Connect with us

ព័ត៌មានជាតិ

ឧកញ៉ា ផន វ​ណ្ណិ​ត ​៖ សុខចិត្ត​ក្រ​ដោយសារ​ទិញ​ដី តែ​ដី​មិន​ឲ្យ​យើង​ក្រ​នោះទេ​

បានផុស

នៅ

នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ ត្រូវ​បាន​ចាត់ទុកថា ជាការ​វិនិយោគ​មួយ​ដែល​អាច​ហុច​ផលចំណេញ​ខ្ពស់​ត្រឡប់មកវិញ​លឿន​។ ទាក់ទង​នឹង​ការវិនិយោគ​អចលនទ្រព្យ​នេះដែរ អ្នកជំនាញ​ដែលមាន​បទពិសោធន៍​ជាង ១០​ឆ្នាំ​ក្នុង​វិស័យ​អចលនទ្រព្យ​ឧកញ៉ា ផន វ​ណ្ណិ​ត បាន​ចែករំលែក​នូវ​គំនិត​វិនិយោគ​ថា ការ​បោះទុន​ចូលទៅក្នុង​អចលនទ្រព្យ​ទោះ​តិច ឬ​ច្រើន ដឹង​តែមាន​ផលចំណេញ ប៉ុន្តែ​មុននឹង​សម្រេចចិត្ត​ទម្លាក់​លុយ​ទិញ​ដី ត្រូវ​ប្រមើលមើល​ឲ្យ​បាន​លម្អិត​ទៅលើ​គោល​គំនិត​សំខាន់ៗ និង​ប្រភេទ​ដី​ដែល​ចង់​ទិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញ រូប នេះ លើកទឹកចិត្ត ឲ្យ​វិនិយោគ ឬ ទិញ អចលនទ្រព្យ​ទុក​មិនចេះ​ខុស​នោះទេ ១០០%​ដឹង​តែ​ចំណេញ​ជាក់​ជាមិនខាន​។ លោក​ថា វិស័យ​អចលនទ្រព្យ​មិនចេះ​ជ្រេះ​ចាប់ ឬ​ផុយស្រួយ​នោះទេ នៅពេលដែល​យើង​ដឹង​ចរន្ត​នៃ​ការលេង (Play)​។ យ៉ាងណា ក៏ត្រូវ​យល់ដឹង​អំពី​សេដ្ឋកិច្ច ជាមួយនឹង​ឱកាស វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ផងដែរ​។

សមាជិក​ក្រុមប្រឹក្សាភិបាល និង​ជា​អនុប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​ដី​ឡូ​តិ៍ក​ម្ពុ​ជា ឧកញ៉ា ផន វ​ណ្ណិ​ត បាន​ថ្លែងថា « ខ្ញុំ​សុខចិត្ត​ក្រ​ដោយសារ​ទិញ​ដី តែ​ដី​ធានា​មិន​ឲ្យ​ខ្ញុំ​ក្រ​នោះទេ​»​។ លោក​លើកឡើង​បែបនេះ ក៏​ព្រោះ​លោក​មាន​ជំនឿ​ជឿថា អចលនទ្រព្យ គឺជា​ម៉ាស៊ីន​គិតលុយ​ដ៏​សំខាន់​និង​ជា​សរសៃឈាម​នៃ​ការបង្កើត ទ្រព្យសម្បត្តិ។

លោក ឧកញ៉ា​បាន អះអាង ថា « បច្ចុប្បន្ន នេះ ជា ឱកាស ល្អ សម្រាប់ ការ វិនិយោគ លើ វិស័យ អចលនទ្រព្យ ព្រោះ​រដ្ឋាភិបាល​កម្ពុជា បានផ្តល់​ភ្លើង​ខៀវ​ជាច្រើន​ដល់​វិនិយោគិន​ធ្វើការ​បោះទុន​។ មិន ថា សេដ្ឋកិច្ច ឡើង ឬ ចុះ ល្អ ឬ អាក្រក់ ឱកាស វិនិយោគ អចលនទ្រព្យ តែង មាន ជា និច្ច​»។

អ្នកជំនាញ ក្នុង វិស័យ អចលនទ្រព្យ រូប នេះ បាន​សង្កត់ធ្ងន់ ថា ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ពិតជា​បាន​បង្ខំ​ឱ្យ​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​មួយចំនួន​ខ្លាចរអា​ល ឬ​បាក់​ស្មារតី​ក្នុងការ​វិនិយោគ ក៏​ព្រោះ​គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវ​ជួប​វិបត្តិ​ដូចគ្នា​រួចមកហើយ​។

តែ​ទោះបីជា​យ៉ាងណា លោក​ថា ចរន្ត​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ចាប់ផ្តើម​កំរើក​ឡើងវិញ​បណ្តើរៗ​ហើយ​។ ឧទាហរណ៍​ថ្មីៗ​នេះ ការបើក​ឲ្យ​ប្រជាពលរដ្ឋ​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ និង​ការដើរ​កម្សាន្ត​លំហែកាយ​គ្រប់ទិសទី គឺមាន​ភ្ញៀវទេសចរ​សរុប​ចំនួន ៥,១៧​លាន​នាក់ បាន​ដើរ​កម្សាន្ត​។

​ឧកញ៉ា ផន វ​ណ្ណិ​ត ថ្លែង​បញ្ជាក់​បន្ថែម​យ៉ាង​ដូច្នេះ​ថា « កំណើន​ដ៏​ច្រើន​នេះ បានផ្តល់​លទ្ធ​ភាពរស់រវើក​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​។ ខ្ញុំ​អាច ព្យាករណ៍​បាន​ថា កម្ពុជា​ពិតជា​បាន​ងើប​ចេញពី​វិបត្តិ​កូ​វីដ​-១៩​បណ្តើរៗ​ហើយ​ជាមួយនឹង​យុទ្ធសាស្ត្រ​ច្បាស់លាស់​។ ចំពោះ​វិស័យ​អចលនទ្រព្យ​វិញ ខ្ញុំ​មានជំនឿថា នឹងមាន​សន្ទុះ​នឹង​ងើបឡើង​វិញ​»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ វិនាទី មុន

តម្លៃប្រេង​អន្តរជាតិ​ធ្លាក់ចុះ ជុំវិញ​គម្រោង​បង្កើនផលិតកម្មប្រេងអាមេរិក របស់​ ត្រាំ

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ខ្យល់ពុលនៅថៃ ធ្ងន់ខ្លាំង ដល់ថ្នាក់ក្រសួងសុំឲ្យប្រជាជនធ្វើការពីផ្ទះ ឯបាងកក ក៏បិទសាលារៀន 

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

កីឡា១១ នាទីutes មុន

បុគ្គល៤​នាក់​ធ្លាប់​ដឹក​នាំ​សហព័ន្ធ​គុន​ខ្មែរ ខណៈថ្ងៃនេះបោះឆ្នោតប្រធានថ្មី

ជីវិតកម្សាន្ដ១៤ នាទីutes មុន

តារាហុងកុង Sean Lau សរសើរភរិយា ដែលជួយគាត់ក្លាយជាមនុស្សល្អដល់សព្វថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម