ព័ត៌មានជាតិ
សង្វៀនជល់មាន់មួយកន្លែង ប្រមូលផ្តុំគ្នាយ៉ាងច្រើននាក់បង្កហានិភ័យដល់សហគមន៍ក្នុងការចម្លងមេរោគកូវីដ១៩
បាត់ដំបង ៖ បើយោងតាមប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានខ្សឹបឲ្យដឹងថា ទីតាំងជល់មាន់១នេះស្ទើររៀងរាល់ថ្ងៃ តែងមានអ្នកលេងមកជួបជុំគ្នាច្រើន ហើយជាងនេះទៅទៀតនោះ ពួកគាត់សង្កេតឃើញម្ចាស់ទីតាំងបានកំណត់យក២ថ្ងៃក្នុង១អាទិត្យ គឺថ្ងៃអង្គារនិងថ្ងៃសុក្រដែលជាថ្ងៃប្រកួតពិសេសមានមនុស្សមកពីគ្រប់ទិសទីជួបជុំប្រមូលផ្តុំគ្នារាប់រយនាក់គួរណាស់សមត្ថកិច្ចដែនមិនរំលងនោះទេ។
ព្រោះទីតាំងជល់មាន់១នេះ ឋិតនៅចំណុចភូមិអូរក្រសាំង ឃុំតាប៉ុនស្រុកសង្កែ ខេត្តបាត់ដំបងដោយក្នុងមួយថ្ងៃជល់៣លើក ខណៈដែលទីតាំងសង្វៀននេះបានកើតមានឡើងយូរខែមកហើយដោយមិនដែលឃើញមានអាជ្ញាធរមូលដ្ឋានឬសមត្ថកិច្ចជំនាញណាចុះមកធ្វើការបង្ក្រាបឡើយនេះបើយោងតាមប្រភពដដែលខាងលើបានអះអាង។

ប្រភពដដែលក៏ដូចជាប្រជាក្នុងសហគមន៍បានលើកឡើងស្រដៀងគ្នាថា ទីតាំងជល់មាន់មួយកន្លែងដែលដំណើរការដោយគ្មានការបង្ក្រាបពីសមត្ថកិច្ចដែលបើកលេងនៅចំណុចខាងលើនេះហើយមានអ្នកលេងនិងឈមើលរាប់រយនាក់បែបនេះបានកំពុងបង្កហានីភ័យខ្ពស់ដល់ប្រជាសហគមន៍ដោយក្រុមនេះបានផ្គើនទៅនឹងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលនៅក្នុងដំណាក់កាលដែលប្រទេសជាតិកំពុងជួបវិបត្តិនៃជំងឺឆ្លងកូវីដ១៩ម្យ៉ាងទៀតក៏ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់គោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ។
ទាក់ទិនទៅនឹងប្រតិកម្មពីប្រជាសហគមន៍ទៅលើវង់ល្បែងស៊ីសងជល់មាន់ដែលជាកន្លែងមនុស្សប្រមូលផ្តុំច្រើនខាងលើនេះកាលពីរសៀលថ្ងៃទី១៥ខែធ្នូលោកឧត្តមសេនីយ៍ទោសាត គឹមសានស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា លោកនឹងចាត់ឱ្យជំនាញចុះទៅមើល។
ចំណែកលោកស៊ុន សុវណ្ណ ជាអធិការនគរបាលស្រុកសង្កែឯណោះវិញបានប្រាប់ថា ករណីនេះលោកមិនបានដឹងទេ ព្រោះអ្នកញៀនលេងល្បែងអ្វីមួយតែងតែលួចលេងលោកនឹងឲ្យលោកអធិការរងចុះទៅមើលហើយធ្វើការបង្ក្រាបតែម្តងបើឃើញបន្តការលេងទៀត៕
ដោយ ៖ សៅ សារិទ្ធ


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ