ព័ត៌មានជាតិ
ជំនួបពិភាក្សាទ្វេភាគី ៖ នាយករដ្ឋមន្ត្រីជប៉ុន ឯកភាពតម្លើងទំនាក់ទំនង ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២២នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Kishida Fumio នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល ស្ដីអំពីបញ្ហាទឹក នៃតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៤។

ក្នុងជំនួបពិភាក្សាដ៏មានសារៈសំខាន់នេះ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ បានបញ្ជាក់ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន មានការរីកចំរើនឡើងជាបន្តបន្ទាប់ ពិសេសវិស័យសន្តិសុខ និងលើវិស័យការពារជាតិ ជាមួយនឹងការបណ្តុះបណ្តាលធនធានមនុស្ស នៃកងរក្សា សន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាតិ។ លោកបានអរគុណចំពោះប្រទេសកម្ពុជា ដែលអនុញ្ញាតិ និងទទួលនាវាជើងទឹករបស់ជប៉ុនចុលចតនាពេលថ្មីៗនេះ ដែលសកម្មភាពនេះ ជាការរួមចំនែកជួយពង្រឹងទំនាក់ទំនងលើវិស័យការពារជាតិ នៃប្រទេសទាំងពីរ។
ជាមួយគ្នានោះ ឯកឧត្តម គីស៊ីដា បានប្រកាសបន្តគាំទ្រ ការអភិវឌ្ឍកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា និងបន្តការផ្តល់ជំនួយសម្បទាន ក្នុងការអភិវឌ្ឍកំពង់ផែនេះជាបន្តទៀត។
នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន សម្តែងក្តីសង្ឃឹមថា ជប៉ុននឹងបន្តជួយដល់កម្ពុជា ក្នុងកិច្ចសហការលើការប្រពន្ធ័ស្រោចស្រព និងទឹកស្អាតនៅប្រទេសកម្ពុជា។ សម្តេចបន្តថា កម្ពុជា នឹងបន្តធ្វើការងារលើវិស័យការពារជាតិជាមួយប្រទេសជប៉ុនបន្ថែមទៀត សំដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរ។ សម្តេចបញ្ជាក់ថា កម្ពុជា នឹងបន្តស្វាគមន៏នាវាជើងទឹកជប៉ុន មកទស្សនកិច្ច និងចូលចត នៅកំពង់ផែរបស់កម្ពុជា។

បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រី ការអភិវឌ្ឍកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ នឹងជួយបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ច និងការជំរុញនាំចេញផលិតផល កសិផលរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ និងការនាំចូលពីក្រៅប្រទេស ដោយមិនពឹងផ្អែកកំពង់ផែនៃប្រទេសនានាក្នុងតំបន់នោះទេ។

នៅក្នុងជំនួបនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យទំនាក់ទំនងទ្វេភាគីនេះ ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន នៅពេលខាងមុខនេះ។ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា បានទទួលយកគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ក្នុងដំឡើងទំនាក់ទំនងទ្វេភាគីនេះ។
ចំពោះសភាពការនៅប្រទេសមីយ៉ាន់ម៉ា ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន នៅតែបន្តកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបន្តគាំទ្រកម្ពុជាក្នុងនាមប្រធានអាស៊ាន ដែលបានជំរុញលើការដោះស្រាយកិច្ចការនេះ ជាមួយនឹងការបន្តធ្វើការជាមួយគ្នាលើបញ្ហាឧបទ្វីបកូរ៉េ និងបញ្ហាវិបត្តិនៅអ៊ុយក្រែនផងដែរ៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល