ព័ត៌មានជាតិ
ពលរដ្ឋស្នើឱ្យមន្ទីរធនធានទឹកពន្លឿនការចាក់ដីលប់ក្បាលលូដើម្បីសម្រួលដល់ការធ្វើដំណើរ
ប្រជាពលរដ្ឋនៅឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ប្រមាណ១.០០០គ្រួសារ ស្នើសុំឱ្យមន្ទីរធនធានទឹកពន្លឿនការចាក់ដីលុបនៅចំណុចក្បាលស្ពាន និងលូដែលបានធ្វើហើយ ដើម្បីស្រួលដល់ការធ្វើចរាចរណ៏ដល់សិស្សានុសិស្សទៅសាលារៀន ព្រោះនៅចំណុចនោះ ពេលមានភ្លៀងធំទឹកហូរកាត់ផ្តាច់ផ្លូវវាងធ្វើដំណើរទៅមិនរួចឡើយ។
លោក ចាន់ ដោក មេភូមិនេះបានបញ្ចាក់ថា បញ្ហានេះអាជ្ញាធរបានផ្លាស់ប្តូរយុទ្ធសាស្ត្រស្ថាបនាលូស៊ីម៉ងត៍មុខកាត់ជាបេតុងជំនួសស្ពានឈើបានល្អរឹងម៉ាំ តែជិតមួយខែមកហើយផ្នែកជំនាញមិនចាក់ដីលប់ក្បាលស្ពាន និងលូនេះទេ បង្កភាពលំបាកការធ្វើដំណើរដល់ប្រជាពលរដ្ឋនិងសិស្សានុសិស្សទៅមក ។
លោកបន្តថា ប្រជាពលរដ្ឋនៅក្នុងភូមិការតូត ភូមិសេសាន និងភូមិកំភុន សុំឱ្យលោកប្រធានមន្ទីរធនធានទឹកពន្លឿនការរៀបចំកិច្ចការងារនេះឱ្យបានឆាប់ ព្រោះពេលភ្លៀងធំម្តងៗទឹកហូរកាត់ផ្តាច់ផ្លូវវាងនេះខ្លាំងហើយជ្រៅឆ្លងកាត់មិនបានទេ សូម្បីតែសិស្សសាលាក៍ត្រូវខកខានមិនបានទៅរៀនសូត្រដែរ។
លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានទទួលស្គាល់ថា ផ្លូវមួយខ្សែនេះប្រជាពលរដ្ឋចេញចូលប្រចាំថ្ងៃទៅមកទទួលយកសេវាសាធារណៈគ្រប់បែបយ៉ាងនៅសាលាស្រុកនិងសាលាឃុំ និងទៅមណ្ឌលសុខភាព ហើយកសិករភាគច្រើនទៅធ្វើស្រែចម្ការតាមផ្លូវនេះដែរ។
លោកថា កន្លងមកអាជ្ញាធរស្រុកឃុំបានសាងសង់ស្ពានឈើស្រួលធ្វើចរាចរណ៍ម្តងរួចមកហើយ ក្រោយមកមន្ទីរធនធានទឹករៀបចំដាក់លូតាមគម្រោងផែនការអភិវឌ្ឍប្រឡាយទឹក ឱ្យមានភាពរឹងមាំដើម្បីធានាដល់ការប្រើប្រាស់ តែមន្ទីរធនធានទឹកមិនធ្វើឱ្យឆ្លើយតបទៅតាមតម្រូវការប្រជាពលរដ្ឋចង់បានទេ គឺមានភាពយឺតយ៉ាវ។
លោក ប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹក បានបញ្ជាក់ថា លោកទទួលស្គាល់នៅភាពយឺតយ៉ាវនេះ ព្រោះក្រុមកាងារបានឈប់សម្រាកថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរមិនទាន់បានត្រឡប់មកធ្វើការវិញ។ លោកបន្តថា កិច្ចការងារចាក់ដីលក់នេះ លោកនិងហៅគ្រឿងចក្រទៅធ្វើនៅចុងសប្តាហ៍នេះ ទៅតាមសំណូមពររបស់ប្រជាពលរដ្ឋយើងដើម្បីបានធ្វើចរាចរណ៏ទៅមកស្រួល។
សូមបញ្ចាក់ថា ផ្លូវមួយខ្សែនេះ តភ្ជាប់ពីផ្លូវជាតិលេខ០៧៨ ទៅតាមផ្លូវកៅស៊ូតាមជួរដងទន្លេសេសាន ដែលបងប្អូនប្រជាពលរដ្ឋប្រមាណជាង១.០០០គ្រួសារ ធ្វើដំណើរចេញចូលទំនាក់ទំនងគ្នា ពិសេសបងប្អូនជនជាតិព្រៅនៅភូមិការតូត ប្រើប្រាស់ផ្លូវនេះដឹកកសិផល ទៅកាន់ទីផ្សារផងដែរ ៕
អត្ថបទ៖ ងិនលីម
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក រកឃើញ ថ្នាំបន្តក់ភ្នែកមួយប្រភេទ មានមេរោគផ្សិត អាចបណ្តាលឲ្យខ្វាក់ ឬស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូងព្រឹកមិញ ក្នុងនោះក៏មានថៃ២នាក់ដែរ