល័យចល័ត

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

បំផ្ទុះគ្រាប់លើរថយន្តដឹកកម្មកររ៉ែនៅភាគនិរតីប្រទេសប៉ាគីស្ថានសម្លាប់មនុស្ស​១១នាក់

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

​ក្រោយ​ផ្តាច់​ភ្លើង​​និង​អ៊ីនធឺណិត​នៅ​ព្រំដែន​មីយ៉ាន់ម៉ា ថៃត្រៀម​ធ្វើ​ដូចគ្នា​នៅ​ព្រំដែន​កម្ពុជា​

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

តុក្កតាសិច​បញ្ចូល​កម្មវិធី​ AI ​​​​ធ្វើឲ្យ​ទំនាក់ទំនង​កាន់តែរស់រវើក ហើយ​ការលក់​កើនខ្ពស់​​ខ្លាំង​​

ព័ត៌មានជាតិ១៥ ម៉ោង មុន

រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់

រ៉ែមាស
ព័ត៌មានជាតិ៤ ម៉ោង មុន

យុវតី​​វ័យ​ជាង ២០​ ឆ្នាំ ប្រាប់​បទពិសោធន៍​ បើក​រថយន្ត​បែន​​​តម្លៃ​ជាង ១ លានដុល្លារ ដឹក​រ៉ែមាស​ជម្នះ​ការ​មើលស្រាល​ពី​មជ្ឈដ្ឋាន​ទូទៅ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សម្ដេ​ចធិបតី ជួយឱ្យអ្នកដោះមីន២១០នាក់ ដែលត្រូវបាត់ការងារព្រោះអាមេរិកផ្អាកជំនួយ បានបន្តការងារធម្មតាឡើងវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ហ្សេលេនស្គី ប្រកាសមិនចរចាជាមួយជនជាតិរុស្ស៊ីណាទាំងអស់ ក្រៅពី ពូទីន

ព័ត៌មានជាតិ១៦ ម៉ោង មុន

អង្គរសង្ក្រាន្តនឹងរៀបចំឡើងពីថ្ងៃទី១៤-១៦​​ ខែមេសា នៅបរិវេណអង្គរវត្ត និងសួនព្រះរាជដំណាក់, ក្រុមការងារផ្ដើមបែងចែកតួនាទី វិន័យ

Sokha Hotels

ព័ត៌មានពេញនិយម