ព័ត៌មានជាតិ
លោក ហេង សួរ ណែនាំបេក្ខជនបោះឆ្នោតឃុំសង្កាត់ យកចិត្តទុកដាក់ផ្ដល់សេវាជូនពលរដ្ឋ
លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានជនបង្គោលយុវជនគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបាធាយខេត្តកំពង់ចាម បានណែនាំឱ្យបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥ ទាំងអស់ខិតខំបន្តយកចិត្តទុកដាក់ផ្ដល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់ តម្លាភាព ទទួលខុសត្រូវខ្ពស់ និងយុត្តិធម៌ ដោយមិនមានការរើសអើង និងប្រកាន់និន្នាការនយោបាយ។

លោកបន្ថែមថា ទន្ទឹមនឹងនេះត្រូវទទួលយកនូវសំណូមពរនានាពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបន្តស្វែងរកប្រជាប្រិយភាព បន្តសកម្មភាពជួយការងារគណបក្ស ទាក់ទាញនូវការជឿជាក់ប្រកបដោយភាពកក់ក្តៅ ការស្រឡាញ់គាំទ្រ និងបេះដូងរបស់ប្រជាពលរដ្ឋមកលើខ្លួន ទៅបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជាក្នុងការដណ្តើមប្រៀបឈ្នះនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់អាណត្តិទី៥ នាថ្ងៃទី០៥ ខែមិថុនា ឆ្នំា២០២២ និងការបោះឆ្នោតសកលឆ្នាំ២០២៣ នាពេលខាងមុខ។

លោក ហេង សួរ បានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ និងមន្ត្រីគណបក្សស្រុកបាធាយ ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោក ងួន សុជាតិ តំណាងរាស្ដ្រមណ្ឌលកំពង់ចាម លោក ខ្លោក ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងលោក ប៉ាវ ហេងតារា អនុប្រធានក្រុមការងារចុះជួយស្រុកបាធាយ តំណាងលោក ប៉ាន់ សូរស័ក្តិ ប្រធានក្រុមការងារចុះជួយស្រុកបាធាយ លោក ឡាវ វ៉ាន់ អនុប្រធានជនបង្គោលយុវជនស្រុកបាធាយ រួមទាំង ប្រធានក្រុមការងារគណបក្សចុះជួយឃុំទាំង១២ ប្រធានជនបង្គោលយុវជនចុះជួយឃុំទាំង១២ សរុបប្រមាណ ៣០០នាក់។

ក្នុងពិធីសំណេះសំណាល លោក ហេង សួរ បានសម្ដែងនូវការកោតសរសើរ និងអំណរគុណជូនចំពោះ ក្រុមប្រឹក្សាឃុំ នៅក្នុងស្រុកបាធាយទាំងមូល ដែលបានយកចិត្តទុកដាក់ យកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បានចូលរួមបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ រួមគ្នាសម្រេចបាននូវលទ្ធផលដ៏ល្អក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ ក្នុងអាណត្តីទី៤កន្លងមក ទទួលបានលទ្ធផលការងារល្អប្រសើរ ដែលទទួលបានការគាំទ្រពេញចិត្តពីប្រជាជន សប្បាយរីករាយនឹងសមិទ្ធផលថ្មីៗជាច្រើន និងមានជីវភាពរស់នៅកាន់តែប្រសើរ។
លោក ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលជាស្នាដៃក្នុងការងារកន្លងមក បានបង្ហាញឱ្យឃើញពីការខិតខំរួមគ្នារបស់គណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ ជាពិសេសការរួមគ្នាយ៉ាងសកម្មរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ក្នុងការជួយអភិវឌ្ឍន៍ឃុំនីមួយៗ ឱ្យមានការរីកចំរើនលើគ្រប់វិស័យ ទាំងរក្សាការពារបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាព លើកកម្ពស់សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង ឆ្លើយតបបានទាន់វេលា និងមានប្រសិទ្ធភាពចំពោះតម្រូវការប្រជាពលរដ្ឋ។

លោក ហេង សួរ បានផ្ញើការសួរសុខទុក្ខ និងក្តីនឹករលឹក ពីសំណាក់ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជកម្ពុជាថ្នាក់កណ្តាល និងលោកស្រី ពេជ ចន្ទមុន្នី ដែលតែងតែយកចិត្តទុក្ខដាក់ខ្ពស់គិតគូរដោះស្រាយរាល់បញ្ហារបស់យុវជន និងសមាជិក សមាជិកា នៃគណបក្សរបស់យើង។
លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាមបានមានប្រសាសន៍ឱ្យដឹងដែរថា ការជួបជុំគ្នានៅពេលនេះមានការចូលរួមជាមតិយោបល់ ការចែករំលែកចំណេះដឹង និងបទពិសោធន៍ ដោយក្នុងនោះបេក្ខភាពឈរឈ្មោះបោះឆ្នោតរបស់គណបក្សយើង បានត្រៀមលក្ខណៈសម្បត្តិរួចជាស្រេចដើម្បីចូលរួមប្រកួតប្រជែងក្នុងដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ។

ដើម្បីទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ លោក អ៊ុន ចាន់ដា ក៏បានលើកឡើងពីការចូលរួមដោយខានមិនបានពីតួអង្គសំខាន់ៗចំនួន៤ តួអង្គទី១ គឺបេក្ខជនទាំងពេញសិទ្ធ និងបម្រុង ត្រូវចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ដោយលើកបង្ហាញពីសមិទ្ធផលជាច្រើនដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។ តួអង្គទី២ គឺមេឃុំ-ចៅសង្កាត់ ត្រូវធ្វើអំពើល្អ បម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានកាន់តែល្អ។ តួអង្គទី៣ គឺមេប៉ុស្ត ត្រូវរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន ជាមូលដ្ឋានពុំមានគ្រឿងញៀន ពុំមានបងតូចបងធំ ពោលគឺភូមិ-ឃុំ ត្រូវមានសុវត្ថិភាព និងតួអង្គទី៤. គឺក្រុមការងារចុះជួយមូលដ្ឋាន ត្រូវផ្តល់នូវមធ្យោបាយ ទាំងសម្ភារៈ និងថវិកា សម្រាប់បម្រើផលប្រយោជន៍នៅក្នុងមូលដ្ឋានឱ្យមានការរីកចម្រើនបន្ថែមទៀត៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ