ព័ត៌មានជាតិ
ជន មិនស្គាល់មុខយកថ្មចាក់បិទចំណតរថយន្តក្រុងរបស់រដ្ឋមិនឲ្យចេញ-ចូល
ភ្នំពេញ៖ ចំណតរថយន្តក្រុងរបស់រដ្ឋ ដែលមានទីតាំងនៅផ្លូវ៣០ម៉ែត្រ បុរីសន្តិភាព២ ក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានជនមិនស្គាល់មុខបញ្ជាឲ្យរថយន្តបែនដឹកថ្មយកមកចាក់បិទរថយន្តក្រុងរបស់រដ្ឋមិនឲ្យចតបានដោយមិនដឹងពីមូលហេតុ។

តាមការរៀបរាប់ពីលោក សៅ គឹមស៊ន ជាអ្នកបើករថយន្តក្រុងរបស់រដ្ឋនៅគោលដៅខាងលើបានឲ្យដឹងថា កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ មានរថយន្តបែនដឹកថ្មមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 3C 1908 បានដឹកថ្មមកចាក់ក្នុងចំណតរថយន្តក្រុងចំនួន៥រថយន្តនិងបិទជាប់រថយន្តក្រុងមួយគ្រឿងមិនអាចចេញបាន ដោយមិនដឹងពីមូលហេតុនៃការចាក់ថ្មនោះទេ។

ក្រោយពីមានសកម្មភាពចាក់ថ្មនោះ លោកបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានដែរ បន្ទាប់មកអាជ្ញាធរក៏បានចុះមកដល់ទីតាំងខាងលើ តែក្រុមរថយន្តបែនដឹកថ្មមិនឃើញដឹកថ្មមកចាក់បន្តទៀតទេ។
សូមបញ្ជាក់ថា ទីតាំងខាងលើជាចំណតររយន្តក្រុងរបស់រាជរដ្ឋាភិបាល មិនមែនជារបស់រថយន្តឯកជនណាមួយឡើយ ហើយជនដែលដឹកថ្មយកមកចាក់បិទចំណតរថយន្តក្រុងខាងលើក៏មិនដឹងថា ជានរណាឲ្យពិតប្រាកដ និងមានបំណងអ្វីនោះដែរ។
តាមការសង្កេតឃើញថា ចំណតរថយន្តក្រុងខាងលើរួមចំណែកយ៉ាងសំខាន់ ជួយកាត់បន្ថយការចំណាយរបស់ពលរដ្ឋនៅតំបន់នេះ តាមរយៈការធ្វើដំណើរ។
ប្រជាពលរដ្ឋ បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចមេត្តាស្រាវជ្រាវរកអ្នកដែលយកថ្មមកចាក់បិទចំណតរថយន្តក្រុងខាងលើនេះ យកមកសួរនាំ និងអនុវត្តតាមផ្លូវច្បាប់៕




-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់