ព័ត៌មានជាតិ
មេធាវីការពារក្តីលោក សៀម ភ្លុក ស្នើសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យចូលខ្លួន ជំនួសការនាំខ្លួន
លោក ជូង ជូងី ដែលជាមេធាវីការពារក្តីឲ្យលោក សៀម ភ្លុក អតីតស្ថាបនិកគណបក្សបេះដូងជាតិ បានស្នើទៅប្រធានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យចូលខ្លួន ជំនួសការបង្គាប់ឲ្យនាំខ្លួន ដោយសំអាងថា សមត្ថកិច្ចយកដីកាទៅបិទខុសអាសយដ្ឋាន។ នេះបើយោងតាមលិខិតរបស់លោក ជូង ជូងី ដែលដាក់ជូនប្រធានសាលាដំបូងរាជធានីភ្នំពេញ ហើយដែលទើបទទួលបាននៅថ្ងៃទី២២ ខែមេសា។

ជាការកត់សម្គាល់ ការស្នើសុំរបស់មេធាវីការពារក្តីឲ្យលោក សៀម ភ្លុក បានធ្វើឡើងមុន៣ថ្ងៃ នៃការកំណត់របស់តុលាការ ដើម្បីឲ្យសមត្ថកិច្ចនាំខ្លួន។
លិខិតលោក ជូង ជូងី បានលើកឡើងថា កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យនាំខ្លួនជនត្រូវចោទឈ្មោះសៀម ភ្លុក ឲ្យបានមុនថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ជាកំហិត ដើម្បីចាត់ការតាមច្បាប់។ លោកបញ្ជាក់ថា នៅក្នុងលិខិតរបស់តំណាងអយ្យការបានបញ្ជាក់យ៉ាងច្បាស់អំពីអាសយដ្ឋានរបស់លោក សៀម ភ្លុកគឺនៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង ប៉ុន្តែសមត្ថកិច្ចបែរជាបញ្ជូនដីកាបញ្ជូនដីកាកោះទៅឫស្សីកែវទៅវិញ ដែលមិនមែនជាអាស័យដ្ឋានរបស់លោក សៀម ភ្លុក ហើយប៉ុស្តិ៍នគរបាលបានធ្វើរបាយការណ៍ថា ទីតាំងត្រូវបានបិទ មិនអាចទាក់ទងជនត្រូវចោទបាន។
បើតាមលោក ជូង ជូងី លោក សៀម ភ្លុក មិនមានចេតនាគេចវេសពីការចូលបំភ្លឺនៅចំពោះមុខតុលាការនោះឡើយ ពីព្រោះលោកមានទីលំនៅច្បាស់លាស់ នៅខណ្ឌបឹងកេងកង។
សូមបញ្ជាក់ថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ បានចេញដីកាបង្គាប់ឱ្យកងកម្លាំងមានសមត្ថកិច្ចនាំខ្លួនលោក សៀម ភ្លុក ទៅឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងបទចោទ “ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង” ក្នុងការបង្កើតគណបក្សបេះដូងជាតិ។ ក្រោយពីឃើញដីការនេះ មានព័ត៌មានមួយចំនួនអះអាងថា លោក សៀម ភ្លុក បានគេចខ្លួនទៅកាន់ទីតាំងមានសុវត្ថិភាព ប៉ុន្តែប្រហែលជាលោក សៀម ភ្លុក មិនអាចគេចខ្លួនបាន ក៏ចេញមុខប្រកាសថា នឹងចូលខ្លួនទៅឆ្លើយបំភ្លឺការពិតនៅចំពោះមុខចៅក្រមស៊ើបសួរ ដោយមិនមានចេតនាគេចវេសពីការទទួលខុសត្រូវនោះឡើយ។
លោក សៀម ភ្លុក ត្រូវបានសាលាដំបូង រាជធានីភ្នំពេញចេញដីកាកោះហៅឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញម្ដងរួចមកហើយ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងរឿងក្លែងបន្លំស្នាមមេដៃសមាជិក ដើម្បីបង្កើតគណបក្សនយោបាយ ប៉ុន្តែនៅថ្ងៃទី២២ ខែមីនា នោះ លោកមិនបានចូលទៅបំភ្លឺទេ ដោយសំអាងថា មិនបានទទួលដីកាពីតុលាការ៕ កោះកែវ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់